អត្ថបទផ្សេងទៀតៈ

Tuesday, October 1, 2013

ColorZilla ជា​ជំនាញការ​ពណ៌​របស់ Firefox ដែល​​អ្នក​សរសេរ​​ប្លក​គួរតែ​មាន

ប្រភពៈ អាក្បាលធំ

អ្នក​សរសេរ​ប្លក​​ក៏​ត្រូវការ​ឧបករណ៍​សម្រួល​ដល់​ការ​សរសេរ​ប្លក​ មិន​ចាញ់​​អ្នក​ជំនាញ​រចនា​គេហទំព័រ​​ប៉ុន្មាន​ទេ ដូចជា​ កម្មវិធី​បម្លែង​និង​គ្រប់គ្រង​រូប កម្មវិធី​ធ្វើ​រូបភាព​អេក្រង់ ជា​ពិសេស​ឧបករណ៍​ស្ទុង​ពណ៌​និង​ប្រអប់​ពណ៌។ កាលពី​លើក​មុន​ខ្ញុំ​ធ្លាប់​បាន​បង្ហាញ​ជូន​នូវ​ប្រអប់​ពណ៌​ចំនួន 2 រួច​មក​ហើយ (ប្រអប់​ពណ៌​ទាំងអស់ និង ប្រអប់​ពណ៌​សំខាន់ៗ) លើក​នេះ​ខ្ញុំ​សូម​នាំ​ជូន​នូវ Add-On (កម្មវិធី​បន្ថែម) របស់ Firefox មាន​ឈ្មោះ​ថា ColorZilla ​ដែល​មាន​នាទី​ ស្ទុង​ដឹង​តម្លៃ​ពណ៌​គ្រប់​ទី​កន្លែង​ក្នុង​ផ្ទៃ​​គេហទំព័រ​នានា និង​មាន​ប្រអប់​ពណ៌​ជា​​ច្រើន​ក្រុម ដែល​មាន​ទាំង​ឈ្មោះ​ទៀត​ផង។

របៀប​ដំឡើង ColorZilla ដាក់​ចូល FireFox ៖

- ចូល​ទៅ​កាន់​ទំព័រ ColorZilla នៅ Firefox *
- ចុច​លើ​ពាក្យ +Add to Firefox ដើម្បី ​ដំឡើង ការ​ដំឡើង​គឺ​មិន​មាន​អី​ពិបាក​ទេ​គ្រាន់តែ​ធ្វើ​តាម​ទាមទារ​របស់ Firefox ដល់​ចុង​ក្រោយ ចាប់ផ្ដើម​កម្មវិធី Frefox ឡើងវិញ​ជា​ការ​ស្រេច។

- ចូល​ទៅ ប៊ូតុង Firefox >> កម្មវិធី​បន្ថែម ដើម្បី​ពិនិត្យ​មើល​ថា​តើ​ដំឡើង​បាន​ត្រឹមត្រូវ​ឬ​ទេ!

- ដើម្បី​ប្រើប្រាស់ លោក​អ្នក​គ្រានតែ​ចុច​លើ​រូប​តំណាង ColorZilla ដែល​នៅ​លើ​របារ​ឧបករណ៍​រុករក

- នៅ​ក្នុង Color Picker មាន : ប្រអប់​ពណ៌ (Picker) និង Palettes ( ក្រុម​ពណ៌) ដែល​គ្រប់គ្រាន់​ក្នុង​ការ​ប្រើ។ ខ្ញុំ​ចូល​ចិត្ត Web Named Colors Palettes ណាស់​ព្រោះ​មាន​ឈ្មោះ​របស់​ពណ៌ ​ជា​ភាសា​អង់គ្លេស ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ពី​ភាព​ខុស​គ្នា​តាម​រយៈ​ឈ្មោះ​៕

*គេហទំព័រ​ផ្ទាល់​របស់ ColorZilla

No comments:

Post a Comment