អត្ថបទផ្សេងទៀតៈ

Friday, October 4, 2013

របៀប​បិទ Start screen ក្នុង Microsoft Word 2013 និង​ផ្សេងៗ​ទៀត

ប្រភពៈ អាក្បាលធំ

ការ​វិវឌ្ឍន៍​របស់​កម្មវិធី​ការិយាល័យ Microsoft Office មក​ដល់​ជំនាន់ 2013 នេះ​បាន​ធ្វើ​​អោយ​អ្នក​ប្រើ Tablet អប​អរ​សាទរ​ជា​ខ្លាំង​ដោយ​សារ​ ការ​កែប្រែ​រូបរាង​ទូលាយ​ជាង​មុន ងាយស្រួល​ចុច​បញ្ជា​ដោយ​ចុង​ម្រាម​ដៃ​ទៅ​លើ​អេក្រង់ តែ​ជំនាន់ 2013 នេះ​មក​ជាមួយ​នូវ​មុខងារ​ថ្មី​គឺ Start screen ។ ដែល​នៅ​ពេល​បើក​កម្មវិធី MS Word វា​នឹង​បង្ហាញ​ Start screen ដោយ​មាន​បង្ហាញ​ជា Recent (កិច្ច​ការ​បាន​ធ្វើ​កន្លង​មក), Open Other Documents (បើក​យក​ឯកសារ​ផ្សេងៗ), បង្ហាញ Template ដែល​មាន​ស្រាប់ ​ងាយស្រួល​រើស​យក។

Start screen របស់ Microsoft Word 2013

   តើ​អ្នក​ចង់​បិទ Start screen នេះ​ក្នុង​ MS word 2013 ដែល​ឬ​ទេ?

- ដោយ​យើង​បើកកម្មវិធី​ណា​មួយ​របស់ MS Office ​​ដំបូង​មាន​បង្ហាញ Start screen ដូច្នេះ សូម​អ្នក​ចុច​លើ សន្លឹក​កិច្ចការ​ទទេ (Blank document) ដែល​បង្ហាញ​ក្នុង​ជួរ Template។ (​សូម​មើល​រូប​ខាង​លើ)
- ចុច Navigate ot File >> Options ។(​សូម​មើល​រូប​ខាង​ក្រោម)

- នៅ​ក្នុង​ផ្ទាំង Option អ្នក​ត្រូវ​ឈរ​លើ​ផ្ទាំង General រួច​ដោះ​ធីក​ត្រង់​ពាក្យ "Show the Start screen when this application starts" ដែល​នៅ​ក្នុង​មុខងារ​កំណត់ Start up options។ (​សូម​មើល​រូប​ខាង​ក្រោម)
General >> "Show the Start screen when this application starts"

 បញ្ជាក់៖ គន្លឹះ​ខាង​លើ​ក៏​អាច​អនុវត្តន៍​ជាមួយ MS Excel និង​ផលិតផល​ដែល​ស្ថិត​ក្នុង​កញ្ចក់​កម្មវិធី Office 2013 បាន​ផង​ដែរ។
ពេល​ដែល​អ្នក​បើក​កម្មវិធី MS Word លើក​ក្រោយ​នោះ​កម្មវិធី​នឹង​មិន​បង្ហាញ​ផ្ទាំង Start screen ទៀត ​ទេ។ ​ខ្ញុំ​គិត​ថា​ការ​បង្ហាញ​ Start screen នេះ​ក៏​ជា​​ទម្លាប់​ល្អ​មួយ​ដែរ!! ជាពិសេស​អ្នក​ប្រើ Tablet។ លើ​ក្រោយ​អាក្បាលធំ​នឹង​នាំ​គន្លឹះ​ការិយាល័យ​ល្អ​ៗថែម​ទៀត៕

អត្ថបទ​ទាក់ទង៖

- បោះពុម្ព​ឯកសារ​ផ្សេងៗ​ទៅ​ជា PDF
- CD Recovery Toolbox ជួយ​ស្រោចស្រង់​ឯកសារ​ដែល​ពិបាក Copy
- របៀប​បម្លែង​អត្ថបទ​របស់​ប្លក/គេហទំព័រ​ទៅជា PDF ដោយ​ប្រើ​គេហទំព័រ PDFMyURL.com


No comments:

Post a Comment