ប្រភពៈ អាក្បាលធំ
ការ Copy ឯកសារចេញពីឌីស CD / DVD យកទៅទុកក្នុងកុំព្យូទ័រ
គឺងាយស្រួលធម្មតាទេ តែនៅពេលដែល CD / DVD
មានបញ្ហាធ្វើអោយយើងពិបាក Copy ដូចជាកំពុងចម្លង ឯកសារភាពយន្ត
បានពាក់កណ្ដាល ស្រាប់តែវាមិនអាចចម្លងបន្តទៀតបានដោយបង្ហាញសារថា
Error មកពីឌីស CD / DVD វាមានគុណភាពអន់ (ក្លែងក្លាយ)
ធ្វើអោយយើងមិនអាច Copy យកទៅទុកបាន មានមួយទៀតឧទាហរណ៍ខ្ញុំបានទិញ
CD Font ទុកប្រើប្រាស់ ស្រាប់តែខ្ញុំមិនអាចចម្លង Font
ទាំងអស់នោះបានទេ គឺនៅសល់ Font ជាច្រើនដែលខ្ញុំមិនអាចទាន់បាន
Copy។ ដូចនេះយើងឃើញថា ឯកសារដែលនៅក្នុង CD / DVD មិនអាច Copy បានទេ
ធ្វើអោយយើងត្រូវរកអ្វីមួយមកជំនួយហើយ?????
ខ្ញុំសូមណែនាំកម្មវិធីមួយដែលមានមុខងារជួយស្រោចស្រង់ឯកសារដែល
មានផ្ទុកក្នុង CD / DVD អាចអោយយើង Copy យកមកទុកក្នុង Computer
បាននោះមានឈ្មោះថា CD Recovery Toolbox ដែលជាកម្មវិធី Free
ប្រើមិនគិតលុយ និងមិនកំណត់ពេល។ ដោយវាមានមុខងារងាយស្រួលប្រើការ
ដូចនេះអ្នកអាចបន្ត Copy ឯកសារណាដែលមិនអាច copy
បានពីមុនមកដោយប្រើកម្មវិធីនេះជាជំនួយ
ចំណាំ៖ ថ្វី
បើកម្មវិធី CD Recovery Toolbox អាចជួយ Copy
ឯកសារដែលពិបាកៗបានក៏ពិតមែន តែមានពេលខ្លះក៏វាមិនអាចធ្វើបានដែរ
នោះមកពីឌីស CD / DVD វាខូចដល់ថ្នាក់មិនអាចជួយ Copy បានទេ។
ដូចនេះសង្ឃឹមថាវាអាចជួយអ្នកបានខ្លះៗដែរចុះ :D។ ចំពោះខ្ញុំវិញ
ខ្ញុំបានប្រើកម្មវិធីនេះយូរឆ្នាំមកហើយឃើញថា វាជួយបានល្អដែរ
ដូចជាខ្ញុំត្រូវការ Copy ឯកសារ Font ចំរៀង ដែលពិបាក Copy
តាមបែបធម្មតា ពេកខ្លះវាជួយបាន ហើយមានពេកខ្លះទៀតវាជួយមិនបាន
ប្រហែលជា CD / DVD
នោះមានខូចខ្លាំងពេកហើយបានជាមួយស្រោចស្រង់មិនបាន។
សរុបមកកម្មវិធី CD Recovery Toolbox
វាអាចជួយបានតែឯកសារណាដែលពិបាក Copy
ហើយក៏មិនអាចជួយបាននៅពេលវាប៉ះជាមួយ CD / DVD
ដែរខូចទៅហើយនោះទេ។
សូមមើលររៀបប្រើកម្មវិធី CD Recovery Toolbox ខ្លះ៖
- ត្រូវទាញយកកម្មវិធី CD Recovery Toolbox រួចតម្លើងកម្មវីធី
- ដាក់ CD ឬ DVD ដែលអ្នកមិនអាច Copy បានសម្រេចពីមុនមក
- ចាប់បើកកម្មវិធី CD Recovery Toolbox ចុចលើ Drive របស់ឌីសដែលអ្នកចង់ Recovery រួចចុច Next (សូមមើលរូបខាងក្រោម)
- រើសទីតាំងទុកឯកសារជាមុនសិន
ឧទាហរណ៍យើងនឹងទុកឯកសារដែលកម្មវិធីស្រោចស្រង់បាននៅក្នុងទីតាំង
D:\ រួចចុច Save (សូមមើលរូបខាងក្រោម)
- ចុច ធីច លើពីមុនឯកសារណាដែលអ្នកចង់ Copy រួចចុច Save (សូមមើលរូបខាងក្រោម)
- នោះអ្នកនឹងបានឃើញដំណើរការ ស្រោចស្រង់ឯកសារ (Recovery)
បន្ទាប់ពីស្រោចស្រង់រួចហើយអ្នកអាចចូលទៅមើលឯកសារនោះបានហើយ។
ចំណាំ៖
- ឯកសារដែលអ្នកបាន ស្រោចស្រង់មិនប្រាកដថានៅសភាពដើមនោះទេ អាចមានបញ្ហាបាត់ទ្រង់ទ្រាយខ្លះៗដែរ
- មិនប្រាកដថាឯកសារអាចស្រោចស្រង់បាននោះទេ ដោយសារ
ឌីសមានបញ្ហាខ្លាំងពេក ដោយនៅពេលកំពុង Recovery
កម្មវិធីគាំងមិនដំណើររយះពេលយូរ ដូចនេះបញ្ជាក់ថា CD / DVD
មិនអាចស្រោចស្រង់បានទេ
នៅពេលដែលមានបញ្ហាមិនអាចចម្លងឯកសារដាក់ចូលក្នុងកុំព្យូទ័របាន
សូមសាកប្រើកម្មវិធី CD Recovery Toolbox នេះចុះ
No comments:
Post a Comment