អត្ថបទផ្សេងទៀតៈ

Tuesday, October 1, 2013

ដាក់​​ប៊ូតុង​ចូលចិត្ត​និង​ប៊ូតុង​ចែករំលែក​ ជា​​​​របា​បញ្ឈរ​​​លឹបលៀបនៅ​ចំហៀង​ប្លក

ប្រភពៈ អាក្បាលធំ

   កាល​ពី​អត្ថបទ​មុន​នោះ ​ខ្ញុំ​បាន​លើក​បង្ហាញ​ពី "ដាក់​​ប៊ូតុង​ចូលចិត្ត​និង​ប៊ូតុង​ចែករំលែក​ ជា​​​​របា​បញ្ឈរ​អណ្ដែត​​នៅ​ចំហៀង​ប្លក" ដូចជា Facebook, Twitter, Google+ និង​មាន​ប៊ូតុង​ចែករំលែក​គឺ Share This ដែល​​មិន​មាន​សកម្មភាព​អ្វី​ទេ គ្រាន់តែ​អាច​កំណត់​ពណ៌​ផ្ទៃ ពណ៌​ស៊ុម និង រយៈ​ប្រវែង​ចេញ​ពី​គែម​អេក្រង់​បានតែ​ប៉ុណ្ណោះ។
តែ​ពេល​នេះ​ខ្ញុំ​សូម​នាំ ​​ប៊ូតុង​ចូលចិត្ត​និង​ប៊ូតុង​ចែករំលែក​ ជា​​​​របា​បញ្ឈរ ​​ដដែល​ហ្នឹង តែ​ជា​លក្ខណៈ​​​​លឹប​លៀប​នៅ​ចំហៀង​ប្លក ដែល​មើល​ទៅ​ចំណេញ​ទី​កន្លែង​ មិន​ស្កេះស្កះ។ សូម​មើល​ពី​របៀប​បង្ហាញ​ជូន​ខាង​ក្រោម​នេះ៖

- អ្នក​ត្រូវ Log In ចូល​គណនី Blogger របស់​លោក​អ្នក​អោយ​ហើយ​សិន។
- បើ​អ្នក​បាន​ប្រើ "​​​​របា​បញ្ឈរ​អណ្ដែត​​នៅ​ចំហៀង​ប្លក" កាល​ពី​ប្រកាស​មុន​នោះ សូម​លុប​វា​ចោល​។

- ចូល​ទៅ​កាន់​តំបន់​បណ្ដាញ www.lastesthack.com រួច​ចុច​ប៊ូតុង​  Add to Blogger
- នោះ​លោក​អ្នក​នឹង​ឃើញ​ផ្ទាំង​សួរ​នាំ​របស់ Gadget ដូច​ខាង​ក្រោម

- Select a Blog : សូម​ជ្រើស​ថា​ត្រូវ​ដាក់​នៅ​ប្លក​ណាមួយ​របស់​អ្នក តែ​បើ​អ្នក​មាន​ប្លក​តែ​មួយ​នោះ​មិន​បាច់​ជ្រើស​អី​ទេ។
- Title : ចំណងជើង​របស់ Gadget (មិន​ចាំ​បាច់​ដាក់​ទេ)
- កំណត់​រួច​ហើយ​សូម​ចុច​ប៊ូតុង  Add Widget  ដើម្បី​ដាក់​ចូល​ប្លក​លោក​អ្នក។
- រួច​រក​ទីតាំង​សមរម្យ​ដើម្បី​ទុកដាក់ Gadget (ឧទាហរណ៍ ដាក់​នៅ​ខាង​ក្រោម​គេ​បង្អស់ នៃ​ពពួក Gadget ដែល​អ្នក​មាន) ជា​ការ​ស្រេច៕

No comments:

Post a Comment