អត្ថបទផ្សេងទៀតៈ

Friday, October 4, 2013

ការពារ​មេរោគ​ដែល​ឆ្លង​តាម​រន្ធ USB

ប្រភពៈ អាក្បាលធំ

ខ្ញុំ​បាន​និយាយ​អំពី​វិធី​ការ​ពារ​មេរោគ​ដែរ​ឆ្លង​តាម​រន្ធ​ USB កាលពី​នៅ Wordpress រួច​មក​ហើយ​តែ​ឥឡូវ​ខ្ញុំ​​និយាយ​សា​ឡើង​វិញ​ចុះ ទុក​​តម្កល់​ជា​ឯកសារ​ក្នុង​ប្លក​របស់​ខ្ញុំ។ អ្នក​ណា​ក៏​ដឹង​ហើយ​ថា USB គឺ​ជា​ផ្លូវ​ដឹក​ជញ្ជូន​ ទិន្នន័យ​ឯកសារ ពី​គ្រឿង​រឹង​មួយ​ទៅកាន់​​គ្រឿង​រឹង​មួយ​ទៀត ដែរ​ពេញ​និយម ហើយ​មក​ដល់​ចុង​ឆ្នាំ ២០១១ នេះ​គេ​ឃើញ​មាន​កុំព្យូទ័រ​ដែរ​បំពាក់​មក​ជាមួយ​រន្ធ USB 3.0 មិនសូវ​សំបូរ​ទេ។ ដោយ​ហេតុ​ថា​ខ្មែរ​យើង​និយម​ Computer Clone (កុំព្យូទ័រ​ចាប់ឆាយ) ជាង ហើយ​ណា​មួយ​ក្រុម​ហ៊ុន​ដែរ​នាំ​ចូល Computer Brand (កុំព្យូទ័រ​មាន​ម៉ាកយីហោ) កំពុង​តែ​បែក​ញើស​នឹង​ការ​លក់​របស់​សេរី​ចាស់ ។
កុំព្យូទ័រ​ដែរ​មាន​រន្ធ USB 3.0 មក​ស្រាប់​មាន​តម្លៃ​ថ្លៃ​ជាង​ធម្មតា , ឧបករណ៍​ផ្ទុក​ទិន្នន័យ​ចល័ត​មាន​ដូច​ជា Flash USB 3.0 , External Hard-disk Usb 3.0 មាន​តម្លៃ​ថ្លៃ​ជាង​បន្តិច​ដែរ។ អ្វី​ដែរ​ជា​ឧបសគ្គ​របស់​រន្ធ USB 3.0 នោះ​គឺ​មក​ពី​ស្រុក​ខ្មែរ​មិន​មែន​ជា​ស្រុក​ដេញ​សម័យ​អី​ទេ ហើយ​ក៏​មិន​សូវ​មាន​លុយ​ដូរ​យក​របស់របរ​ថ្មី​អី​ដែរ បើ​ប្រើ​គឺ​ប្រើ​ទាល់តែ​ខូច​ទើប​ឈប់​ប្រើ :D ។​តែ​ក៏​អាច​នាំ​យក់ USB 3.0 មក​បំ​ពាក់​ជាមួយ​កុំព្យូទ័រ​សេរី​ចាស់ និង​កុំព្យូទ័រ​សេរី​ថ្មី​ដែរ​តែ​គ្មាន USB 3.0 នោះ​ដោយ​គេ​ត្រូវ​ទិញ​កាត USB 3.0 យក​មក​ដោត​ភ្ជាប់​ជាការស្រេច។

