អត្ថបទផ្សេងទៀតៈ

Sunday, September 29, 2013

ដាក់​ធាតុ​ក្រាហ្វិក Wikipedia សម្រាប់​ប្លក

 ប្រភពៈ អាក្បាលធំ
ក្នុង​គន្លឹះ​នេះ​យើង​នឹង​ធ្វើ​ការ​ដាក់​ធាតុ​ក្រាហ្វិក (widget) របស់ Wikipedia សម្រាប់​ Blogger ​ អនុញ្ញាត​ឲ្យ​អ្នក​ចូល​ទស្សនា​ប្លក​មាន​លទ្ធភាព​ស្វែងរក​ពាក្យ​បច្ចេកទេស ឬ​ប្រវត្តិ​អ្វី​មួយ​បាន​ដោយ​ផ្ទាល់​លើក​ប្លក​របស់​យើង​តែ​ម្ដង។
តែ​មុន​នឹង​បង្ហាញ​ពី​របៀប​ដាក់ តើ​លោកអ្នក​ស្គាល់ Wikipedia ជា​អ្វី​ដែល​ឬ​ទេ?

Wikipedia គឺ​ជា​គេហទំព័រ សព្វវចនាធិប្បាយ​សេរី (The Free Encyclopedia) រៀបរាប់​និង​កត់ត្រា​ទុក​អ្វី​គ្រប់យ៉ាង​ដែល​កើត​មាន​​នៅ​លើ​លោក​យើង​នេះ ដោយ​សេរី មិន​គិត​ថ្លៃ។ អ្នក​ណា​ក៏​អាច​សរសេរ​អត្ថបទ ឬ​កែប្រែ​បន្ថែម​បាន​ដែរ ហើយ​ឥឡូវ​នេះ Wikipedia ក៏​មាន​អត្ថបទ​ជា​ភាសា​ខ្មែរ​ ផង​ដែរ ដែល​បាន​មក​ពី​ការ​ស្ម័គ្រចិត្ត​ចូល​រួម​សរសេរ​របស់​បងប្អូន​ខ្មែរ​យើង ដូច្នេះ​បើ​លោកអ្នក​មាន​ឯកសារ​ជា​ភាសា​ខ្មែរ អ្នក​គួរតែ​យក​ទៅ​ទុក​ក្នុង Wikipedia ចុះ ​ដើម្បី​ឲ្យ​បរិមាណ​ភាសា​ខ្មែរ​មាន​ចំនួន​កើន​ឡើង។

   ដោយសារ Wikipedia ជា​គេហទំព័រ​ស្វែងរក​ប្រវត្តិ បង្ហាញ​ព័ត៌មាន​​ ដែល​ប្រើ​ដោយ​សេរី និង​ធំ​ជាងគេ​បំផុត​នោះ ទើប​ក្រុម​ការងារ Blogger បាន​បង្កើត​ធាតុ​ក្រាហ្វិក Wikipedia ដើម្បី​ឲ្យ​អ្នក​ប្រើ Blogger អាច​ដាក់​នៅ​ប្លក​ងាយស្រួល​ស្វែងរក​ទាន់​ចិត្ត :D។ សូម​មើល​ពី​របៀប​ដាក់​ធម្មតាៗ​ដូច​ខាង​ក្រោម ៖

៙ របៀប​ដាក់​ធាតុ​ក្រាហ្វិក Wikipedia សម្រាប់​ប្លក ៚

   ដោយសារ​តែ​ធាតុ​ក្រាហ្វិក Wikipedia ទើប​តែ​មាន​ក្នុង​ប្រព័ន្ធ Blogger ស្រាប់​នោះ ដូច្នេះ​មិន​មាន​ជា​កូដ​អី​ទេ គ្រាន់តែ​ចូល​ទៅ​បើក​ប្រើ​ជា​ការ​​ស្រេច សូម​មើល ៖
- កត់ត្រា​ចូល​ក្នុង (log in) គណនី​ Blogger ​របស់​អ្នក និង​ចូល​ទី​កាន់​កាប៊ីន​បញ្ជា។
- ចូល​ទៅ Layout >> ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)

- ចុច​លើតាប More Gadgets នោះ​លោកអ្នក​នឹង​ឃើញ Wikipedia នៅ​លើ​គេ តែ​បើ​មិន​ឃើញ​ទេ​សូម​វាយ​ពាក្យ​ស្វែង​រក​ថា Wikipedia , ចុច​លើក​វា​ដើម្បី​បើក​យក​មក​ប្រើ ។

- នៅ​ក្នុង Wikipedia Widget គ្មាន​អី​ឲហយ​យើង​កំណត់​ទេ គ្រាន់តែ​អាច​ឲ្យ​យើង​ដូរ​ឈ្មោះ​តែ​ប៉ុណ្ណោះ ដូច្នេះ​អ្នក​អាច​ដូរ​ឈ្មោះ​ទៅ​តាម​ការ​ពេញ​ចិត្ត​របស់​អ្នក​បាន ឬ​ទុក​នៅ​ដដែល។

- កំណត់​រួច​ចុច​ឆ្នុច Save ដើម្បី​បញ្ចប់, ចូល​ដល់​ផ្ទៃ Layout វិញ អ្នក​គួរ​ចាប់​ទាញ Widget យក​ទៅ​ដាក់​ទៅ​ទីតាំង​ណាមួយ​ដែល​នៅ​លើ​គេ។

សំគាល់ : ប្លក​អាក្បាលធំ បាន​សាក​វាយ​ពាក្យ​​ជា​ភាសា​ខ្មែរ តែ Wikipedia Widget មិន​ស្គាល់ ឬ​មិន​ដំណើការ​ស្វែង​រក​ទេ ដោយ​គ្រាន់តែ​ចេញ​អក្សរ​បញ្ជាក់​ថា "No results found." គឺ​រក​មិន​ឃើញ នេះ​ជា​កំហុស​បច្ចេកទេស​ដែល​អ្នក​បង្កើត Widget នេះ​គួរ​តែ​កែខៃ សង្ឃឹម​ថា​វា​នឹង​ស្គាល់​អក្សរ​ខ្មែរ​នៅ​ពេល​ក្រោយ។
លទ្ធផល​ស្វែងរក​តាម Wikipedia Widget

No comments:

Post a Comment