ប្រភពៈ អាក្បាលធំ
កាលពីលើកមុន ខ្ញុំបានសរសេរប្រកាសមួយដែរមានចំណងជើងថា "បន្ថែមភាពងាយស្រួលទៅអោយប្រអប់បញ្ចេញមតិរបស់ BlogSpot"
ឥឡូវខ្ញុំនឹងប្រាប់ពីរបៀបដែរធ្វើ
អោយកាន់តែងាយស្រួលក្នុងការផ្តល់អោយអ្នកទស្សនាដើម្បីបញ្ចេញមតិ។
លើកនេះយើងមិនបាច់ពឹងពាក់ វ៉ែបសាយ ដ៏ទៃ
អោយបោះកូដរបស់ប្រអប់បញ្ចេញមតិអោយនោះទេ (ការប្រើ Plug-in ឬ
ពឹងពាក់កូដនៅវ៉ែបសាយដ៏ទៃនាំអោយល្បឿនបើកមើលយឺតជាងមុន និង
ស៊ីទំហំ Internet ) ដើម្បីសន្សំសំចៃ ថ្លៃ Internet
នោះយើងត្រូវធ្វើអោយប្រអប់បញ្ចេញមតិរបស់ Blogspot
ងាយស្រួលមិនពឹងពាក់កូដរបស់គេពីកន្លែងដទៃ
ដោយតាមវិធីខាងក្រោមនេះ៖
-ដោយចូលទៅកាន់ Settings >> Posts and comments រួចមើលទៅខាងស្តាំរើសយក Anyone - includes Anonymous Users និងរើសយក Always (សូមមើលរូបខាងក្រោមនេះ)
មើលលក្ខណៈខុសគ្នា មុនពេល និង ក្រោយពេល ដែលមិនទាន់មានការកំណត់៖
![]() |
រូបពណ៌ស មិនទាន់កំណត់បន្ថែម រូបពណ៌ខ្មៅពេលយើងកំណត់អោយវា |
-ឃើញថាមានចេញ Name/URL និង Anonymous អោយរើសថែមទៀត
-សូមចុច លើ Name/URL គ្រាន់តែដាក់ ឈ្មោះ និង URL (តំណវ៉ែបសាយ) អ្នកអាចបញ្ចេញមតិដោយមិនតំរូវអោយអ្នកធ្វើការ Log ចូលគណនីរបស់អ្នកនៅកន្លែងផ្សេងដូចមុនទៀតនោះទេ។
ពេលនេះអ្នកអាចបញ្ចេញមតិរបស់ដោយងាយនិងលឿនមិនចាញ់ Wordpress ទេ។
No comments:
Post a Comment