<Blink> គឺជាស្លាក HTML ដែលមាននាទីធ្វើអោយមានសកម្មភាពលោតភ្លឹបភ្លែតៗដែលមានទម្រង់៖
<blink> កន្លែងសរសេរពាក្យ </blink>
របៀបប្រើអក្សរលោត (Blink text) ក្នុងអត្ថបទ៖
- កត់ត្រាចូល (Log In) គណនី Blogger របស់លោកអ្នក- ចូលទៅបង្កើតអត្ថបទថ្មីមួយ ឬក៏ យកអត្ថបទចាស់ៗមកសាកកែប្រែក៏បាន។
- លោកអ្នកត្រូវឈរលើ HTML mode ដើម្បីដាក់កូដ។ ដាក់ស្លាក <blink></blink> អមសង្ខាងពាក្យដែលអ្នកចង់អោយវាលោត ជាឧទាហរណ៍៖
<blink> ស្វាគមន៍ដែលបានចូលមើលប្លកអាក្បាលធំ លោកអ្នកនឹងទទួលបាន "អាយកូមហ្វាយ" មួយគ្រឿងភ្លាមៗ </blink>
ឈរលើ HTML mode |
នោះនឹងទទួលបានលទ្ធផលដូចខាងក្រោម
ស្វាគមន៍ដែលបានចូលមើលប្លកអាក្បាលធំ លោកអ្នកនឹងទទួលបាន "អាយកូមហ្វាយ" មួយគ្រឿងភ្លាមៗ
ឃើញថាកូដ blink ពិតជាមានសារប្រយោជន៍ និងភាពទាក់ទាញភ្នែកមែនៗ សូមរីករាយជាមួយការដាក់អក្សរលោតភ្លឹបភ្លែតៗក្នុងអត្ថបទរបស់លោក អ្នក។ សូមរង់ចាំមើលគន្លឹះក្នុងការប្រើប្រាស់ប្លក ជាមួយប្លកអាក្បាលធំនៅលើកក្រោយទៀត កុំភ្លេចរង់ចាំតាមដានណ៎ា! :D៕
No comments:
Post a Comment