ខ្ញុំសូមជូនគន្លឹះមួយដ៏សំខាន់ និងមានប្រយោជន៍ណាស់ដែរ
ក្នុងការជួយទប់កុំអោយអ្នក Report (រាយការណ៍) ប្រាប់ទៅ Google
បានដោយងាយៗពេក។ មានន័យថាយើងលាក់ Blogger Navbar ដែរមានប៊ូតុង
Report Abuse ចោលដើម្បីកុំអោយមានអ្នក Report ឆៅៗពេក ឧទាហរណ៍៖ មានអ្នកចូលមើលប្លករបស់យើង តែគេមិនពេញចិត្តនឹងអត្ថបទរបស់យើង គេចង់រាយការណ៍ទៅអោយ Google ដោយតាមរយៈ ប៊ូតុង Report Abuse នេះឯង ឬក៏មានអ្នកស៊ីឆ្អែតអត់ការងារធ្វើ រពឹសដៃដើរ Report ក្នុងគោលបំណង
បំផ្លាញអ្នកសរសេរប្លកខ្មែរយើង
សូមរំលឹកថាមានប្លកខ្មែរយើងជាច្រើនដែរនៅ Wordpress
ត្រូវជនមិនស្គាល់អតសញ្ញានធ្វើការ Report
បិទប្លកខ្ទេចខ្ទីអស់ជាច្រើនមកហើយ រួមទាំងរបស់ខ្ញុំផងដែរ
សូមមើលអត្ថបទ ផ្តើមសាជាថ្មីជាមួយ BlogSpot និង ខ្មែរយើងឥឡូវសំបូរ Hacker មិនធម្មតាទេ ។ គន្លឹះដែរខ្ញុំកំពុងនិយាយនេះ គឺអាចបិទ ប៊ូតុង Report Abuse ដែរនៅលើក្បាលប្លករបស់អស់លោកដើម្បីកុំអោយគេ "ចុច" តែប៉ុណ្ណោះ មិនអាចមិនអោយគេ Report
ទាំងស្រុងបានទេ ព្រោះអីមានកន្លែងផ្សេងទៀតដែរគេអាច Report
ទៅអោយ Google បាន តែក៏ជួយ "ទប់" មិនអោយបានដោយងាយៗដែរ :D ។
សូមអនុវត្តន៍ទាំងអស់គ្នា៖
កូដដែរត្រូវយកទៅលាក់ Blogger Navbar
![]() |
នេះជា Blogger Navbar ដែរខ្ញុំចង់ អោយអ្នកទាំងអស់គ្នា លាក់វាចោល |
1- ចូលទៅក្នុងគណនី Blogspot របស់អ្នកដោយចូលតាម www.blogger.com
2- ចូលទៅកាន់ Template >> Edit HTML >> Proceed (សូមមើលរូបខាងក្រោម)
3- ស្វែងរក code ថា :
<b:skin><
បន្ទាប់ពីអនុវត្តន៍រួចមក ឃើញថា លែងឃើញមាន
Blogger Navbar ទៀតហើយ ហើយក៏លែងមានប៊ូតុង Log in ដូចមុនទៀតដែរ។
ដើម្បីចូលទៅក្នុងគណនី Blogspot របស់លោកអ្នកគឺចូលទៅតាម www.blogger.com វិញ សូមរីករាយដោយគ្មាន Blogger Navbar :D ៕
No comments:
Post a Comment