អត្ថបទផ្សេងទៀតៈ

Sunday, September 29, 2013

ប្ដូរ​រូបរាង​ធាតុក្រាហ្វិក Popular Posts ឲ្យ​ទៅ​ជា​រាង​ដុំ​បួន​ជ្រុង (​គូប) ដែល​មាន​ចលនាៈ

ប្រភពៈ អាក្បាលធំ

សួស្ដី! ​ប្លក​អាក្បាលធំធ្លាប់​​​សរសេរ​គន្លឹះអំពី Popular Posts ដែលកាលណោះ​គឺ​​​បង្ហាញ​ពី​របៀប​ធ្វើ​ឲ្យ "ប្រកាស​ពេញ​និយម ​​មាន​ផ្ទៃ​ពណ៌​ចំរុះ" ទាក់ទាញ​អ្នក​ចូល​ទស្សនា​ប្លក​មិន​ស្ទើរ​នោះ​ទេ។ នៅ​ក្នុង​អត្ថបទ​គ្លឹះ​មួយ​នេះ​វិញ ខ្ញុំ​នឹង​បងា្ហញ​ពី​របៀប​ធ្វើ​ឲ្យ​ធាតុក្រាហ្វិក (Widget) Popular Posts ​ជា​ភាសា​ខ្មែរ​​ថា "អត្ថបទ​ពេញ​និយម" ដែល​ធ្លាប់​តែ​បង្ហាញត្រឹម ​​កូន​រូប អម​មក​ជាមួយ​ចំណងជើង​នោះ ប្រែ​រូបរាង​ទៅ​ជា​មាន​រាង​ជា​ដុំ​បួន​ជ្រុង​គឺរាង​គូប (cube) បែប​ចលនា 3D ប្រឡប់​ទៅមក ចុះក្រោមឡើង​លើ ដើម្បី​បង្ហាញ​រូប​របស់​អត្ថបទ​ពេញ​និយម​ដែល​មាន​​នៅ​លើ​ប្លក​លោកអ្នក។
ដើម្បី​ស្វែង​យល់ ក៏​ដូចជា​អស់​ចម្ងល់​នោះ​ សូមមើល​ពី​របៀប​ដាក់​ខាង​ក្រោម​នេះ ដែល​ការ​ដាក់ ធាតុក្រាហ្វិក Popular Posts ទៅ​ជា​រាង​គូប​មាន​​ចលនា 3D  មាន​ពីរ​ដំណាក់​កាល ងាយៗ​គឺ ៖


1- ដាក់ Popular Posts Widget ដែល​មាន​ស្រាប់​ឲ្យ​ហើយ​សិន ៖

ចំណាំ ៖ បើ​ប្លក​របស់​លោកអ្នក​បាន​ដាក់ Popular Posts Widget រួច​ហើយ សូម​រំលង​ជំហាន​មួយ​នេះ​ចោល​ចុះ។ និងមួយ​ទៀត ​បើ​អ្នក​ធ្លាប់​ដាក់​កូដ​​អ្វី​ផ្សេងៗ​ឲ្យ Popular Posts Widget នោះ សូម​អ្នក​ចូល​ទៅ​ដក​កូដ​ដែល​ទាក់ទង​នឹង Popular Posts Widget ចោល​សិន​ (តែ ​បើធ្លាប់​ដាក់ ប្រកាស​ពេញ​និយម ​​មាន​ផ្ទៃ​ពណ៌​ចំរុះ នោះ​មិន​បាច់​ដក​កូដ​ចេញ​ទេ ព្រោះ​មិន​អី​ទេ អាច​​រំលង​ទៅ​អនុវត្តន៍​ជំហាន​ទី 2 បាន)។
- នៅ​ក្នុង​ប្រព័ន្ធ Blogger មាន Popular Posts gadget ស្រាប់​រង់ចាំ​តែលោក​អ្នក​បើក​ប្រើ​តែ​ប៉ុណ្ណោះ ដូច្នេះ​លោកអ្នក​ត្រូវ​បើក​វា​អោយ​ដំណើរការ​ជា​មុន​សិន​ដោយ ៖
- កត់ត្រា​ចូល (Log In) គណនី Blogger របស់​លោក​អ្នក
- ចូល​ទៅ Layout >> Addd a Gadget (សូម​មើល​រូប​ខាង​ក្រោម)

- រមូល (Scroll) ​ចុះ​ក្រោមរក​មើល Gadget ឈ្មោះ​ថា Popular Posts (សូម​មើល​រូប​ខាង​ក្រោម)

