បើ Blogger ជា ការរំលោភ គោលការណ៍ណែនាំ ដែលមានគុណភាព របស់ Google បន្ទាប់មក Google នឹងចាត់វិធានការ ប្រឆាំងនឹង ថាការ កំណត់ហេតុបណ្ដាញ blogger របស់អ្នក ដើម្បីការពារអ្នកប្រើប្រាស់របស់ខ្លួន។
សម្រាប់ខ្ញុំ Blogger មានលក្ខណៈពិសេសជាង Wordpress ព្រោះថាមិនងាយបិទយើងចោលដូច Wordpress ទេ។ មុននឹងបិទយើងចោលគឺគេដឹងពីមូលហេតុច្បាស់លាស់ មិនមែនគ្រាន់តែគេរាយការណ៍បន្តិចបន្តួចនោះទេ ទើបពេលនេះអាសត្វចម្លែកខ្ញុំ ជ្រើសរើសសេវាបង្ហោះ Blogger។ សូមអាននូវលក្ខខណ្ឌខាងក្រោម ដើម្បីជាការ ការពារ Blogger របស់លោកអ្នក ពីការបិទចោល លេងឲ្យប្រើប្រាស់ ៖
1. ការសរសេរអត្ថបទ ៖
Blogger អាចនឹងបិទគណនីរបស់លោកអ្នក ប្រសិនបើលោកអ្នកបំពានដោយ ដាក់ប្រកាសណាមួយថាមិនសមហេតុផល មានន័យថា មាតិកាដែល ជំរុញអោយមាន អំពើហិង្សា ឆ្ពោះទៅរកការ ស្អប់ ពូជសាសន៍ ជនជាតិ សាសនា ពិការភាព ភេទ អាយុ ស្ថានភាព មនុស្សចាស់ ឬអត្តសញ្ញាណ ការតម្រង់ទិសទៅរកខាងផ្លូវភេទ។ ខ្ញុំសូមឧទាហរណ៍អំពីការប្រឆាំងគ្នារវាងសាសនា ៖ ពួកសាសនា A មួយ ប្រឹងប្រែងសរសេរប្រកាសប្រឆាំងនឹងពួកសាសនា B ។2. មាតិកាឆៅ :
នៅក្នុងផ្នែកនេះប្រហែលជាលោកអ្នកឆ្ងល់ហើយ ថាមាតិកាឆៅយ៉ាងម៉េច? មាតិកាឆៅគឺជាការដែលអ្នកគ្រាន់តែថតឈុតឆាកណាមួយ ដូចជាការវាយតប់ ជម្លោះទាស់ទែង ចោរប្លន់ ហើយដាក់ប្រកាសផ្សាយ ដោយគ្មានអត្ថាធិប្បាយពណ៌នាអំពីព្រឹត្តិការណ៍នោះ (គឺគ្មានការបកស្រាយប្រធាន) ឱ្យបានក្បោះក្បាយនោះទេ។3. អំពើហិង្សា :
លោកអ្នកមិនត្រូវប្រកាសគំរាមកំហែងដល់ជនដទៃណាម្នាក់ ឬគាំទ្រអំពើរបស់របស់ជនដទៃណាមួយទេ។ ឧទាហរណ៍ ៖ លោកអ្នកលើកទឹកចិត្តដល់អ្នកប្រព្រឹត្តអំពើហិង្សាណាមួយ ហើយជំរុញឲ្យទឹកចិត្តគេកាន់តែ ចង់ទៅប្រព្រឹត្តអំពើល្មើសច្បាប់នោះទៀត។4. សុវត្ថិភាពកុមារ :
ក្រុមហ៊ុន Google នឹងបិទប្លក់របស់លោកអ្នកប្រសិនបើលោកអ្នកមានការប្រកាសរំខានដល់កុមារ ៖- កាមសាស្ត្រកុមារ : Google នឹង បញ្ចប់ដំណើរការក្នុង គណនី របស់អ្នកប្រើ ដែលបានប្រកាសផ្សាយអំពីការរួមរ័កកុមារណាមួយ។ ហើយក្រុមហ៊ុន Google ផងដែរនឹងរាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ច អំពីអំពើល្មើសច្បាប់របស់អ្នក។
- នាំទៅរកផ្លូវរួមភេទ : លោកអ្នកមិនត្រូវប្រកាសផ្សាយ ជាអត្ថបទ ឬការប្រកាសជារូបភាពដែលនាំកុមារទៅរកផ្លូវ ឬចំណង់រួមភេទ។
5. ការរំលោភបំពានទៅលើមាតិការបស់អ្នកដទៃដោយគ្មានការអនុញ្ញាត :
