SmillaEnlarger គឺជាកម្មវិធី open source (កូដបើក) តូចមួយ
មាននាទីធ្វើឲ្យងាយស្រួលក្នុងការ ពង្រីករូបភាពអាចប្រើបានទាំង
Windows និង Mas OS។ កម្មវិធីពង្រីករូបភាព មួយនេះ បង្កើតឡើង ក្នុងគោលបំណង ធ្វើឲ្យរូបដែលពង្រីកទៅ នៅរក្សាបានគុណភាព
ជាងការប្រើកម្មវិធីធម្មតាផ្សេងៗ។ មិនត្រឹមតែពង្រីកម៉្យាងនោះទេ
អាចកំណត់ទំហំរូប និងច្រឹប (crop)
យកតែផ្នែកណាមួយនៃរូបដែលអ្នកបានពង្រីកក្នុងកម្មវិធីផងដែរ។
ប្រើកម្មវិធីពិសេសនេះដើម្បីពង្រីករូបសំខាន់ៗរបស់អ្នក
ដោយទទួលបានគុណភាពខ្ពស់ កាត់បន្ថយភាពព្រិលៗ រាងការ៉េៗ
ដោយកម្មវិធី SmillaEnlarger ជួយកែខៃទៅតាមលទ្ធភាពរបស់វា។
អ្នកអាចជ្រើសយករូបភាពចេញពី browser
ឬក៏ចាប់យកទៅទម្លាក់ក្នុងផ្ទៃកម្មវិធី SmillaEnlarger បាន,
ដោយចាប់រំកិលពង្រីកទៅតាមទំហំដែលអ្នកចង់បាន។ បន្ទាប់មកចុចឆ្នុច
calculate រង់ចាំបន្តិចអ្នកនឹងទទួលបានរូបភាពទំហំធំ
និងមានសភាពរលោង មិនចេញគ្រាប់ការ៉េធំៗទៀតទេ។
៙ទាញយក ៖
- SmillaEnlarger សម្រាប់ Windows- SmillaEnlarger សម្រាប់ Mac OS
- ចូលទៅកាន់គេហទំព័រកម្មវិធី SmillaEnlarger
អត្ថបទទាក់ទង ៖
- លុបឬដកវត្ថុណាមួយចេញពីផ្ទៃរូបភាពដោយប្រើមុខងារ Content-Aware Fill ក្នុង Photoshop CS5- ប្រភេទពណ៌ Theme របស់ Windows Phone 8 (HEX & RGB)
- កាត់វីដេអូដោយមិនបាត់គុណភាពជាមួយ Video Cutter
- SmartDeblur ធ្វើឲ្យរូបថតដែលព្រិលៗប្រែជាច្បាស់ឡើងវិញ
- គន្លឹះសរសេរអក្សរអង់គ្លេសបញ្ច្រាសផ្ងារជើងឡើងលើ (Filp text)
No comments:
Post a Comment