អត្ថបទផ្សេងទៀតៈ

Thursday, October 3, 2013

របៀប​ប្រើប្រាស់​​មុខងារ​​ទំព័រ (Page) របស់ Blogspot

ប្រភពៈ អាក្បាលធំ

បាទ​សួស្ដី​ដោយ​ចង់​សរសេរ​ពី​របៀប​ប្រើប្រាស់ Blogspot ទុក​ជា​ឯកសារ​សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ប្រើ ឬ​អ្នក​មិន​ទាន់​ចេះ​ប្រើ​នោះ ប្លក​អាក្បាលធំ​សូម​លើក​យក ការ​ប្រើ​មុខងារ Page របស់ Blogspot ។ ដែល Page គឺ​គេ​ប្រើ​ស្រដៀង​នឹង Post ដែល សូម​មើល​ខាង​ក្រោម​នេះ ៖

អំពី​អត្ថបទ (Post) :

Post :  ប្រែ​ថា​ "អត្ថបទ" ដូច​នេះ​យើង​ប្រើប្រាស់​វា​ច្រើន​ជាង​គេ​បំផុត​ដើម្បី​សរសេរ​អត្ថបទ​ផ្សេងៗ នៅ​ពេល​ណា​ដែល​អ្នក​ចង់​សរសេរ​អ្វី​មួយ នោះ​អ្នក​ប្រាកដ​ជា​ត្រូវ​សរសេរ​ជា Post ដូចជា : គន្លឹះ​ផ្សេងៗ, ព័ត៌មាន ស្វែងយល់...។ ដែល​អត្ថបទ​ទាំង​នោះ ត្រូវ​បាន​បង្ហាញ​នៅ​លើ​ទំព័រ​ដំបូង (Home) ជា​បន្តបន្ទាប់ ដែល​អត្ថបទ​ថ្មី​ត្រូវ​បាន​​ស្ថិត​នៅ​លើ​អត្ថបទ​ចាស់។ តែ​បើ​យើង​សរសេរ​​អំពី ការ​ណែនាំ​អោយ​ស្គាល់​គោលបំណង​របស់​ប្លក (About), អត្ថបទ​ប្លក​ទាំងអស់ (Site map)  ដែល​វា​ត្រូវ​ការ​កែប្រែ​រហូត​នៅ​ពេល​ណាមួយ និង​ចង់​អោយ​អ្នក​ចូល​មើល ងាយ​នឹង​ឃើញ​ដើម្បី​ចុច​ចូល​មើល ដូច​នេះ​ការ​ជ្រើស​សរសេរ​ជា Post គឺ​មិន​ត្រូវ​ទេ ។

អំពី​ទំព័រ (Page)

បើ​យើង​ចង់​អោយ​អត្ថបទ​មួយ​នៅ​ឋិតថេរ​ ងាយស្រួល​មើល​ឃើញ​ដើម្បី​ចុច​ចូល​មើល និង​ងាយស្រួល​កែប្រែ​នោះ យើង​ត្រូវ​សរសេរ​វា​ជា​ប្រភេទ Page វិញ ដោយ​សារ​តែ​វា​​ងាយស្រួល​អោយ​អ្នក​អាន​ងាយ​មើល​ឃើញ តាម​រយៈ របា​របស់​ទំព័រ​នៅ​ផ្នែក​ខាងលើ។ ឧទាហរណ៍​អ្នក​សរសេរ​អត្ថបទ​មួយ​ដែល​សម្រាប់​អោយ​អ្នក​ចូល​មើល​គេ​ដឹង​អំពី​ គោលបំណង​របស់​អ្នក (About) ដូច​នេះ​អ្នក​មិន​ត្រូវ​សរសេរ​ជា Post ទេ​ព្រោះ​វា​ធ្វើ​អោយ​អត្ថបទ​នោះ​កប់​ជ្រៅ​នៅ​ពេល​ប្លក​យើង​មាន​អត្ថបទ​ ច្រើន ហើយ​ណា​មួយ អត្ថបទ About គឺ​ជា​អត្ថបទ​ពិសេស​ដែល​ត្រូវ​តែ​ដាក់​វា​ដោយឡែក​ងាយស្រួល​កែប្រែ។

- ចូល​ទៅ​ក្នុង​គណនី​ប្លក​របស់​អ្នក ដោយ​ចូល​ទៅ​តាម www.blogger.com
- ចូល​ទៅ Pages នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង​ចាត់ចែង
+ ត្រង់​កន្លែង New page គឺ​មាន 2 ជម្រើស :
- Blank page : សម្រាប់​ដាក់​តំណ​ភ្ជាប់​ផ្សេងៗ ឧទាហរណ៍ អ្នក​អាច​ដាក់​តំណ​ពី​គេហទំព័រ​ដទៃ ឬ តំណ​របស់ Post ណាមួយ​ដែល​អ្នក​គិត​ថា សំខាន់។
- Web address: សម្រាប់​បង្កើត Page ទទេ​មួយ​រួច​សរសេរ ការ​សរសេរ​គឺ​មាន​លក្ខណ​ដូច​ការ​សរសេរ​ធម្មតា​ដែរ។