មានប្លក់មួយចំនួនធំដែលបាន ចម្លង (Copy) អត្ថបទប្រកាសរបស់អ្នកដទៃ ប៉ុន្តែអ្នកកុំច្រឡំ នោះជារឿងមួយល្អ ឬជារឿងមួយដែលគ្មានបញ្ហាទេ។ ប៉ុន្តែផ្ទុយមកវិញ បើសិនជាអ្នកចម្លងប៉ះចំ ប្លក់ ឬគេហទំព័ររបស់នរណាម្នាក់ដែលគេកំណាញ់អាចម៍ក្ដាប់ ហាមមិនឱ្យចម្លងនោះ គេនឹងរាយការណ៍ទៅកាន់ក្រុមហ៊ុន Google ពេលនោះក្រុមហ៊ុន Google នឹងពិនិត្យ ហើយបើឃើញដូចនោះមែនអ្នកច្បាស់ជានឹងស៊យហើយ ដូចឈរកណ្ដាលទន្លេឲ្យក្រពើអញ្ចឹង។6. ប្រកាសផ្សាយព័ត៌មានសម្ងាត់របស់នរណាម្នាក់ :
អ្នកដឹងហើយថា អាថ៌កំបាំងរបស់មនុស្សផ្សេងគឺមិនមែនយើងជួយលាក់នូវអាថ៌កំបាំង អាក្រក់នោះទេ មានន័យថា អ្នកមិនត្រូវផ្សព្វផ្សាយរឿងផ្ទាល់ខ្លួនរបស់នរណាម្នាក់ ដូចជា ៖ លេខទូរស័ព្ទ លេខប័ណ្ណឥណទាន ឬបណ្ដាញទំនាក់ទំនងណាមួយនោះ។7. ការលាក់អត្តសញ្ញាណពិត ហើយប្រកាសតិះដៀលដល់នរណាម្នាក់ :
អ្នកពុំគប្បីនឹងប្រកាសដោយធ្វើការតិះដៀលដល់ជនណាមួយ ហើយលាក់អត្តសញ្ញាណពិតរបស់ខ្លួននោះទេ ឬអ្នកប្រាប់អត្តសញ្ញាណក្លែងក្លាយដោយដាក់អត្តសញ្ញាណអ្នកផ្សេង។8. សកម្មភាពខុសច្បាប់ :
ចូរកុំប្រើ blogger ដើម្បីចូលរួមក្នុងសកម្មភាពខុសច្បាប់ ឬដើម្បីលើកកម្ពស់ សកម្មភាពមានគ្រោះថ្នាក់និង ខុសច្បាប់។ ឧទាហរណ៍ ៖ អ្នកនិពន្ធអត្ថបទនានាដែលជំរុញប្រជាជនឲ្យផឹកស្រា លេងស្រី ជាដើម ដែលនាំអាប់ឱនកិត្តិសព្ទជាតិ។9. ឈ្មោះប្លក់ ដែលមិនអាច :
ឈ្មោះប្លក់របស់អ្នកពុំគប្បីដាក់ (xxxxxxx.blogspot.com) ទេ ព្រោះអាស័យដ្ឋាននេះពុំមានការអនុញ្ញាត ពោលគឺវាប្រឈមមុខទៅនឹងការបិទខ្លាំងណាស់។10. មេរោគ :
Blogger ត្រូវបានហាមឃាត់យ៉ាងតឹងរឹងចំពោះអ្នក ក្នុងការដែលអ្នកព្យាយាមដំឡើងកម្មវិធី ឬបញ្ជូនមេរោគផ្សេងៗទៅក្នុងប្លក់។ ពិសេសអ្នកដែលបង្កប់កូដព្យាបាទ ដល់អ្នកប្រើប្រាស់ប្លក់អ្នក។11. បើគេក្រុមហ៊ុនបិទយើងហើយ :
ខ្ញុំសូមផ្ដល់យោបល់ទៅលោកអ្នក បើសិនជាលោកអ្នកត្រូវបានទទួលសារ ថាប្លក់របស់លោកអ្នកនឹងត្រូវបិទហើយ លោកអ្នកពុំគប្បី ទុកការប្រកាសរបស់អ្នកបន្តទៀតទេ អ្នកគប្បីត្រូវលុបវាចោលទើបជាការប្រសើរ ព្រោះក្រែងមានបញ្ហាទៅថ្ងៃក្រោយ ព្រោះវាលែងមានសុវត្ថិភាពហើយ។ :Dសង្ឃឹមថាហេតុផលទាំងអស់ខាងលើអ្នកទាំងអស់គ្នាអាចទទួលយកបាន ដើម្បីចៀសវាងការបិទប្លក់អ្នកចោលដោយគ្មានមូលហេតុច្បាស់លាស់ បើដឹងហើយគួរចៀសវាងទើបប្រសើរ។
__________________________
អត្ថបទចម្លងពី : ប្លកអាសត្វចម្លែក
No comments:
Post a Comment