ការ reset ប្រព័ន្ធ Windows 8 ឲ្យត្រលប់មកសភាពដើមវិញគឺមានផលប្រយោជន៍ ចំណេញពេលវេលា ងាយស្រួលដល់អ្នកដែលគ្នាមិនសូវចេះកុំព្យូទ័រអាចប្រើមុខងារនេះ បានដោយស្រួល។ តែការ reset ប្រព័ន្ធ Windows 8 ធ្វើឲ្យកម្មវិធីដែលបានបញ្ចូលបន្ថែម និងឯកសារដែលទុកក្នុងថត Windows 8 ដែលបានបង្កើតនោះ នឹងបាត់អស់ដែរ វាមិនខុសពីទូរស័ព្ទនៅពេលយើង reset កម្មវិធីបញ្ចូលបន្ថែមទាំងអស់នឹងបាត់ដូចគ្នា។
លោកអ្នកប្រាកដជាចង់បម្រុងទុក (backup) ប្រព័ន្ធ Windows 8 ទាំងមូល គឺព្រមជាមួយកម្មវិធីដែលបានបញ្ចូលរួចហើយ និងឯកសារមួយចំនួនដែលនៅក្នុងថត Windows ជាពិសេសគឺការកំណត់អ្វីគ្រប់យ៉ាងដែលបានធ្វើលើ Windows 8 រួចមកនោះទាំងអស់, ដល់ពេលកុំព្យូទ័ររបស់យើងមានបញ្ហាយើងអាច restore (ស្ដារ) វាឲ្យត្រលប់ទៅសភាពដូចកាលពីយើងបានធ្វើ backup នោះមកវិញ ដោយមិនខ្វល់ពីការបញ្ចូលកម្មវិធីដែលអ្នកចូលចិត្តប្រើប្រាស់ទៀត នោះទេ។
តើយើងធ្វើដូចម្ដេចដើម្បីបម្រុងទុកពេញលេញរបស់ Windows 8? ចម្លើយគឺយើងអាចប្រើកម្មវិធី RecImg ដែលបង្កើតឡើងក្នុងគោលបំណងយ៉ាងពិសេសក្នុងការបម្រុងទុកប្រព័ន្ធ Windows 8 បានទាំងមូល, ដែលអនុញ្ញាតឲ្យអ្នកចម្លងកម្មវិធី ឯកសារ និងការកំណត់ប្រព័ន្ធបានទាំងដុលក្នុង Drive ដែលបានដំឡើង Windows នោះ យកទៅទុកក្នុង Drive ផ្សេងវិញសិន រួចបើកាលណាមានបញ្ហា យើង restore ឡើងវិញ។
៙ របៀបបម្រុងទុកប្រព័ន្ធ Windows 8 ពេញលេញរួមជាមួយកម្មវិធី ឯកសារ និងការកំណត់ ៚
ជំហានទី 1 : ទាញយកកម្មវិធី RecImg ចុចទីនេះ ។ ហើយរបៀបដំឡើងនោះ ទាមទារឲ្យកុំព្យូទ័រមានភ្ជាប់អ៊ីនធឺណិតក្នុងពេលដំឡើង ព្រោះពេលចុចដំឡើង កម្មវិធី RecImg ត្រូវការទាញយកឯកសារពីម៉ាស៊ីនមេ យកមកបង្គ្រប់។ជំហានទី 2 : បន្ទាប់ពីដំឡើងកម្មវិធីបានរួចរាល់ហើយ, សូមចុចបើកកម្មវិធី RecImg។
ជំហានទី 3 : អ្នកនឹងឃើញរូបរាងកម្មវិធីមានផ្ទាំងសាមញ្ញ។ គ្រាន់តែចុចលើរូបតំណាង "Backup" កម្មវិធីនឹងវិភាគប្រព័ន្ធហើយសួរអ្នកថា Drive ណាមួយដែលអ្នកចង់បម្រុងទុក?
