វិធីប្រើគ្រាប់ចុច។
ដំណើរការរបស់កូដគឺ ជាបន្ទាត់ស៊ុមព័ទ្ធជុំវិញពាក្យមានស្រមោលពណ៌ប្រផេះ ដែលមើលទៅដូចគ្រាប់ចុច គុណប្រយោជន៍របស់កូដ"រូបគ្រាប់ចុច"មានដូចជា៖
- ល្បឿនផ្ទុកលឿន មិនប៉ះពាល់ល្បឿនផ្ទុកបង្ហាញប្លក។
- ប្រែប្រួលទំហំទៅតាមចំនួនអក្សរដោយស្វ័យប្រវត្តិ។
- ងាយស្រួលប្រើជាទីបំផុត។
គំរូ "គ្រាប់ចុច" ដែលប្រើកូដ
Ctrl+F , Shift+Space , A B C , អាក្បាលធំ
ខាងលើគឺជាកូដពិត ខាងក្រោមគ្រាន់តែជារូបភាពថតទុកមើលនៅពេលមិនដំណើរការកូដ |
ទីមួយ៖ ដាក់កូដ "រូបគ្រាប់ចុច" ចូលក្នុង Template
- កត់ត្រាចូល (Log In) គណនី Blogger របស់លោកអ្នក- ចូលទៅ Template >> Edit HTML >> Proceed (សូមមើលរូបខាងក្រោម)
- ត្រូវប្រាកដថាអ្នកបានចុចធីក Expend Widget Templates
-ស្វែងរកពាក្យថា ]]></b:skin> (បើសិនជាចង់លឿនសូមចុច : F3 ឬ Ctrl+F រួចវាយ ពាក្យស្វែងរកខាងលើ ក្នុងប្រអប់ស្វែងរករបស់ Browser។
- ចម្លងកូដខាងក្រោមយកទៅបិទភ្ជាប់ពីលើពាក្យ ]]></b:skin> រួចចុចប៊ូតុង Save Template ជាការស្រេច (សូមមើលរូបខាងក្រោម)
កូដរូបគ្រាប់ចុច
kbd{
border:1px solid gray;
font-size:1.1em;
box-shadow:1px 0 1px 0 #eee, 0 2px 0 2px #ccc, 0 2px 0 3px #444;
-webkit-border-radius:3px;
-moz-border-radius:3px;
border-radius:3px;
margin:2px 3px;
padding:1px 5px;
}
border:1px solid gray;
font-size:1.1em;
box-shadow:1px 0 1px 0 #eee, 0 2px 0 2px #ccc, 0 2px 0 3px #444;
-webkit-border-radius:3px;
-moz-border-radius:3px;
border-radius:3px;
margin:2px 3px;
padding:1px 5px;
}
ទីពីរ៖ របៀបបង្ហាញ "រូបគ្រាប់ចុច" ក្នុងអត្ថបទប្លក
នៅពេលដែលអ្នកសរសេរអត្ថបទដែលមានទាក់ទងនឹងការបង្ហាញគ្រាប់ចុច ដោយឈរលើ HTML mode រួចសរសេរអក្សរដាក់ចំកណ្ដាលស្លាក <kbd></kbd> ។ ឧទាហរណ៍ : ខ្ញុំចង់សរសេរពាក្យថា Ctrl+F ដោយខ្ញុំត្រូវសរសេរក្នុង HTML mode ថា៖ឈរលើ HTML mode |
ការដាក់លំអជារូបគ្រាប់ចុចបែបនេះក៏ល្អម៉្យាងដែរ សូមរីករាយជាមួយការបន្ថែម "រូបគ្រាប់ចុច" ចូលក្នុងអត្ថបទប្លករបស់លោកអ្នក៕
No comments:
Post a Comment