អត្ថបទផ្សេងទៀតៈ

Tuesday, October 1, 2013

របៀប​បង្កប់​ប្រកាស​​​ពី ​Facebook ​​ឲ្យ​បង្ហាញ​ក្នុង​អត្ថបទ​ប្លក (Embed Facebook Posts in Blogger)

ប្រភពៈ អាក្បាលធំ

ឥឡូវ​នេះ Facebook បាន​អនុញ្ញាតិ​ឲ្យ​​យក​​​ប្រកាស (post) នៅ​ក្នុង Facebook យក​មក​ដាក់​បង្ហាញ​ក្នុង (Embed) ​ក្នុង​អត្ថបទ​ប្លក​របស់​យើង​បាន​ហើយ។ វា​ជា​​ផ្លូវ​ដ៏​ល្អ​មួយ​សម្រាប់​យើង ​ក្នុង​កា​ចាប់​យក អត្ថបទ រូបភាព វីដេអូ របស់​នរណា​ម្នាក់ យក​មក​ដាក់​ក្នុង​អត្ថបទ​ ដោយ​មិន​បាច់​ថត​ជា Screen (រូប​ផ្ទៃ​អេក្រង់) ដូច​មុន​ទៀត​ទេ។ មាន​ពេល​ខ្លះ​ព័ត៌មាន​ពី​ Facebook ខ្លី​ក៏​ពិត​មែន តែ​មាន​ន័យ​គ្រប់គ្រាន់ អាច​ឲ្យ​យើង​ចាប់​​យក​មក​ដាក់​ក្នុង​អត្ថបទ ដោយ​មិន​បាត់​ផ្នែក​ណាមួយ​នៃ​ប្រកាស​នោះ​ទេ​ ដូចជា ចូល​ចិត្ត មតិ ចែករំលែក​ ជា​ដើម។ ដូច្នេះ​បើ​ចង់​ដឹង​សូម​មើល​ខាង​ក្រោម​នេះ ៖


1- របៀប Embed Facebook Posts ៖

- កត់ត្រា​ចូល (Log In) ទៅ​ក្នុង​គណនី Facebook របស់​លោក​អ្នក ។
- រក​មើល​​ប្រកាស​របស់​ខ្លួន​ឯង ឬ របស់​អ្នក​ដទៃ ដោយ​ចុច​លើ​សញ្ញា​ព្រួញ​ចុះ​ក្រោម ​ជ្រើស​យក Embed Posts ។

- សូម​ចម្លង​កូដ Embed ទុក​សិន។ មើល​រូប​ខាង​ក្រោម

- ចូល​ទៅ​ក្នុង​គណនី Blogger របស់​លោកអ្នក ។
- បើក​សរសេរ​អត្ថបទ​ថ្មី​មួយ ឬ​ យក​អត្ថបទ​ចាស់​មក​សាក​មើល។
- ចំណាំ បើ​ចង់​ដាក់​ដំណើរការ​កូដ​ក្នុង​អត្ថបទ ត្រូវ​ឈរ​លើ​​តាប HTML ដើម្បី​ដាក់​កូដ​ក្នុង​អត្ថបទ។
- បិទភ្ជាប់​កូដ Embed Facebook Posts ​ទៅ​ក្នុង HTML ជា​ការ​ស្រេច។ មើល​រូប​ខាង​ក្រោម

លទ្ធផល​ដែល​ខ្ញុំ Embed Facebook Posts

    Facebook សម្រាប់​ខ្មែរ​គឺ​ជា​បណ្ដាញ​សង្គម​ធំ​ជាង​គេ​បំផុត ដែល​ជួយ​ផ្ដល់​ព័ត៌មាន​ ស្ថានការណ៍ រឿងរ៉ាវ​ ដែល​កើត​មាន​ក្នុង​សង្គម​ខ្មែរ តាម​រយៈ​សារ រូបថត វីដេអូ បាន​ច្រើន​ណាស់ ខណៈ​ដែល​ទូរទស្សន៍​ព្យាយាម​បិទបាំង​​មិន​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ដឹង!។ គ្មានអ្វី​ដែល​ឋិតឋេរ​អមតៈ​នោះ​ទេ លទ្ធផល​ដែល​អ្នក​មើល​ងាយ ជិះជាន់​ ប្រៀប​រាស្ត្រ​​របស់​ខ្លួន​ទៅ​នឹង​សត្វ​ឆ្កែ នឹង​ទទួល​នូវ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ៕

No comments:

Post a Comment