- សូម Select លើ Drive ដែលមានផ្ទុក Windows 8។
- ត្រង់កន្លែង Snapshot Details: >> Name ត្រូវដាក់ឈ្មោះ ឧទាហរណ៍ : My First Image។
- ត្រង់កន្លែង Backup Location : ត្រូវជ្រើសរើសទីតាំងសម្រាប់ទុកឯកសារ Image ទៅដាក់នៅ Drive ផ្សេងមិនអាចដាក់នៅ Drive ដូចគ្នាបានទេ ឧទាហរណ៍ : បើយើង Backup Drive C: យើងត្រូវជ្រើសយកទៅដាក់នៅ Drive D: ឬ E: ជាដើម។
ចំណាំ : ឯកសារ Image នៅពេលនេះគឺជាឯកសារ Clone (ក្លូន) បានពីឯកសារឬឌីសផ្សេងៗមានដូចជា HDD, DVD, CD, មិនមែន Image ជាឯកសាររូបភាពនោះទេ។
ជំហានទី 4 : កំណត់រួច សូមចុចឆ្នុច "Start Backup" ការថតចម្លងបម្រុងទុក Drive (Windows 8) លឿនឬយូរ អាស្រ័យលើទំហំឯកសារដែលមានផ្ទុក និងល្បឿនគ្រឿងរឹង។
ជំហានទី 5 : នៅពេលណាលោកអ្នកចង់ធ្វើការស្ដារ (Restore) ប្រព័ន្ធឡើងវិញ សូមបើកកម្មវិធី រួចចុចលើរូបតំណាង Restore។
ជំហានទី 6 : អ្នកនឹងឃើញមានបង្ហាញព័ត៌មានស្ដីពីឯកសារ Image ដែលអ្នកបានធ្វើ Backup រួចនោះ។ ចុចលើឯកសារ Image រួចចុចឆ្នុច Restore ជាការស្រេច។ កម្មវិធី RecImg នឹងធ្វើការពន្លាកញ្ចប់ឯកសារ Image ក្រាលពីលើ Drive ដែលមាន Windows 8 មានបញ្ហានោះ លោកអ្នកនឹងទទួលបានអ្វីៗដែលមានដូចកាលពីយើងបានធ្វើ Backup ដូច្នោះដែរ។
លោកអ្នកអាចធ្វើការកំណត់តារាងពេលវេលាទៅតាមម៉ោង និងថ្ងៃ ឲ្យកម្មវិធីធ្វើការ backup ដោយស្វ័យប្រវត្តិបានផងដែរ។
កម្មវិធី RecImg អាចក្លាយជាផ្នែកសំខាន់បន្ថែមរបស់ Windows 8 ព្រោះវាមានប្រយោជន៍លើសពី Windows អាចធ្វើបាន។ លោកអ្នកនឹងលែងខ្វល់ពីការដំឡើងកម្មវិធីម្ដងមួយៗ នៅពេល Windows មានបញ្ហាទៀតឡើង ព្រោះយើងបានបម្រុងទុកទាំងស្រុងដោយប្រើកម្មវិធី RecImg។ ចែករំលែកបទពិសោធន៍របស់អ្នកនៅពេលបានប្រើកម្មវិធីនេះក្នុង Windows 8 ដោយការបញ្ចេញមតិ៕
________________________
ប្រភពពី : TipsOTricks
អត្ថបទទាក់ទង ៖
- 170 ពាក្យបញ្ជារបស់ប្រអប់ Run នៃ Windows- គ្រាប់ចុចផ្លូវកាត់របស់ Windows 8 និង Windows RT
- WinaeroGlass ធ្វើឲ្យស៊ុម Windows 8 ថ្លាដូចកញ្ចក់
- របៀបដកចេញផ្ទាំង Metro UI របស់ Windows 8
- របៀបបើក ClearType ជួយអោយតួអក្សរដិតច្បាស់ក្នុង Windows 7
- របៀបធ្វើអោយ Windows 7 បង្ហាញអក្សរខ្មែរបានត្រឹមត្រូវ
No comments:
Post a Comment