អត្ថបទផ្សេងទៀតៈ

Monday, December 16, 2013

ក្ដារចុច Google សម្រាប់ Android មាន​ភាសា​ខ្មែរ​ហើយ! និង​របៀប​ដំឡើង

រឿង​ដែល​ភ្ញាក់ផ្អើល​កាលពី​ពេល​ថ្មី​នេះ​គឺ Google បញ្ចេញ​កំណែ Android 4.4 Kitkat ដែល​មាន​ម៉ឺនុយ​ខ្មែរ និង ​ក្ដារចុច​ខ្មែរ​មក​ស្រាប់តែ​ម្ដង មិន​ចាំបាច់​បញ្ចូល​បន្ថែម​ដូច​មុន​ទៀត​នោះ​ទេ។ ម៉ឺនុយ​និង​ក្ដារចុច​របស់ Google  ដែល​ដាក់​បញ្ចូល​ក្នុង​ជំនាន់ Android 4.4 មាន​លក្ខណៈ​ជា​ផ្លូវ​ការ ហើយ​ក្ដារចុច​មាន​លក្ខណៈ​ងាយស្រួល ពេញ​លេញ មិន​ខុស​គ្នា​ពី​ការ​ក្ដារចុច​នៅ​លើ computer នោះ​ទេ។

របៀប​សរសេរ​ឬ​វាយ​អក្សរ​យូនីកូដ​ខ្មែរ​តាម​វិធី​ត្រឹមត្រូវ

ក្នុង​អត្ថបទ​នេះ​នឹង​ពន្យល់​អំពី​របៀប​វាយ​អក្សរ​ខ្មែរ​យូនីកូដ​តាម​ របៀបរបប​ត្រឹមត្រូវ ព្រោះ​ខ្ញុំ​សង្កេត​ឃើញ​ថា មាន​គេហទំព័រ និង​ប្លក​ខ្មែរ​ជាច្រើន​ដែល​មិន​បាន​គោរព​ក្បួន​ខ្នាត​ក្នុង​ការ​វាយ​អក្សរ​ ខ្មែរ​ទេ គឺ​វាយ​ដោយ​មិន​ផ្អែក​លើ​វចនានុក្រម ដោយ​ផ្អែក​ការ​ចំណាំ​ពាក្យ​ខ្មែរ​តាម​លទ្ធភាព​របស់​អ្នក​សរសេរ​រៀងៗខ្លួន។ ដែល​ជាហេតុ​ឧស្សាហ៍​សរសេរ​ខុស​ពាក្យ និង មិន​ដឹង​ថា​ខ្លួន​សរសេរ​ខុស ជាពិសេស​គឺ​សរសេរ​ខុស​ពាក្យ​ពិបាកៗ​ដែល​មិន​សូវ​បាន​សរសេរ។ តើ​លោក​អ្នក​ចង់​កាត់​បន្ថយ​ការ​សរសេរ​អក្សរ​ខ្មែរ​ខុស​ច្រើន​ដែល​ឬ​ទេ?

Thursday, November 21, 2013

បញ្ជី​ធ្លាក់​ចុះ​លឹប​លៀន​នៅ​របា​ចំហៀង​ប្លក (Drop-down Menu On Side Bar)

