![]() |
រូបតំណាង |
តើលោកអ្នកមានដែលគិតថា ចង់បានកម្មវិធីដែលអាចចម្លងឯកសារពី
USB Flash ដែលបានដោតជាមួយកុំព្យូទ័ររបស់លោកអ្នកដែរឬទេ? ឧទាហរណ៍ :
អ្នកជាអ្នករកស៊ីបញ្ចូលបទភ្លេងទូរស័ព្ទ
អ្នកចង់បានឯកសាររបស់ភ្ញៀវដើម្បីបំពេញបន្ថែមទៅលើឯកសាររបស់
អ្នកដែលមិនសូវសម្បូរណ៍
ឬអ្នកជាអ្នករកស៊ីដែលទាក់ទងជាមួយការចរាចរណ៍ឯកសាររបស់ភ្ញៀវ
ដូចជា អ្នកវាអត្ថបទ, រចនាបោះពុម្ព។ល។ ដែលមានឱកាសដោត USB Flash
របស់ភ្ញៀវចូលមកកុំព្យូទ័រអ្នក ដែលត្រូវការសេវាលោកអ្នក។
ដើម្បីកុំអោយគេដឹងនោះអ្នកត្រូវមានកម្មវិធីដែលមានមុខងារចម្លង
ពី USB មកទុកក្នុងកុំព្យូទ័ររបស់អ្នកអោយសម្ងាត់ :D ។
កម្មវិធីដែលខ្ញុំលើកយកមកបង្ហាញនោះគឺជាកម្មវិធីដែលផលិតឡើងដោយ
ស្នាដៃកូនខ្មែរពិតៗ ក្នុងគោលបំណង
បង្កើតការងាយស្រួលចម្លងឯកសារចូលក្នុងកុំព្យូទ័រអោយបានរហ័ស
និងដោយស្វ័យប្រវត្តិ
មិនមែនមានបំណងអោយអ្នកប្រើយកទៅលួចឯកសាររបស់គេនោះទេ
ដូចនេះអ្នកប្រើប្រាស់ត្រូវទទួលខុសត្រូវដោយខ្លួនឯង។
ព័ត៌មានកម្មវិធី៖
ឈ្មោះផ្នែកទន់ : ចម្លងឯកសារពី USB ដោយស្វ័យប្រវត្តិ (ជាភាសាខ្មែរងាយស្រួលប្រើ)ទំហំ : 104KB (មិនបាច់ដំឡើងបើកប្រើបានភ្លាម)
អជ្ញាបណ្ណ : ប្រើនិងចែកចាយដោយសេរីមិនគិតប្រាក់
អ្នកបង្កើត : លាម លីដារ៉ា (Leam Lidara)
សារអេឡិចត្រូនិក : leam_lidara@yahoo.com
គេហទំព័រអ្នកបង្កើត : ដើម្បីសិស្ស និស្សិតខ្មែរ (http://4khmerstudents.com/)
ទាញយក : https://docs.google.com/open?id=0Byw4IHqq4ZDMUGhMZjA1SkZLc0k
មើលភាពយន្តខ្លី ណែនាំសមត្ថភាពនិងអំពីការប្រើកម្មវិធី
ដំណឹងនេះទទួលបានពី៖ http://4khmerstudents.com/auto_copy_file_from_usb/
No comments:
Post a Comment