បាទប្លកអាក្បាលធំសូមនាំ Tool តូចមួយដែលមានតួនាទីបង្ហាញតម្លៃលេខរបស់ពណ៌ដែលអ្នកសរសេរប្លក និង អ្នករចនាគេហទំព័រតែងតែត្រូវការនៅពេលចង់ដាក់ពណ៌អ្វីផ្សេងៗ។ កាលពីលើកមិនខ្ញុំបានណែនាំអោយលោកអ្នកប្រើប្រអប់ពណ៌របស់ កម្មវិធី Adobe Photopshop ជាហេតុធ្វើអោយអ្នកដែលមិនចង់ដំឡើងកម្មវិធី Photopshop មានការពិបាក ដោយគ្រាន់តែត្រូវការតម្លៃពណ៌ម៉េចក៏ចាំបាច់ដំឡើងកម្មវិធីទំហំធំ នាំតែរវល់អី? :D។
ដូចនេះខ្ញុំសូមនាំប្រអប់ពណ៌ដែលវាមានសមត្ថភាពដូចប្រអប់ពណ៌របស់ កម្មវិធី Photopshop ដែរ តែមានទំហំតូច ជាឯកសារ Flash (SWF) អាចដាក់ក្នុងទំព័រប្លកបាន ឬក៏យកទៅទុកបើប្រើក្នុងកុំព្យូទ័រក៏បានដែរ។
សូមមើលខាងក្រោមនេះ៖ ចុចទីនេះ
- តើអ្នកមានកម្មវិធីសម្រាប់បើកឯកសារ SWF ហើយឬនៅ សូមចុចទីនេះ
- ឬក៏ទាញយក កូដ ទៅដាក់ក្នុងប្លករបស់លោកអ្នកខាងក្រោមនេះ
សូមជួយចែករំលែកបន្ត ដើម្បីខ្មែរអ្នកសរសេរប្លក
No comments:
Post a Comment