- ចុច​លើ​វា​ដើម្បី​កំណត់​លក្ខខណ្ឌ​អោយ​កូន​កម្មវិធី Popular Posts Widget

- Title : ជា​ឈ្មោះ Gadget អ្នក​អាច​ដាក់​ជា​ភាសា​ខ្មែរ​បាន (ប្រកាស​ពេញ​និយម) ឬ​ក៏​មិន​បាច់​ដូរ​ក៏​បាន។
- Most viewed : បង្ហាញ​ចំណង​ជើង​ប្រកាស​ដែល​មាន​អ្នក​អាន​ច្រើន​ជាង​គេ ​គិតជា ក្នុង​​សប្ដាហ៍, ក្នុង​ខែ ឬ​ក៏ គ្រប់​ពេល (ចំណែកខ្ញុំ​ ខ្ញុំ​រើស​យក​គិត​ជា​ខែ​គឺ Last 30 days)
- Show : កំណត់​ការ​បង្ហាញ​ចំណង​ជើង​ប្រកាស ភ្ជាប់​មក​ជាមួយ៖
     + image thumbnail : កំណត់​អោយ​បង្ហាញ​រូបភាព​តូច​ក្នុង​ប្រកាស​បើ​មាន (ត្រូវ​ធីក)
     + snippet : បង្ហាញ​អត្ថបទ​សង្ខេប​បន្តិច​ពី​ក្រោម​ចំណង​ជើង (សូម​កុំ​ធីក)
- Display up to ... post(s) : កំណត់​ចំនួន​បង្ហាញ​ចំណង់​ជើង​ប្រកាស​ (ខ្ញុំ​យក​បង្ហាញ​​ចំនួន​ដប់​ (10) ចំណងជើង​ប្រកាស​ដែល​មាន​អ្នក​អាន​ច្រើន។

- កំណត់​រួច​សូម​ចុច​ប៊ូតុង Save ដើម្បី​រក្សា​ទុក។ រួច​អ្នក​អា​ច​ចាប់​ទាញ Popular Posts Widget ទៅ​ដាក់​នៅ​ទីតាំង​សមរម្យ ដែល​អ្នក​ចង់​ដាក់ (ឧទាហរណ៍ នៅ​ខាង​លើ​គេ​បំផុត​ក្នុង​ផ្នែក​ខាង​ស្ដាំ)។

2- ដាក់​កូដ​បន្ថែម​ឲ្យ Popular Posts Widget ប្រែ​ជាគូប 3D ៖

- ដោយ​ស្ថិត​នៅផ្ទាំង​គ្រប់គ្រង់ Widget (Layout) ដដែល​ហ្នឹង អ្នក​ត្រូវ​បង្កើត Widget ដែលដាក់​កូដ "គូប 3D" មួយ​រួច​យក​ទៅ​ដាក់​ពី​លើ Popular Posts Gadget ដោយ ៖
- ចូល​ទៅ Layout >> Addd a Gadget
- រមូល (Scroll) ​ចុះ​ក្រោមរក​មើល Gadget ឈ្មោះ​ថា HTML/JavaScript (សូម​មើល​រូប​ខាង​ក្រោម)

- បិទភ្ជាប់​កូដ "Popular Posts Cube 3D" ខាង​ក្រោមនេះ ដាក់​ក្នុង HTML/JavaScript ​ រួច​ចុច Save
- ចូល​ដល់​ផ្ទាំង Layout វិញ លោកអ្នក​អាច​ចាប់​ទាញ​ធាតុ​ក្រាហ្វិក "Popular Posts Cube 3D"  យក​ទៅ​ដាក់​នៅ​​​លើ​ជាប់​នឹង Popular Posts Gadget ដែល​អ្នក​បាន​ដាក់​កាល​​ជំហាន​ទី 1 រួច​ហើយ​នោះ។

- រួច​ចុច​ឆ្នុច  save arrangement  ជា​ការ​ស្រេច។

កូដ "Popular Posts Cube 3D" សម្រាប់​ដាក់​ក្នុង HTML/JavaScript

<style type="text/css">
.cube { width: 200px; height: 200px;}
a img { border: none; }
#linksCube img { width: 100%; height: 100%; }
</style>
<script src="http://ajax.googleapis.com/ajax/libs/jquery/1.6.1/jquery.min.js" type="text/javascript"></script>
<script type="text/javascript" src="http://accordion-for-blogger.googlecode.com/svn/trunk/jqueryimagecube.js"></script>
<script type="text/javascript" charset="utf-8">
$(function () {
    $('.popular-posts ul').abupopularcube();
});

</script>
<script type="text/javascript" src="http://accordion-for-blogger.googlecode.com/svn/trunk/popularcube.js"></script>

-លោកអ្នក​អាច​កែរ​ទំហំ​រូបភាព​គូប​នោះ​បាន​ដោយ​ ៖
- { width: 200px; height: 200px;} : ដូរលេខ 200px ទៅ​ទំហំ​ដែល​អ្នក​ចង់​បាន (គិត​ជា px) លោកអ្នក​ត្រូវ​ដូរ ឲ្យ​ស្មើ​គ្នា​រវាងតម្លៃ width និង height ទើប​បាន​ហៅថា "គូប"។

   សង្ឃឹម​ថា​បន្ទាប់​ពី​បាន​អនុវត្តន៍​តាម​ជំហាន​ទី 1 និង​ជំហាន​ទី 2 ប្រាកដ​ជា​ទទួល​បាន​ជោគជ័យ។ ហើយ​បើ​លោកអ្នក​ចង់​លុប​វា​ចេញ​វិញ​គឺ​ងាយស្រួល​ទេ ដោយ​គ្រាន់តែ​ remove Widget ទាំង​ 2 នោះ​ចោល​ជា​ការ​ស្រេច។ នៅ​មាន​គន្លឹះ​ប្លកល្អៗ​ ​ជា​បន្ត​ទៀត មិន​ទាន់​អស់​ទេ :D កុំ​ភ្លេច​ជួយ​ចែក​រំលែក​អត្ថបទ​នេះ​ផង​ណា!!! ៕

No comments:

Post a Comment