ថ្ងៃ​នេះ​ខ្ញុំ​សូម​ណែនាំ​ពី​របៀប​ដាក់ Drop-down Menu សម្រាប់​ប្លក តែ​មុន​នឹង​ដាក់ ខ្ញុំ​សូម​ឲ្យ​និយមន័យ​នៃ​ពាក្យ Drop-down Menu បន្តិច​សិន ព្រោះ​ពាក្យ​នេះ​យើង​ធ្លាប់​ឮ​ជា​យូរ​មក​យើង តែ​ដូចជា​រាង​ស្រពិចស្រពិល​បន្តិច​ដែរ។ ពាក្យ​ថា Drop-down Menu បើ​តាម​ខ្ញុំ​យល់​គឺ វា​ជា​បញ្ជី​មេ​​មួយ​ប្រភេទ​ដែល​មាន​កូន category នៅ​ក្នុង​ហ្នឹង​ទៀត ហើយ​ដែល​បង្ហាញ​នៅ​ពេល​យើង​យក​កូន​កណ្ដុរ​ដាក់​ពី​លើ​វា ឬ​ចុច​ពី​លើ​វា ព្រោះ​បើ​គ្មាន​​កូន​ category ទេ​ធ្វើ​ម៉េច​បាន​មានអំពើ​ទម្លាក់​ចុះ​ឲ្យ​យើង​ចុច!!! ។ ( ខ្មែរ​ខ្លះ​ហៅ category ថា "ចំណាត់​ក្រុម" តែ​អ្នក​អភិវឌ្ឍន៍ Joomla ​ខ្មែរ​ហៅថា "ជំពូក" ព្រោះ​យក​របៀប​តាម​សៀវភៅ ដែល​គេ​តែងតែ​ហៅ​ថា​ជំពូក​ ដែល​មាន​ផ្នែក​តូចៗ​ទៀត​នៅ​ក្នុង​ជំពូក។ ខ្ញុំ​យល់​ថា ខ្មែរ​យើង​មាន​ពាក្យ​ "ជំពូក" ហើយ​ស្រាប់​មាន​ន័យ​ដូច​គ្នា​នឹង category ដូច្នេះ​មិន​បាច់​ត្រូវ​ផ្សំ​ពាក្យ​យក​មក​ប្រើ​ទៀត​ទេ។

Saturday, October 26, 2013

របៀប​ដាក់​ចំណង​ជើង​ Widget ឲ្យ​មក​នៅ​កណ្តាល​និង​មាន​ Background ពី​ខាង​ក្រោយ

សួស្តី! បាទ អាសត្វ​ចម្លែក​​ចង់​សួរ​ថា តើ​បង​ប្អូន​ទាំង​អស់​គ្នា​សុខ​សប្បាយ​ជា​ទេ? ចំពោះ​ខ្ញុំ​វិញ​សុខ​កាយ​សប្បាយ​ទាំង​ចិត្ត​ឥត​ខ្វល់​អី​ទេ! :D សប្បាយ​ទាំង​ដើរ​លេង​ សប្បាយ​ទាំង​ទាត់​ខ្យល់​មាន​ទៅ​លំ​បាក​អី។ ថ្ងៃ​នេះ​​ខ្ញុំ​សូម​បង្ហាញ​ជូន​លោក​អ្នក​ពី​គន្លឹះ​តូច​តាច​មួយ។ នេះ​ជា​ក្បាច់​គន្លឹះ​សា​មញ្ញ​មួយ​សម្រាប់​អ្នក​សរសេរ​ប្លុក​ទាំង​ឡាយ​ដែល​ ចង់​ឲ្យ​ចំណង​ជើង  (Title) Widget មក​នៅ​កណ្តល ​និង​មាន​ Background ជា​ពណ៌​ផ្សេងៗ។ ពេល​នេះ​ប្លុក​អាសត្វ​ចម្លែក​ខ្ញុំ​បាទ​សូម​បង្ហាញ​​ជូន​លោក​អ្នក​តែ​ម្តង​ ដើម្បី​កុំ​ឲ្យ​អស់​​មន្ទិល​សង្ស័យ​ច្រើន។ ចូរ​មើល​សេច​ក្តី​ណែ​នាំ​លម្អិត​ខាង​ក្រោម​ ៖

