អត្ថបទផ្សេងទៀតៈ

Tuesday, October 1, 2013

ដាក់​ប៊ូតុង​ចែក​រំលែក​បណ្ដាញ​សង្គម​ជា​លក្ខណៈ​លឹប​លៀន​​នៅ​ខាង​ក្រោម​អេក្រង់

ប្រភពៈ អាក្បាលធំ

របៀប​ដាក់​ប៊ូតុង​ចែក​រំលែក​របស់​បណ្ដាញ​សង្គម​នានា គឺ​មាន​ច្រើន​សណ្ឋាន​ ដែល​ខ្ញុំ​នឹង​លើក​យក​មក​បក​ប្រែ ​បង្ហាញ​​ម្ដង​មួយៗ ដើម្បី​ងាយស្រួល​​ជ្រើសរើស​ទៅ​តាម​ចំណូល​ចិត្ត​របស់​លោក​អ្នក។ កាល​លើក​មុន​ខ្ញុំ​ធ្លាប់​បាន​បង្ហាញ​ជូន​ពី​របៀប​ "ដាក់​​ប៊ូតុង​ចែក​រំលែក​បណ្ដាញ​សង្គម​ នៅ​ជ្រុង​ខាង​ក្រោម​ផ្នែក​ខាង​ឆ្វេង​នៃ​អេក្រង់" ដែល​មាន​ចលនា​​​រស់​រវើក។ លើក​នេះ​ខ្ញុំ​សូម​នាំ​យក​​​ស្រដៀង​គ្នា​​ គ្រាន់​តែ​មាន​លំនាំ​ខុស​គ្នា​​បន្តិច ដោយ​មាន​ជា​រូប​ប៊ូតុង Share រួច​អ្នក​យក​ម៉ៅ​ទៅ​ដាក់​ពី​លើ​​ប៊ូតុង​នឹង​លៀន​ចេញ​មក ដោយ​មាន​ប៊ូតុង Share, Blogger, Facrbook, Twitter និង បោះពុម្ព។ សូម​មើល​ពី​របៀប​ដាក់​ខាង​ក្រោម​នេះ៖


- ចូល​ទៅ​ក្នុង​គណនី Blogger របស់អ្នក​តាម www.blogger.com
- បម្រុង​ទុក Template របស់​លោក​អ្នក​​សិន បង្ការ​ហេតុ​ផ្សេងៗ សូម​មើល របៀប Backup, Restore និង​ទាញយក Template ប្លក 
- ចូល​ទៅ​កាន់ Template >> Edit HTML >> Proceed (សូមមើល​រូប​ខាង​ក្រោម)
Template >> Edit HTML >> Proceed

- ស្វែង​រក​ពាក្យ​ថា :  </head>  (បើ​សិន​ជា​ចង់​លឿន​សូម​ចុច : F3 ឬ Ctrl+F រួច​វាយ​ពាក្យ​ </head> ក្នុង​ប្រអប់​ស្វែង​រក)
- ​បិទភ្ជាប់​កូដ​ខាង​ក្រោម​នេះ ដាក់​ខាង​លើ​ពាក្យ </head> (សូម​មើល​រូប​ខាង​ក្រោម)
 <script type="text/javascript" src="http://s7.addthis.com/js/300/addthis_widget.js"></script>

- បន្ទាប់​មកស្វែង​រក​ពាក្យ​ថា :  </body> 
- ​បិទភ្ជាប់​កូដ​ខាង​ក្រោម​នេះ ដាក់​ខាង​លើ​ពាក្យ </body> (សូម​មើល​រូប​ខាង​ក្រោម)

-អ្នក​អាច​ចុច​ប៊ូតុង Preview ដើម្បី​មើល​សាក​ល្បង​សិន បើ​យល់​ថា​ត្រូវ​ហើយ​សឹម​ចុច  Save template ជា​ការ​ស្រេច៕

 សូម​មើល​លទ្ធផល​ខាង​ក្រោម​នេះ

ពេល​មិន​ទាន់​ដាក់​ម៉ៅ​ពី​លើ
ពេល​ដាក់​ម៉ៅ​ពី​លើ

No comments:

Post a Comment