ប្រភពៈ អាក្បាលធំ
កាលពីមិនទាន់ស្គាល់ Blogspot ខ្ញុំគិតថាវាមិនមានអីត្រូវប្រើអោយប្លែកនោះទេ តែការគិតរបស់ខ្ញុំគឺខុសស្រឡះ មានរឿងរ៉ាវជាច្រើនដែលខ្ញុំមិនបានដឹងពី Blogspot រហូតមកដល់ពេលនេះខ្ញុំនៅតែឆ្ងល់ថា Blogspt អាចធ្វើអ្វីបានខ្លះ ដូចនេះខ្ញុំខំស្រាវជ្រាវអំពីវារហូតដល់អស់ក្បាច់។
អំពីឯកសារ SWF : គឺស្ថិតក្នុងត្រកូល Flash ពាក្យពេញគឺ Shockwave Flash Movie ជាប្រភេទឯកសារមានចលនាបង្កើតដោយ Adobe Flash។ ជាការលាយបញ្ចូលអក្សរ រូបភាពជា Vector និង Raster ដោយមានការដាក់បញ្ជាដោយ ActionScript ដើម្បីកំណត់ចលនានានា គោលបំណងដែលបង្កើត SWF គឺសម្រាប់បង្កើតចលនាផ្សេងៗក្នុងគេហទំព័រ ដែលភាសាផ្សេងៗទៀតមិនងាយបង្កើត។ ទាល់តែមាន Flash plug-in ទើបកម្មវិធី browsers អាចដំណើរការ SWF បាន។ មុនដំបូង Flash បង្កើតដោយក្រុមហ៊ុន Macromedia តែលក់ទៅអោយ Adobe system ក្នុងឆ្នាំ 2005 ឥឡូវពាក្យថា Macromedia Flash ត្រូវបានជំនួសមកវិញថា Adobe Flash។
លោកអ្នកត្រូវបង្ហោះឯកសារ SWF ក្នុង Google Sites ជាមុនសិន!
សម្រាប់ខ្ញុំកន្លែងដែលល្អសម្រាប់បង្ហោះឯកសារ SWF នោះគឺ Google Sites។ មិនគិតប្រាក់ អ្នកគ្រាន់តែចូលទៅបង្កើតគណនីមួយនៅទីនោះ រួចបង្ហោះជាការស្រេច សូមមើលខាងក្រោមនេះ៖- កត់ត្រាចូល (Log In) គណនី Google រួចចុចប៊ូតុង CREATE
- Select a template to use : ជ្រើសយក Blank template
- Name your site : ដាក់ឈ្មោះ Site
- Site location : មានដោយស្វ័យប្រវត្ត
- Type the code shown : វាយ verification code ចូល
រួចចុចប៊ូតុង CREATE (សូមមើលរូបខាងក្រោម)
- បន្ទាប់ពីចុះឈ្មោះបង្កើត Google Site រួចមក សូមក្រឡេកមើល Menu ដែលនៅខាងលើ
- ចុចប៊ូតុង More >> Manage Site (សូមមើលរូបខាងក្រោម)
- ចូលដល់ផ្ទាំងគ្រប់គ្រង ចុចលើ Attachments >> ចុចប៊ូតុង Upload (សូមមើលរូបខាងក្រោម)
- ចូលទៅរកឯកសារ SWF ដែលអ្នកចង់បង្ហោះ (សូមមើលរូបខាងក្រោម)
- ឯកសារ SWF របស់អ្នកនឹង Upload ចូល សូមចុច View ដើម្បីកត់យកតំណឯកសារ
- បន្ទាប់ពីចុច View នោះ Browser និងបើកឯកសារដែលយើងបានបង្ហោះនៅក្នុង Tab ថ្មី
សូមមើលត្រង់ របាអាសយដ្ឋាន អ្នកនឹងឃើញតំណរបស់ឯកសារដែលបានបង្ហោះមានទំរង់ស្រដៀងខាងក្រោមនោះ
https://2ef23669-a-62cb3a1a-s-sites.googlegroups.com/site/akbalthom/Color%202.swf?attachauth=ANoY7cqhIq70PzQrU16N5oGEPNvEpYcJcrYI1l4wYfouh_1mFp3WeDkSQATh_0sGJfDqAkKQSm-gGwq4C8kxe5FJQJQvK-g3T5EvHt34gznPLtOWoxqf-62OPmB8N0QptK5VhIHHwaTdFGNqdfnedomrajXMW27rrbfld7EWLeIaD_Ywbc7T6GsHnvPpFJN9sIlTFTXufU08tYC2CaVNf8XyPR0dQNFeVQ%3D%3D&attredirects=0
សំគាល់ : ឃើញថាតំណឯកសារ ដែលបានបង្ហោះមានប្រវែងវែងណាស់។ តើយើងត្រូវ Copy យកទាំងអស់ឬ? ទេមិនមែន Copy ទាំងអស់ទេ យើង Copy តំណទុកប្រើត្រឹមកន្ទុយឯកសារ swf :
https://2ef23669-a-62cb3a1a-s-sites.googlegroups.com/site/akbalthom/Color%202.swf
របៀបដាក់ឯកសារ SWF ក្នុងអត្ថបទ
ទម្រង់កូដបង្កប់ SWF មានទម្រង់ដូចខាងក្រោម :
<embed type="application/x-shockwave-flash" src="PASTE THE URL HERE" pluginspage=" http://www.macromedia.com/go/getflashplayer" height="400" width="400"></embed>
PASTE THE URL HERE : ជាកន្លែងដាក់តំណឯកសារ SWF ដែលអ្នកបានបង្ហោះរួម
height="400" : កំណត់ប្រវែងកំពស់ឯកសារ
width="400" : កំណត់ប្រវែងទទឹងឯកសារ
- ចូលទៅក្នុងប្លកលោកអ្នក សាកបង្កើតអត្ថបទថ្មីមួយ Pasts Embed កូដចូល ដោយប្រាកដថាអ្នកកំពុងឈរលើ HTML (សូមមើលរូបខាងក្រោម)
- ឧទាហរណ៍ : ខ្ញុំមានចង់ដាក់ឯកសារមួយខាងក្រោមនេះ ដែលមានកូដ
<embed height="400" pluginspage=" http://www.macromedia.com/go/getflashplayer" src="https://2ef23669-a-62cb3a1a-s-sites.googlegroups.com/site/akbalthom/Color%202.swf" type="application/x-shockwave-flash" width="400"></embed>
No comments:
Post a Comment