របៀប​ដាក់​ពណ៌​ផ្ទៃ​ Background ឲ្យ​ចំណងជើង Widget

ចំពោះ​អ្នកប្រើ template ដែល​​ទាញ​យក​ពី​គេហទំព័រ​​ផ្សេង​ស្រាប់ៗ ​មិន​សូវ​ខ្វល់​ពី​ការ​កែច្នៃ​រូបរាង​អ្វី​ទេ ព្រោះ​ភាគ​ច្រើន​គេ​បាន​រចនា​ស្អាតៗ​ហើយ តែ​ចំពោះ​អ្នក​ប្រើ template ដែល​​ Blogger ផ្ដល់​ឲ្យ​ប៉ុន្មាន​ម៉ូដ​នោះ​ ប្រាកដ​ជា​ចង់​រចនា​បន្ថែម​ទៀត​ ព្រោះ​រាល់ template ទាំង​​នោះ​មើល​ទៅ​សាមញ្ញ​ពេក។ ក្នុង​គន្លឹះ​ខ្ញុំ​សូម​បង្ហាញ​ពី​ការ​ដាក់​ពណ៌​ផ្ទៃ (Background) ឲ្យ​រាល់​ចំណងជើង​របស់ Widget (ធាតុ​ក្រាហ្វិក) ដែល​ជា​ធម្មតា​មាន​ត្រឹម​អក្សរ​ទទេ ​មិន​មាន​អ្វី​សោះ។ ចង់​ដឹង? សូម​មើល​របៀប​ដាក់​ខាង​ក្រោម​នេះ ៖

Saturday, October 5, 2013

របៀប​ប្រើ​មុខងារ​ Windows 7 System Image Backup នៅ​ក្នុង Windows 8

ប្រភពៈ អាក្បាលធំ

មុខងារ System Image Backup មាន​ចាប់តាំង​ពី​ជំនាន់ WIndows 7 មក​, កាលពី​​មិនទាន់​មាន​មុខងារ​នេះ​​នៅ​លើ Windows គឺ​គេ​ប្រើ​កម្មវិធី​ដូចជា Norton Ghost ដាក់​ឲ្យ​វា Boot តាម CD ឬ​ក៏​ដំឡើង​ក្នុង Windows ក៏​បាន ដើម្បី​បម្រុងទុក (backup) ថាស​ទិន្នន័យ​ (ទាំង​មូល) ​ណាមួយ​ជាពិសេស​គឺ​ Drive C ដែល​ជា​ទូទៅ​អ្នក​ប្រើ​គេ​ដំឡើង Windows នៅ Drive នោះ (Drive​ C)។

Start Menu Reviver ជា​ម៉ឺនុយ​ចាប់ផ្ដើម​សម្រាប់ Windows 8 ដែល​ពិសេស​និង​ងាយស្រួល​ដល់​អេក្រង់​​ប៉ះបញ្ជា

ប្រភពៈ អាក្បាលធំ

 អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា Windows 8 អត់​មាន​ឆ្នុច​ចាប់ផ្ដើម​ (Start Menu) មក​ជាមួយ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ភាគ​ច្រើន​ពិបាក មិន​ទម្លាប់​ពេល​អត់​មាន​វា​អញ្ចឹង!។ហើយ​អ្នក​ទាំងនោះ​ ពួក​គ្នា​ក៏​បាន​ស្វែងរក​កម្ម​បញ្ចូល​បន្ថែម​ ដើម្បី​ឲ្យ​មាន​មុខងារ​ដ៏​សំខាន់​មួយ​នេះ​ឡើង​វិញ​ដូចជា​កម្មវិធី Start Button 8, Start Menu 8, Start8,  ឬ ViStart ជាដើម។

បម្រុងទុក​ប្រព័ន្ធ Windows 8 ពេញលេញ​រួម​ជាមួយ​កម្មវិធី ឯកសារ និង​ការកំណត់

ប្រភពៈ អាក្បាលធំ

មក​ដល់​ជំនាន់ Windows 8 នេះ Microsoft បាន​ដាក់​បញ្ចូល​មុខងារ​ថ្មី​មួយ​អាច​ធ្វើ​ការ "Refresh and Reset" ប្រព័ន្ធ Windows 8 ទៅ​កាន់​សភាព​ដើម​វិញ​នៅ​ពេល​ជួប​គ្រោះ​មេរោគ​កែ Registry (ធ្វើ​ឲ្យ​មាន​បញ្ហា) ដោយ​មិន​បាច់​ឈូស​ឬ​ដំឡើង​ចេញ​ពី DVD សាឡើងវិញ​ទេ។ សូម​បញ្ជាក់​ថា មុខងារ reset នេះ​ធ្លាប់​តែ​ឃើញ​មាន​នៅ​លើ​ពពួក​ទូរស័ព្ទ​ទេ តែ​ក្នុង Windows 8 ក៏​មាន​មុខងារ​ដែរ។

