អត្ថបទផ្សេងទៀតៈ

Saturday, October 5, 2013

យក​ល្បឿន​អ៊ីនធឺណិត 20% ពី Windows មកបង្គ្រប់​​​វិញ​

ប្រភពៈ អាក្បាលធំ

សួស្ដី​​! សុខសប្បាយ​ជា​ទេ? អ្នក​ទាំងអស់​គ្នា ។ ខ្ញុំ​មាន​គន្លឹះ​មួយ​ដែល​ទាក់ទង​នឹង​ការ​ប្រើ Internet ​ដែល​ជួយ​អ្នក​យក​នូវ​ល្បឿន​ internet ដែល Windows បាន​យក​ទៅ​ប្រើ​មកវិញ។ តើ​អ្នក​ដឹង​ទេ​ថា Microsoft បាន​ទុក​សិទ្ធិ​អោយ Windows ប្រើ​ Internet ចំនួន 20% នៃ​ល្បឿន​សរុប​របស់ Internet ដែល​អ្នក​បាន​ប្រើ ដូចជា​ Update និង​ផ្ញើ​ព័ត៌មាន​ផ្សេងៗ​ទៅ​អោយ​ខាង Microsoft ដែល​ជា​ហេតុ​ធ្វើ​អោយ
​ល្បឿន​ដែល​អ្នក​ប្រើ​មិន​បាន​ពេញ​លេញ​ ហើយ​ណា​មួយ​ទាំង​ខ្ញុំ​ទាំង​គេ​មិន​បាន​ប្រើ​ Windows ដោយ​ធ្វើ​ការ Update ដោយ​ស្វ័យប្រវត្តិ​បាន​ឡើយ ​មក​ពី​មិន​មាន​អាជ្ញាប័ណ្ណ​ បើ​​យើង​ប្រើ Windows គ្មាន​អាជ្ញាប័ណ្ណ​នោះ​យើង​មិន​អាច Update Windows ដោយ​ស្វ័យប្រវត្តិ​បាន​ទេ។
ដូច​នេះ​ដើម្បី​ទាញ​យក​ល្បឿន​ Internet 20% ដែល Windows លាក់​ទុក​ប្រើ​​យក​មក​បង្គ្រប់​ប្រើ​ការ​អោយ​បាន 100% វិញ​នោះ​សូម​មើល​តាម​របៀប​ខាង​ក្រោម៖
- ចុច​បើក RUN ដោយ​ចុច​ប៊ូតុង Windows + R រួច​វាយ​ពាក្យ gpedit.msc ឬ​មួយ​ទៀត វាយ​ពាក្យ​ក្នុង​​ប្រអប់​ស្វែង​រក​របស់​ Start Menu សូម​មើល​រូប​ខាង​ក្រោម

- ចូល​ទៅ​កាន់ Local Computer Policy => Computer Configuration => Administrative Templates => Network => QOS Packet Scheduler => Limit Reservable Bandwidth. រួច​ចុច​បើក​វា
- រើសយក Enabled រួច​ដូរ​តម្លៃ​ត្រង់​កន្លែង Bandwidth limit (%) ស្មើ 0 (សូន្យ) ចុច​ Ok ជា​ការ​ស្រេច។ សូម​មើល​រូប​ខាង​ក្រោម
 
  ដូច​នេះ​អ្នក​លែង​បាត់​ល្បឿន Internet ទៀត​ហើយ តែ​ក៏​អាច​មាន​ការ​ខ្ជះខ្ជាយ​ Internet ដោយ​ករណី​ផ្សេងៗ​ដែរ។ ចាំ​ជួប​គ្នា​ពេល​ក្រោយ​ទៀត​ជាមួយ​ការ​ប្រើ​ internet ដោយ​ត្រឹមត្រូវ។

No comments:

Post a Comment