   បើ​តាម​ការ​ប្រកាស​ពី​ដំបូង​គេអួត​ថា USB 3.0 មាន​ល្បឿន​លឿន​ជាង USB 2.0 ដល់ទៅ ១០​ដង​ឯណោះ។ ហាស ហា ខ្ញុំ​អត់​ជឿ​ទេ! តាមពិត​វា​លឿន​ជាង​ប្រហែល ៤ទៅ៥​ដង​តែ​ប៉ុណ្ណោះ​​សំរាប់​ខ្មែរ​យើង​ព្រោះ​អី​យើង​ប្រើ​តែ​របស់​អន់ៗ​ដែរ ​ផលិត​នៅ​ស្រុក​ចិន ស្រុក​យួន។ USB 3.0 ពិសេស​ត្រង់​ថា បញ្ជូន​ចេញ បញ្ជូន​ចូល ក្នុង​ពេល​តែ​មួយ​បានខុស​​ពី​ USB 2.0 តែ​កាល​ណា​យើង​កំពុង Copy ចេញ ស្រាប់តែ​យើង​ Copy ចូល​ព្រម​គ្នា​នោះ វា​ត្រូវ​យក​ល្បឿន កំពុង Copy ចេញ រំលែក​អោយ​ Copy ចូល​ជាហេតុ​ធ្វើ​អោយ​រឹត​តែ​យឺត​ជាន់​លើ​យឺត :D ។
កាត USB 3.0
  បន្ទាប់​ពី​បាន​យល់​ដោយ​សង្ខេប​ខ្លះ​ហើយ​ចូល​ដល់​ប្រធាន​បទ​វិញ​ម្តង៖ មេរោគ​ដែរ​វា​ឆ្លង​ចូល​តាម​រន្ធ USB នេះ​គឺ​វា​ឆ្លងចូល​ក្នុង​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្ត មូល​ហេតុ​មក​ពី​អ្នក​ប្រើ​ភាគ​ច្រើនមិន​សូវ​បាន​យល់ដឹង​។ សូម​មើល​ពី​វិធី​ការពារ​តាមខាង​ក្រោម​នេះ៖

បិទ​មុខងារ​ Autoplay របស់ Windows ដើម្បី​កុំអោយ​មេរោគ​ឆ្លងចូល​ដោយ​ស្វ័យប្រវត្ត
-ចុចប៊ូតុង Windows ជាមួយ ប៊ូតុង R (Windows Key + R) ដើម្បី​បើក​កម្មវិធី Run
-វាយពាក្យ gpedit.msc រួច​ចុច OK ។ ចូលទៅ​កាន់​ទីតាំង User Configuration >> Administrative Templates >> Windows Components >> AutoPlay Policies  , រួច​ចុច Turn off Autoplay (សូម​មើល​រូប​ខាង​ក្រោម)
-ដោយ​កំណត់យក Enabled និងត្រង់ Turn off Autoplay on = All drives រួច​ចុច Apply >> OK ។ (សូម​មើល​រូប​ខាង​ក្រោម)
យក Enabled និង All drives
 បិទ​រួច​ហើយ​តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៀត? ត្រូវ​ដំឡើង​កម្មវិធីចាប់​មេ​រោគ Autorun
សូម​ណែនាំ​កម្មវិធីដែរ​គេ​ពេញ​និយម​ប្រើ​នោះ​គឺ USB Disk Security វា​មាន​មុខងារ​ល្អៗ ងាយ​ប្រើ៖
គ្រាន់តែ​ដំឡើង​ហើយ​អ្វី​ៗ​នឹង​រួចរាល់ មិន​មាន​ការ​កំណត់អី​ទេ។
 ពេលដោយ​ ឧបករណ៍ USB វានឹង​បង្ហាញ​សារ​បញ្ជាក់ប្រាប់យើង​ថា​មាន​មេរោគ​ឬគ្មាន​មេរោគ។ បើ​វា​ចាប់​បាន​មេរោគ​វានឹង សំអាត់ចោល​ដោយ​ស្វ័យប្រវត្ត។ សូមរីករាយ​ជាមួយរន្ធ USB​ តែ​ឈប់​សិនខ្ញុំ​សូមបញ្ជាក់ថា​គន្លឹះ​ខាងលើនេះ​វាមិនអាច​ការពារ​មេរោគ​ ដែរឆ្លង​តាម​បណ្តាញ និង Internet បាន​ទេ សូមកុំច្រលំណា!!!! :D ៕

No comments:

Post a Comment