Windows 8 : របៀប​ដាក់ Sleep, Restart, Shutdown ក្នុង​ម៉ឺនុយ​​ Right Click

 ប្រភពៈ អាក្បាលធំ

តើ​លោកអ្នក​កំពុង​ប្រើ Windows 8 មែន​ដែរ​ទេ? Windows 8 ដំណើរការ​ល្អ​ជាង Windows 7 ក៏​ពិត​មែន,​ នៅ​តែ​មាន​អ្នក​យល់​ថា Windows 7 ល្អ​ប្រើ​ជាង​ មិន​ទាន់​ដាច់​អាល័យ​នៅ​ឡើយ​ទេ។ ជា​ទូទៅ​​លោកអ្នក​អាច​ចុច Sleep, Restart, Shutdown ក្នុង Windows 8 តាម​រយៈ​របា Charms ឬ​ប្រើ​គ្រាប់​ចុច​ផ្លូវ​កាត់ Alt+F4 ឬ Win+I។ ក្នុង​អត្ថបទ​នេះ​ដែរ យើង​អាច​យក Sleep, Restart, Shutdown ដាក់​នៅ​ក្នុង​ម៉ឺនុយ​ពេល​ចុច​ម៉ៅ​ខាង​ស្ដាំ​នៃ​ផ្ទៃ​តុ (dekstop) ដោយ​អនុវត្តន៍​ដូច​ខាង​ក្រោម​នេះ ៖

170 ពាក្យ​បញ្ជារបស់​ប្រអប់ Run នៃ Windows

ប្រភពៈ អាក្បាលធំ

ប្រអប់ Run របស់ Windows 8
Run គឺ​ជា​ប្រអប់​មួយ​សម្រាប់​ឲ្យ​លោកអ្នក​អ្នក​ប្រើ​ប្រព័ន្ធ Windows ដែល​មាន​​​សិទ្ធ Admin អាច​វាយ​ពាក្យ​បញ្ជា​ផ្លូវ​​កាត់ ចូល​ទៅ​បើក​មុខងារ​ឬ​កម្មវិធី​​ណាមួយ​របស់ Windows ឲ្យ​បាន​លឿន និង​ចំណេញ​ពេល​វេលា។ ​ពេល​ខ្លះ​​គ្មាន​អ្វី​ត្រូវ​ប្រើ Run សោះ, តែ​មាន​ពេល​ខ្លះ​យើង​ត្រូវ​ការ​ពាក្យ​បញ្ជា​ទាំងឡាយ​របស់ Run ខ្លាំង​ណាស់ ព្រោះ​ដើម្បី​ចូល​ទៅ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង Windows នានា ក៏​ព្រោះ​តែ​អ្នក​ប្រើ​ភាគ​ច្រើន​មិន​ស្គាល់​ពី​ទីតាំង​បើក​មុខងារ Tools សំខាន់ៗ​​នៃ​ Windows។ មុខងារ Run នេះ​តែងតែ​បើក​អត់​ចេញ ឬ​បិទ​ដោយ​មិន​ដឹង​ខ្លួន នោះ​មក​ពី​កុំព្យូទ័រ​របស់​អ្នក​ឆ្លង​មេរោគ​ដែល​បង្កើត​ឡើង​មាន​ទិសដៅ​បិទ​ មុខងារ​បញ្ជា​ពិសេសៗ មិន​ឲ្យ​អ្នក​ប្រើ​បាន។