អត្ថបទផ្សេងទៀតៈ

Tuesday, October 1, 2013

សម្ភារ​និង​តម្រូវការ​មូលដ្ឋាន​ក្នុង​ការ Edit ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ

 ប្រភពៈ អាក្បាលធំ

តើ​យើង​ត្រូវ​មាន​សម្ភារ​ និង​សមត្ថភាព​ជា​មូល​ដ្ឋាន​គ្រឹះ​អ្វី​ខ្លះ​ដើម្បី​អាច​ធ្វើ​ការ​ Edit ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ? ដើម្បី​អាច​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​មួយ​បាន​យើង​ត្រូវ​ការ​ថ្លៃ​ចំណាយ​ច្រើន ​ដែរ តែ​ចំពោះ​ស្រុក​ខ្មែរ​យើង​មិន​បាច់​ចំណាយ​ខាង​ software ទេ គ្រាន់តែ​មាន​កុំព្យូទ័រ​ដើរ​ស្រួល​មួយ​គ្រឿង​ទៅ​គឺ​បាន​ហើយ។ បើ​គិត​​​សរុប​កម្មវិធី សម្រាប់​​ធ្វើ​ពុម្ពអក្សរ​ និង​សម្រាប់​តេស្ដ​អស់​រាប់​ពាន់​ដុល្លា​ឯណោះ ខ្មែរ​យើង​គ្មាន​លុយ​ទិញ​ទេ ហើយ​បើ​ទិញ​មិន​ដឹង​បាន​រំលោះ​រួច​ថ្លៃ​ដើម​ បាន​នៅ​ពេល​ណា​ទេ។​


ចំពោះ​សមត្ថភាព​​ខាង​គូរ​រូបភាព Graphics យើង​ត្រូវ​ចេះ​គូរ​ជា​ចាំបាច់ តែ​មិន​ដល់​​ថ្នាក់​ជ្រៅជ្រះ​អី​ពេក​ទេ អាច​ត្រឹម​ចេះ គូរ កាត់ ត ពត់ នាំ​ចេញ នាំ​ចូល ​និង​ បម្លែង តែ​ប៉ុណ្ណឹង​គឺ OK បាត់​ទៅ​ហើយ។ តែ​បើ​លោកអ្នក​មិន​ទាន់​ចេះ​គូរ​រូប​ជា​ប្រភេទ Outline Vector ទេ​គឺ​ធ្វើ​មិន​បាន​ទេ ទាល់តែ​ចំណាយ​ពេល​ខ្លះ​ដើម្បី​រៀន​គូរ សូម​ចូល​មើល​ក្នុង Youtube ។

៙ កម្មវិធី​សម្រាប់​ធ្វើ​ពុម្ព​អក្សរ ៖

  • FontCreator 6.0 : ជា​កម្មវិធី​​គិត​ប្រាក់!!! ងាយស្រួល​ប្រើ​ជាង​គេ មិន​ស្មុគស្មាញ មាន​រូបរាង​ស្រដៀង MS Office 2003 ដែរ មាន Tool តិច​តែ​គ្រប់គ្រាន់។ (ក្នុង​ការ​បង្ហាញ​នេះ​ខ្ញុំ​ប្រើ​ស៊េរី 6.0)
  • FontForce : ជា​កម្មវិធី​ប្រើ​ដោយ​មិន​ប្រាក់!!! តែ​ខ្ញុំ​យល់ថា​គួរ​រៀន​ប្រើ FontCreator ឲ្យ​ចេះ​សិន​ទៅ​ចាំ​ទៅ​ប្រើ FontForce ។

៙ កម្មវិធី​សម្រាប់​គូរ Graphics ៖

  • CoralDraw X6 (ឡើង​ទៅ) : ​កម្មវិធី​នេះ​ខ្ញុំ​ប្រើ​ដើម្បី​គូរ​រូប​បាន​យ៉ាង​ស្រួល និង​លឿន ដំណើរការ​របស់​វា​ស្រាល​ជាង​កម្មវិធី​របស់ Adobe ច្រើន ជា​ហេតុ​​កុំព្យូទ័រ​ល្មមៗ​ក៏​អាច​ប្រើ​បាន​។
  • Adobe Illustrator : ជា​កម្មវិធី​សម្រាប់​គូរ​រូប Vector ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ តែ​ស្មុគស្មាញ​ជាង CorelDraw។ តែ​បើ​លោកអ្នក​ចេះ​កម្មវិធី​នេះ​ យើង​អាច​គូរ​បាន​ច្រើន​ទម្រង់​ជាង CorelDraw. តែ​ចំពោះ​ខ្ញុំ ខ្ញុំ​ប្រើ CorelDraw ព្រោះ​លឿន​និង​ងាយស្រួល​ពត់ពេន​។

៙ កម្មវិធី​សម្រាប់​តេស្ត (សាកល្បង) ពុម្ព​អក្សរ ៖

  • - Adobe Photoshop CS3 (ឡើង​ទៅ) : យើង​ត្រូវ​មាន​កម្មវិធី​នេះ​ដើម្បី​តេស្ដ (សាកល្បង) ​ថា​ពុម្ព​អក្សរ​ដែល​យើង​ធ្វើ​អាច​ដើរ​បាន​ត្រឹមត្រូវ​ដែល​ឬ​ទេ​ជាមួយ​ កម្មវិធី​ដ៏​សំខាន់​នេះ។
  • Microsoft Office 2007 (ឡើង​ទៅ) : ​ត្រូវ​មាន​កម្មវិធី​នេះ​ដើម្បី​តេស្ដ​​ថា​ពុម្ព​អក្សរ​​ជាមួយ​​កម្មវិធី​ដ៏​សំខាន់​នេះ។

នៅ​អត្ថបទ​លើក​ក្រោយ​ខ្ញុំ​លើក​យក​ពាក្យ​បច្ចេកទេស​ក្នុង​ពុម្ព​អក្សរ​យក​មក ​សិក្សា ថ្ងៃ​នេះ​លោកអ្នក​គ្រាន់តែ​រក​ Software និង​រៀន​គូរ​បន្តើរៗ​​សិន​ទៅ​សម្រាប់​អ្នក​អត់​ចេះ​គូរ​រូប។ ហើយ​ក៏​សូម​អធ្យាស្រ័យ​ដែល​មិន​បាន​ដាក់​កម្មវិធី​ឲ្យ​ទាញ​យក។

មតិ​អាក្បាលធំ ៖ ​គ្រាន់តែ​កម្មវិធី​សម្រាប់​យក​មក​ធ្វើ និង​តេស្ដ សរុប​តម្លៃ​ចូល​គ្នា ញាក់សាច់​ត្រឺតៗ :D អត់​មាន​លុយ​ទិញ​ទេ​លោក​អើយ​បើ​ថ្លៃ​យ៉ាង​ហ្នឹង​នោះ។ ហើយ​កម្មវិធី​ដែល​ខ្ញុំ​តម្រូវ​ការ​ក្នុង​ការ​បង្ហាញ​នោះ​គឺ FontCreator និង CorelDraw។ នៅ​ប្លក​ខ្ញុំ​នេះ​ខ្ញុំ​មិន​ដាក់​ឲ្យ​ទាញ​យក​ទេ ព្រោះ​សុទ្ធតែ​ជា​កម្មវិធី​គិត​លុយ លោកអ្នក​ស្វែងរក​ទាញ​យក​ដោយ​ខ្លួន​ឯ​ង​ទៅ!!!។

No comments:

Post a Comment