តើលោកអ្នកឬកូនលោកអ្នកនៅតែមិនទាន់ស្ទាត់ក្នុងការ
វាយអក្សរអង់គ្លេសដោយប្រើទាំង 10 ម្រាមមែនទេ?
បើលោកអ្នកចង់ចេះវាយអត្ថបទឲ្យបានឆាប់និងលឿន
ដោយមិនរៀនតាមកម្មវិធី typing នានា
ដែលគេសម្រិតសម្រាំងទុកឲ្យអ្នករៀនតាមរបៀបរបបត្រឹមត្រូវនោះ
នោះអ្នកនឹងគ្មានថ្ងៃអាចវាយអត្ថបទបានលឿនទេ!!!!។
ដូច្នេះខ្ញុំសំណូមពរ សូមឲ្យលោកអ្នក ត្រូវឃ្លាំមើលកូនៗឲ្យពួកគេ
ប្រឡងឲ្យជាប់គ្រប់មេរៀន ដែលគេបានរៀបរៀងក្នុងកម្មវិធី typing
ទាំងនោះ ឲ្យបានចប់ចុងចប់ដើម។ ប្លកអាក្បាលធំសូមណែនាំជូនកម្មវិធី
TIPP10 ជាកម្មវិធីប្រភេទ typing អង់គ្លេស
ដែលនឹងបង្រៀនលោកអ្នកឲ្យចេះវាយដោយប្រើម្រាមទាំង 10 ឲ្យរស់រវើក
លឿន និង ត្រឹមត្រូវតាមក្បួនខ្នាត។
TIPP10 ជាកម្មវិធីប្រើដោយមិនគិតប្រាក់ ផ្ដោតសំខាន់បង្រៀនអ្នកប្រើ ឲ្យចេះវាយដោយប្រើម្រាមទាំង 10 ។ លោកអ្នកអាចប្រើ TIPP10 ជាលក្ខណៈ Online (ប្រើតាមអ៊ីនធឺណិត) ឬទាញយកមកដំឡើងក្នុងកុំព្យូទ័រក៏បាន។ អាចដំណើរការជាមួយ Mac OS X, Ubuntu/Debian, Linux Binary និង Windows, ដែលសម្រាប់ Windows មានជា portable (ដែលអាចចល័តប្រើ) បានផងដែរ។
- ទាញយកកម្មវិធីរៀនវាយអក្សរ TIPP10
កម្មវិធី TIPP10 មានចែកជា 3 ជំពូក ក្នុងមួយជំពូកៗមានមេរៀនជាច្រើន តាំងពីថ្នាក់មិនទាន់ស្គាល់សោះ រហូតដល់កំរិតជំនាញ។ ជំពូកទីមួយគឺឲ្យអ្នកប្រើរៀនតាមលំដាប់លំដោយនៃមេរៀនទី 1 ដល់មេរៀនទី 20 ជាមូលដ្ឋានគ្រឹះ។ ជំពូកទីពីរគឺឲ្យអ្នករៀន បើកយកលំហាត់មកប្រឡងសមត្ថភាពដែលចែកជា 6 ប្រភេទ។ ជំពូកចុងក្រោយគឺជាមេរៀនផ្ទាល់របស់លោកអ្នក។
- ជ្រើសមេរៀនដែលចង់រៀន នោះលោកអ្នកអាចចាប់ផ្តើមរៀនវាយបានហើយ
- បើសិនវាយចប់មេរៀនណានោះវានឹងបញ្ជាក់ពីកម្រិតនៃ វាយរបស់លោកអ្នក។
- អ្នកអាចហ្វឹកហាត់ជាមួយគ្រាប់ចុច លេខសុទ្ធដើមយល់ពីការប្រើម្រាម។
- លោកអ្នកអាចអាចដូរពណ៌ទៅតាមការចង់បានរបស់អ្នកបាន។
អត្ថបទទាក់ទង ៖
- របៀបសរសេរឬវាយអក្សរយូនីកូដខ្មែរតាមវិធីត្រឹមត្រូវ- សំណេរខ្មែរជាឡាតាំង
- របៀបធ្វើអោយ Windows 7 បង្ហាញអក្សរខ្មែរបានត្រឹមត្រូវ
- បង្កប់ពុម្ពអក្សរខ្មែរយូនីកូដឈ្មោះហនុមាន (Hanuman) ក្នុងប្លក
No comments:
Post a Comment