រូបភាព ខ្ញុំសូមបង្ហាញជូនគន្លឹះមួយដែលមានតួនាទីអាចលុប ឬ ដកចេញនូវ object (វត្ថុបំណង) ដែលជាប់នៅក្នុងរូបភាព ដែលយើងមិនត្រូវការ ឬមិនចង់ឃើញបានដោយប្រើមុខងារដែលមានស្រាប់ក្នុងកម្មវិធី Photoshop ចាប់ពីជំនាន់ CS5 ឡើងទៅ ឈ្មោះថា Content-Aware Fill មកបង្ហាញជូនដូចខាងក្រោម ៖
៙ របៀបប្រើ Content-Aware Fill ក្នុង Photoshop ចាប់ពីជំនាន់ CS5 ឡើងទៅ ៖
- បើកដំណើរការកម្មវិធី Adobe Photoshop ។- បើកយករូបភាពមួយដែលអ្នកចង់លុបអ្វីមួយក្នុងរូបភាពនោះ ដោយចុចម៉ឺនុយ File >> Open... ឬគ្រាប់ចុចផ្លូវកាត់ Ctrl+O (ជ្រើសយករូបភាពណាមួយដែលមិនសូវស្មុកស្មាញខ្លាំងក្នុងកុំព្យូទ័រ)។
- ឧទាហរណ៍ : ខ្ញុំសូមអនុវត្តន៍រូបសត្វសេះខាងក្រោមនេះ ។
- ដោយយើងត្រូវឧបករណ៍ lasso tool (គ្រាប់ចុច L) យកមកគួរជុំវិញរូបសត្វសេះ តែកុំឲ្យដោយសាច់រូបសេះ (ការប្រើ lasso tool យើងត្រូវចុចឲ្យជាប់រួចគួរ)។ (សូមមើលរូបខាងក្រោម)
- រួចចុចលើម៉ឺនុយ Edit >> Fill... ឬ គ្រាប់ចុចផ្លូវកាត់ Shift+F5
- នោះផ្ទាំងមុខងារ Fill និងបង្ហាញឡើងមក សូមកំណត់ត្រង់ Use = Content-Aware, Mode = Normal, Opacity = 100% តាមរូបខាងក្រោយរួចចុច OK ។
- ជាលទ្ធផលរូបសេះដែលយើង Selec បានបាត់ឃើញតែវាលស្មៅទទេបានដោយងាយ និងលឿន ពិតជាមិនធ្លាប់ជួបពីមុនមកទេ :D ។
![]() |
គំរូលទ្ធផលមួយផ្សេងទៀត |
- លោកអ្នកអាចយករូបភាពខាងក្រោមនេះ យកទៅអនុវត្តន៍តាមបាន ដើម្បីឲ្យអស់មន្ទិល។ (ចុចលើរូបដើម្បីទាញយកទំហំពិត)
ជាចុងក្រោយនេះ ខ្ញុំសូមផ្ដាំផ្ញើលោកអ្នកដែលនិយមចូលចិត្តខាងរចនារូបភាព សូមយកចិត្តទុកដាក់ បែងចែកគុណភាពរចនាឲ្យបានមែនទែន បើយើងមិនអាចបែងចែកថាមួយណាល្អ មួយណាអន់នោះ ខ្លួនយើងប្រាកដជាមិនអាចធ្វើអ្វីឲ្យលេចធ្លោបានឡើយ ព្រោះថាតំរូវការមិនទាន់ដល់កម្រិត។
អត្ថបទទាក់ទង ៖
- SmartDeblur ធ្វើឲ្យរូបថតដែលព្រិលៗប្រែជាច្បាស់ឡើងវិញ- អំពីទំហំស្តុកឯកសារនិងដែនកំណត់របស់ Blogger
- មិនចាំបាច់ Update កម្មវិធី Internet Download Manager (IDM) ក៏អាចដើរបានត្រឹមត្រូវជាមួយ Firefox ដែរ!
- របៀបទាញយក Add-ons របស់ Firefox ទុកដំឡើងនៅពេលគ្មានអ៊ីនធឺណិត
- ខ្មោចលោក Steve Jobs បានហៅប្រព័ន្ធដំណើរការ Android ថាជាផលិតផលលួចចម្លង ហើយគាត់ប្ដេជ្ញាបំផ្លាញវា
No comments:
Post a Comment