កម្មវិធី Game Booster គឺជាកម្មវិធីដែរគេពេញនិយមណាស់។ Game
Booster ជួយអោយម៉ាស៊ីនកុំព្យូទ័រ មានដំណើរការបានល្អ និងលឿនជាងមុន
ដោយវាបានបញ្ឈប់កម្មវិធី និង Process
ផ្សេងៗនៅពេល ដំណើរការកម្មវិធី Game។ យើងមិនបាច់កំណត់កុំព្យូទ័រ ឬ
បិទកម្មវិធីដែរ ដំណើរការនៅពេលលេង Game នោះទេ
គឺវាបិទកម្មវិធីផ្សេងៗ ដោយស្វ័យប្រវត្តិ នោះមានន័យថា ពេលយើងលេង
Game កម្មវិធីដ៏ទៃ នឹងឈប់ដើរទាំងអស់ ដើម្បីទុកអោយ Game
មានលទ្ធភាពប្រើប្រាស់ Hardware បានច្រើនជាងមុន។
តែបើកុំព្យូទ័ររបស់អ្នកតូចជាងតំរូវការរបស់ Game ដូចជា CPU តូចជាង VGA តូចជាង ទោះជាមានកម្មវិធី មកពីឋានទេវតាគ៏ជួយមិនបានដែរ ឧទាហរណ៍ Computer របស់ខ្ញុំ មានCPU Core i3 ទំហំ 3.1 Ghz , Ram 4GB , VGA 1GB Nvidia 210 ក៏មិនអាចលេង Game ចេញថ្មីៗដែរ។
តែបើកុំព្យូទ័ររបស់អ្នកតូចជាងតំរូវការរបស់ Game ដូចជា CPU តូចជាង VGA តូចជាង ទោះជាមានកម្មវិធី មកពីឋានទេវតាគ៏ជួយមិនបានដែរ ឧទាហរណ៍ Computer របស់ខ្ញុំ មានCPU Core i3 ទំហំ 3.1 Ghz , Ram 4GB , VGA 1GB Nvidia 210 ក៏មិនអាចលេង Game ចេញថ្មីៗដែរ។
ព្រោះមកពី VGA Nvidia សេរី 210
វាមិនមែនជាប្រភេទ VGA សំរាប់លេង Game
គឺខាងក្រុមហ៊ុនគេផលិតមកសំរាប់ ចាក់ វីដេអូ HD តែប៉ុណ្ណោះ ។
ដូច្នេះ ទោះខ្ញុំប្រើកម្មវិធី Game Booster ក៏មិនសូវមាន ប្រយោជន៏ដែរ
អាចជួយសម្រួលបានខ្លះៗដែរ។
(((បើចង់លេង Game ថ្មីៗបានត្រូវទិញ VGA
Nvidia សេរីចាប់ពី 9 ឡើងទៅ
តែបើចង់បានគុណភាពរូបច្បាស់ល្អៗគឺត្រូវទិញ VGA Nvidia សេរី GTX
(ជីធីអ៊ិច) ឧទាហរណ៏ GTX550 ជាដើម (ប្រហែល 300$))))
ឃើញថា សន្សំ Hardware ទុកសំរាប់ Run កម្មវិធី Game បានច្រើនជាងមុនដោយមើល៖Performance Before Boost = ពេលមិនទាន់ប្រើកម្មវិធី Game Booster
Performance After Boost = ពេលប្រើកម្មវិធី Game Booster បង្កើនបាន 4o% (ហាស ហា តែវាគ្មានប្រយោជន៏សម្រាប់កុំព្យូទ័រដែរទាបជាងតំរូវការរបស់ Game នោះទេ។
ផ្ទាំងខាងលើគឺទុកអោយយើងចាប់ទាញ Icon របស់ Game ណាមួយដែរយើងបានបញ្ចូលរួច យកមកទំលាក់ក្នុងផ្ទៃកម្មវិធី Game Booster ឧទាហរណ៏បើអ្នកបានបញ្ចូល Game ចោលលួចឡាន , ហ្គេមប្រណាំងឡានផ្សេងចាប់ទាញ Icon ដែរមាននៅលើផ្ទៃតុ (ផ្ទៃ Destop) យកមកទំលាក់ចូលទៅក្នុងផ្ទៃកម្មវិធី Game Booster រួចចុចដំណើរការជាការស្រេច។
របៀបទាញយកកម្មវិធីខាងលើគឺចូលទៅ Website Filestube រួចវាយឈ្មោះឯកសារដែរអ្នកចង់បាន ឧទាហរណ៏ Game Booster ចូលទៅក្នុង ប្រអប់ស្វែងរក ចំណាំ វាយតែឈ្មោះបានហើយកុំដាក់ Version របស់កម្មវិធីអី ទុកអោយខាង Filetube ជួយរកអាថ្មីជាងគេអោយ។ បើមានការខុសឆ្គងសូមកុំប្រកាន់អី នេះខ្ញុំផ្សាយជាលក្ខណៈកំណត់ហេតុទេណា។
No comments:
Post a Comment