អត្ថបទផ្សេងទៀតៈ

Thursday, October 3, 2013

Blogger បាន​បន្ថែម​​​មុខងារ​បិទ Navbar ដោយ​មិន​បាច់​ប្រើ​កូដ

ប្រភពៈ អាក្បាលធំ

Blogger Navbar
Navbar គឺ​ជា​របា​ដែល​ឋិត​នៅ​ខាង​លើ​បង្អស់នៃ​ទំព័រ​ប្លក ដែល​មាន​តួនាទី​អាចឲ្យ​យើង​​ស្វែង​រក តាម​ដាន ចែក​រំលែក​ដំណឹង​ទៅ​កាន់​មនុស្ស​ដទៃ រាយការណ៍​បទល្មើស អាច​ចុច​ទៅ​មើល​ប្លក​ផ្សេងៗ​ទៀត ជាដើម។ មូល​ហេតុ​ដែល​អ្នក​ប្រើ blogger ចង់​បិទ Navbar មក​ពី​មើល​ទៅ​ដូច​មិន​សូវ​សម ព្រោះ​ជា​ទូទៅ​​ គេហទំព័រ​មិនដែល​មាន Navber អី​ទេ ហើយ​ណាមួយ​ដោយសារ​តែ​នៅក្នុង Navber មាន​មុខងារ Report Abuse (រាយការណ៍​បទល្មើស) នោះ​ធ្វើ​អោយ​ម្ចាស់​ប្លក​ចង់​បិទ​វា​ខ្លាំង​ណាស់។


ខ្ញុំ​ធ្លាប់​បាន​សរសេរ​អត្ថបទ​គន្លឹះ​​បង្ហាញ​ពី "របៀប​លាក់ Blogger Navbar ដើម្បី​ការពារ​ប្លក​លោក​អ្នក" រួច​មក​ហើយ ដោយ​ការ​បន្ថែម​កូដ​ចូល​ក្នុង Template  ដើម្បី​លាក់ Navber។ តែ​ពេល​នេះក្រុម​អ្នក​អភិវឌ្ឍន៍​របស់ Blogger បាន​បន្ថែម​មុខងារ​បិទ Navber ដើម្បី​ឲ្យ​អ្នក​ដែល​ចង់​បិទ​វា​មាន​ភាព​ងាយស្រួល​ជាពិសេស​អ្នក​ដែល​មិន​ចេះ ​កូដ ចេះ​គាំង​អី​នោះ។ សូម​មើល​ពី​របៀប​បិទ​ងាយស្រួល​ដែល​មាន​ស្រាប់​ក្នុង​ប្រព័ន្ធ Blogger៖

- កត់ត្រា​ចូល (Log In) ក្នុង​គណនី Blogger របស់​លោក​អ្នក
- ​ចូល​ទៅ​កាន់ Layout >> ចុច​លើ​ពាក្យ Edit របស់ Navbar ​ដែល​ជា​ទូទៅ​វា​ឋិត​នៅ​ខាង​លើ​គេ (សូម​មើល​រូប​ខាង​ក្រោម)
Layout >> ចុច​លើ​ពាក្យ Edit របស់ Navbar

- នោះ​លោកអ្នក​នឹង​បាន​ឃើញ​ផ្ទាំង​កំណត់​របស់ Navber សូម​ចុច​យក Off ដើម្បី​បិទ​មុខងារ Navbar រួច​ចុច Save ជា​ការ​ស្រេច។ (សូម​មើល​រូប​ខាង​ក្រោម)

ពេលនេះ​​លោក​អ្នក​លែង​បាន​ឃើញ Navbar ទៀត​ហើយ​សូមរីករាយ​ជាមួយ​ការ​សរសេរ​តែងនិពន្ធ​របស់​អ្នក​ទៀត​ចុះ៕

   ប្លកគឺ ​ជា​សេវា​កម្ម​មិន​គិត​លុយ ឲ្យ​លោក​អ្នក​កត់ត្រា​រាល់​អ្វីៗ​អំពី​ខ្លួន​អ្នក អាច​បង្ហាញ​ជា សាធារណៈ និង​មិនអោយ​​បង្ហាញ​ជាសាធារណៈបាន។ បើក​លោកអ្នក​ចង់​រៀន​បង្កើត​ប្លក ខ្ញុំ​សូម​ណែនាំ​អោយ​ប្រើ​សេវាកម្ម Blogger ដែល​ល្អ​ជាង​ Wordpress.com ហើយ​បើ​មិន​ដែល​ចេះ​ប្រើ Blogger សោះ​នោះ​សូម​ចូល​ទៅ​មើល​មេរៀន​បង្កើត​ប្លក​នៅ អាយធី​កូន​ខ្មែរ​.com ​ដែល​មាន​មេរៀន​ងាយៗ​ចាប់​ពី​មិន​ទាន់​ចេះ​សោះ​មក បន្ទាប់​ពី​ចេះ​ប្រើ Blogger ខ្លះ​ៗ​ហើយ អ្នក​អាច​ចូល​មើល​អំពី​គន្លឹះ​ប្លក ដែល​ខ្ញុំ​បាន​សរសេរ​ជា​ភាសា​ខ្មែរហូហែ ទុក​អោយ​អ្នក​ចង់​ចេះ​ប្រើ​ប្លក៕ :D


No comments:

Post a Comment