អត្ថបទផ្សេងទៀតៈ

Monday, September 30, 2013

បង្កើត​អក្សរ​អោយ​រត់​តាម​ព្រួញកណ្ដុរ (Text to follow mouse pointer)

ប្រភពៈ អាក្បាលធំ

គំរូ តែ​កូដ​គឺ​​ចលនា​រស់​រវើក
បាទ​ថ្ងៃ​នេះ​ខ្ញុំ​លើក​យក​គន្លឹះ​របស់ Blogspot មួយ​ទៀត​ដែល​ជា​ប្រភេទ Effect ដែល​ទាក់ទង​ជាមួយ ​ព្រួញកណ្ដុរ(Mouse pointer) ដែល​កាល​ពី​លើក​មុន​ខ្ញុំ​បាន​សរសេរ​អត្ថបទ​មួយ​ដែល​និយាយ​អំពី "បង្កើត​ផ្កាយ​តូចៗ​អោយ​​ជ្រុះ​ចេញ​ពី Cursor នៅ​ពេល​មាន​ចលនា" ។ លើក​នេះ​ខ្ញុំ​​សូម​នាំ​កូដ​ (code) មួយ​ដែល​អាច​​​ធ្វើ​អោយ​អក្សរ​ដែល​យើង​បាន​កំណត់​រត់​ជុំវិញ​ព្រួញកណ្ដុរ និង​រត់​ដេញ​តាម​​​​នៅ​ពេល​មាន​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ផង​ដែរ។ ក្នុង​ន័យ​​​ទាក់ទាញ​អ្នក​ចូល​ទស្សនា​នោះ យើង​អាច​ប្រើ​កូដ​ខាង​ក្រោម​នេះ​បាន​ដោយ​អនុវត្តន៍​ដូច​តទៅ៖



- កត់​ហេតុ​ចូល (Log​ In) ​គណនី Blogspot របស់​អ្នក​ដោយ​ចូល​តាម www.blogger.com 
- ចូល​ទៅ Layout >> Add a Gadget នៅ​ទី​តាំង​ណាមួយ​ដែរ​ចង់​ដាក់ ជា​ទូ​ទៅ​ដាក់​នៅ Gadget ខាងស្តាំ។
- ស្វែង​រក​មើល Gadget ដែរ​មាន​ឈ្មោះ HTML/JavaScript (មើល​រូប​ខាង​ក្រោម​នេះ)
- បន្ទាប់​មក ចម្លង Code ខាង​ក្រោម​យក​ទៅ​ដាក់


+ អ្នក​ត្រូវ​កែប្រែ​នៅ​ត្រង់៖
- color: #ff9900 (ពណ៌​លឿង​ទុំ) ទៅ​ជា​ពណ៌​ដែល​អ្នក​ចូល​ចិត្ត​ដោយ​ប្រើ​ប្រអប់​តម្លៃ​ពណ៌
- var msg = "AKbalthom" : ដូរ​ពី​ពាក្យ AKbalthom ទៅ​ជា​​​អក្សរ​ដែល​អ្នក​ចង់​បាន (តែ​កុំ​សរសេរ​វែង​ពេក ​យើង​​មិន​អាច​សរសេរ​អក្សរ​ខ្មែរ​យូនីកូដ​បានទេ)
-​ var size =18 : កំណត់​ទំហំ​អក្សរ។
- var rotation = 0.1 : អ្នក​អាច​ដូរ​ទៅ 0.2 ឬ 0.3 ដើម្បី​បង្កើន​ល្បឿន​រង្វិល​ជុំ​អក្សរ។
- var speed = 0.1 : អ្នក​អាច​ដូរ​ទៅ 0.2 ឬ 0.3 ដើម្បី​បង្កើន​ល្បឿន​អក្សរ​ដេញ​តាម​ព្រួញ​កណ្ដុរ។

Effect មួយ​នេះ​គឺ​ងាយស្រួល​​ប្រើ និង​ឈប់​ប្រើ​ណាស់ ព្រោះ​វា​មិន​ប៉ះពាល់​ដល់ Template ទេ ដោយ​គ្រានតែ​លុប​ Gadget ដែល​មាន​ផ្ទុក​កូដ​នោះ​ចោល​ជា​ការ​ស្រេច។ សង្ឃឹម​ថា​អ្នក​នឹង​រីករាយ​ជាមួយ​វា៕

No comments:

Post a Comment