+ ត្រង់​កន្លែង Show pages as ចុច​លើ​ប៊ូតុងជាន់​នឹង​នោះ​នឹង​មាន​ជម្រើស :
- Top tabs : ដាក់​របា​​ទំព័រ​​នៅ​ខាង​លើ
- Side links : ដាក់​របា​​ទំព័រ​​នៅផ្នែក​ចំហៀង​ខាង​ស្តាំ​ក្នុង​ជួរ gadget
- Don't show : មិន​បង្ហាញ​របា​ទំព័រ

+ ប៊ូតុង  Save arrangement  : គឺ​ចុច​​ដើម្បី​ទទួល​ស្គាល់ (នៅ​ពេល​ដែល​បង្កើត​ទំព័រ​​រួច)

របៀប​បង្កើតនិង​ដាក់​បង្ហាញ​ទំព័រ (Page) :

- ចុច​ប៊ូតុង New page រើស​យក Blank page ដើម្បី​បង្កើត​​មួយ
-នោះ​នឹង​ចូល​ទៅ​ផ្ទាំង​កម្មវិធី​និពន្ធ, លោក​អ្នក​​ត្រូវ​ដាក់​ចំណងជើង និង​សរសេរ​អ្វី​មួយ សូម​មើល​ឧទាហរណ៍​ខាងក្រោម​នេះ ៖

+ ត្រង់​ចំណុច​កម្មវិធី​និពន្ធ មាន​ការ​កំណត់​ត្រង់ Page setting ដូចជា :

- Reader comments : ការ​អនុញ្ញាតិ​មតិ​របស់​​អ្នក​អាន​
-- Allow : អនុញ្ញាតិ​អោយ​មាន​ការ​ដាក់​មតិ
-- Don't allow, show existing : មិន​អនុញ្ញាតិ​ដាក់​មតិ​ដោយ​មាន​អក្សរ​ប្រាប់​ថា​មិន​អាច​ដាក់​មតិ
-- Don't allow, hide existing : មិន​អនុញ្ញាតិ​ដាក់​មតិ​

+ បន្ទាប់​ពី​បង្កើត​រួច​មក សូម​ចូល​ទៅ​កំណត់​របា​ទំព័រ :
- ចូល​ទៅ Layout >> ចុច​លើ Add a Gadget ​ដែល​នៅ​លើ​គេ (សូម​មើល​រូប​ខាង​ក្រោម)

- រួច​ស្វែង​រក Gadget មួយ​ដែល​មាន​ឈ្មោះ​ថា Pages (សូម​មើល​រូប​ខាង​ក្រោម)
- រួច​ចុច​បើក​ប្រើ នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង Configure Page List (សូម​មើល​រូប​ខាង​ក្រោម)

- Title : គឺ​ជា​ការ​ដាក់​ឈ្មោះ​អោយ Gadget ដើម្បី​កុំអោយ​ច្រឡំ​ជាមួយ gadget ផ្សេងៗ​នៅ​ផ្ទាំង Layout
-  Automatically add new page when they are published : ដាក់​​បង្ហាញ​តំណ (Link)  ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​មាន​ទំព័រ​ថ្មី​ត្រូវ​បាន​បង្កើត។
- Pages to show : កំណត់​អោយ​បង្ហាញ​និង​មិន​បង្ហាញ​ទំព័រ​ណាមួយ
- Page order : អ្នក​អាច​កំណត់​ការ​តម្រៀប​ទំព័រ ​ដោយ​ការ​ចាប់​ទាញ​យក​ទៅ​ដាក់​ (សូម​មើល​រូប​ខាង​ក្រោម)

- បើ​កំណត់​រួច​រាល់​អស់​ហើយ​សូម​ចចុច Save ដើម្បី​បញ្ចប់។
- អ្នក​ត្រូវ​ ​ទៅ​មើល​ប្លក​លោក​អ្នក​ថា​តើ​ត្រឹមត្រូវ​តាម​ចិត្ត​លោក​អ្នក​ហើយ​ឬ​នៅ។

ចំណាំ : របា​ទំព័រ (Pages gadget) គឺ​មិន​មែន​ជា​ របា​ម៉ឺនុយ​ទំលាក់ ( Dropdown Menu) នោះ​ទេ សូម​កុំ​ច្រឡំ។ បើ​លោក​អ្នក​ចង់​បាន "​ម៉ឺនុយ​ទំលាក់" នោះ​គឺ​ត្រូវ​រក Code (កូដ) យក​មក​ប្រឌិត​ធ្វើ ។ លើក​ក្រោយ​ខ្ញុំ​និង​និយាយ​អំពី "​ម៉ឺនុយ​ទំលាក់" ដើម្បី​អាច​ដាក់​ជំពូក​ចូល​ក្នុង​នោះ​បាន។

No comments:

Post a Comment