ជាមូលដ្ឋានគ្រឹះរបស់អ្នករៀនបង្កើតប្លក ដែលត្រូវស្វែងយល់ខ្លះៗ
សួស្ដីខ្ញុំសូមនិយាយអំពី ផ្ទៃខាងក្រោយ (background)
របស់ប្លក។ Background
គឺជាការលំអផ្ទៃខាងក្រោយរបស់វត្ថុអ្វីមួយ!
ដែលវាជួយអោយសម្រស់កាន់តែទាក់ទាញ ថ្វីត្បិតតែមាន background
ក៏មិនប្រាកដថាអាចទាក់ទាញបានដែរ
ទាល់តែយើងចេះលៃកែច្នៃអោយស៊ីជាមួយបរិយាកាសជុំវិញ ឧទាហរណ៍៖
ខ្ញុំមានប្លកមួយដែលនិយាយអំពី សិល្បៈ ដូចនេះខ្ញុំត្រូវដាក់ background អោយវាទាក់ទង
នឹងសិល្បៈ ដោយដាក់ជារូបក្បាច់ផ្កាភ្ញីផ្សេងៗ។
តែការដាក់រូបភាព background វាធ្វើអោយការបើក
គេហទំព័រដើរយឺតជាងយើងមិនដាក់ មូលហេតុវាត្រូវការ load
រូបភាពនោះយកមកបង្ហាញ។ បើសិនជារូបនោះ ជារូបភាពផ្ទាំងធំៗ
មិនមែនជាងរូបដែលតភ្ជាប់គ្នាទេនោះ វាធ្វើអោយខាតទំហំ និងល្បឿនបើកមើល។
ដូចនេះយើងត្រូវចេះលៃធ្វើយ៉ាងម៉េចអោយមានសភាពទាក់ទាញ ដោយរូប
background ជាមួយល្បឿនបើកមើល សមរម្យ ផង។ សូមមើលពីរបៀបខាងក្រោមនេះ៖
ការដាក់ផ្ទៃខាងក្រោយ (background) របស់ប្លកសម្រាប់ Blogspot៖
- ចូលទៅក្នុងគណនី Blogger របស់អ្នកសិនតូវ ! :D
- ចូលទៅ Template >> Customize រួចរង់ចាំបន្តិច....
- ចុចលើពាក្យ Background >> ចុចសញ្ញា ( ▼ )
- នោះអ្នកនឹងឃើញផ្ទាំងអោយអ្នកដាក់ background
- ចុចលើ Upload image >> ប៊ូតុង Browse ចូលទៅរករូបដែរអ្នកបានទ្រៀមទុករួចស្រេច អ្នកអាចប្រើកម្មវិធីកាត់តរូបភាព ឬក៏យករូបដែរគេមាននៅគេហទំព័ររបស់គេផ្សេងៗ
អ្នកអាចកំណត់ផ្សេងបានបន្ថែមទៀត
-Aligment: សម្រាប់កំណត់ដាក់បង្ហាញទីតាំងរូបភាព ថាត្រូវដាក់នៅជ្រុងណាមួយ
-Don't Tile : បង្ហាញរូបភាពតែមួយស្ថិតនៅទីតាំងរបស់ Aligment
-Tile : រៀបរូបភាពអោយបង្ហាញតៗគ្នា (សម្រាប់អ្នកប្រើរូបភាពជាលក្ខណៈក្រឡាផ្សេងៗ)
-Tile horizontally : រៀបរូបភាពតៗគ្នាតែមួយជួរផ្ដេកដោយស្ថិតនៅទីតាំងរបស់ Aligment
-Tile vertically : រៀបរូបភាពតៗគ្នាតែមួយជួរឈរដោយស្ថិតនៅទីតាំងរបស់ Aligment
-Scroll with page : បង្ហាញឬរៀបរូបភាពអោយវែងតាមប្រវែងទំព័រ

- រួចរាល់ហើយសូមចុចប៊ូតុង Apply to Blog
វិធីយករូបផ្ទៃខាងក្រោយរបស់គេហទំព័រផ្សេងៗយកមកប្រើ៖
- បើកកម្មវិធី Firefox
- ចូលទៅគេហទំព័រណាដែលអ្នកចង់បានផ្ទៃរូបខាងក្រោយរបស់គេ ឧទាហរណ៍ ប្លកអាក្បាលធំ
- ចូលទៅគេហទំព័រណាដែលអ្នកចង់បានផ្ទៃរូបខាងក្រោយរបស់គេ ឧទាហរណ៍ ប្លកអាក្បាលធំ
- ចុចម៉ៅស្ដាំរើសយកពាក្យ View Page Info
- ត្រង់តាប Media អ្នកត្រូវស្វែងរក background ឬរូបភាពដែលអ្នកត្រូវការ រួចចុច Save As.. ទុករូបភាពក្នុងកុំព្យូទ័ររបស់អ្នក ជាការស្រេច :D ៕
- ត្រង់តាប Media អ្នកត្រូវស្វែងរក background ឬរូបភាពដែលអ្នកត្រូវការ រួចចុច Save As.. ទុករូបភាពក្នុងកុំព្យូទ័ររបស់អ្នក ជាការស្រេច :D ៕
សូមដាក់រូបភាពផ្ទៃខាងក្រោយអោយបានទំហំសមរម្យ និង
ត្រូវគិតអំពីល្បឿនបើកប្លករបស់អ្នកផងបាទ
No comments:
Post a Comment