អត្ថបទផ្សេងទៀតៈ

Monday, September 30, 2013

របៀប​ដាក់​ផ្ទៃ​ខាង​ក្រោយ​ប្លក​​ជា​ស្ទីល​ភ្លៀង​ Matrix មាន​ចលនា

ប្រភពៈ អាក្បាលធំ

   ​ខ្ញុំ​សូម​បង្ហាញ​ពី​របៀប​ដាក់​ background (រូបភាព​ផ្ទៃ​ខាង​ក្រោយ) ឲ្យ​​ប្លក​ ជា​ប្រភេទ​​ស្ទីល Matrix មាន​ចលនា​ជា​ភ្លៀង​​អក្សរ​អង់គ្លេស​​ពណ៌​បៃតង ធ្លាក់​ចុះ​យ៉ាង​ស្រស់​ស្អាត។ 
Matrix ​គឺ​ជា​ឈ្មោះ​​ភាពយន្ត​​​ប្រឌិត​​បែប​វិទ្យាសាស្ត្រ​អាមេរិក​អូស្ត្រាលី និយាយ​ពី​ការ​ធ្វើ​សង្គ្រាម​រវាង​មនុស្ស​និង​ម៉ាស៊ីន​កុំព្យូទ័រ នៅ​ក្នុង​ពិភព​សិប្បនិម្មិត ដើម្បី​ដណ្ដើម​គ្រប់គ្រង​​ភព​លោក​វិញ អ្នក​ទាំងអស់​គ្នា​ប្រាកដ​ជា​បាន​មើល​មិន​ខាន។ សូម​មើល​ពី​របៀប​ដាក់​ដូច​ខាង​ក្រោម​នេះ ៖

៙ របៀប​ដាក់​ផ្ទៃ​ខាង​ក្រោយ​ប្លក​​ជា​ស្ទីល​ភ្លៀង​ Matrix មាន​ចលនា ៖

   របៀប​ដាក់​កូដ​ផ្ទៃ​ background នេះ​គឺ​ងាយស្រួល​ណាស់ ព្រោះ​ជា​ប្រភេទ Widget  ហើយ​អាច​ដាក់​ក្នុង​អត្ថបទ​ណាមួយ​ ​ដើម្បី​ឲ្យ​វា​បង្ហាញ​​តែ​នៅ​ពេល​បើក​មើល​អត្ថបទ​នោះ​ក៏​បាន។
- កត់ត្រា​ចូល (Log In) ទៅ​ក្នុង​គណនី Blogger របស់​អ្នក។
- ចូល​ទៅ Layout >> ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)

- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)

-ចម្លង​កូដ "background" ខាង​ក្រោម​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ដោយ ​មិន​បាច់​ដាក់​ឈ្មោះ រួច​ចុច​ប៊ូតុង Save(លោក​អ្នក​គួរ​ទុកដាក់ Gadget នោះ​នៅ​ទី​តាំង​សមរម្យ ឧទាហរណ៍​ ដោយ​ចាប់​ទាញ​យក​ទៅ​ដាក់​ខាង​ស្តាំ​ និង​ក្រោម​គេ​បំផុត)
​កូដ​ផ្ទៃ​ខាង​ក្រោយ Matrix
<style type="text/css">
<!--
body {
background-color: #000;
background-image: url(http://2.bp.blogspot.com/-r7ljGd08BW8/UhSqNyVHiFI/AAAAAAAAJOg/H-KpOp7FLp0/s1600/matrix-animated-image.gif);
}
-->
</style>

ចំណាំ ៖ ដើម្បី​ឲ្យ​ប្រាកដ​លោក​អ្នក​គួរ​បង្ហោះ​រូប Matirx នេះ​​ដោយ​ខ្លួន​ឯង ដោយ​ប្ដូរ​នៅ​ត្រង់ URL ពណ៌​បៃតង ។ ហើយ​ម៉្យាង​ទៀតអ្នក​ក៏​អាច​ច្នៃប្រឌិត​ដូរ​ទៅ​ជា​រូប​ភាព​ផ្សេងៗ​​ ឬ​ក៏​ធ្វើ​ជា​រូប​ភាព​ឲ្យ​ទាក់ទង​នឹង​អត្ថបទ (post) នីមួយៗ​ក៏​បាន ឧទាហរណ៍​បើ​យើង​សរសេរ​អត្ថបទ​ពី​ប្រាសាទ​អង្គរ យើង​អាច​ដាក់​​រូប​​ភាព​អង្គ​រ​មួយ​ផ្ទាំង​ធំ​ជា background ​ដោយ​ប្រើ​កូដ​នេះ​ដាក់​​បង្កប់​ក្នុង​អត្ថបទ។

*របៀប​បង្កប់​គឺ​យើង​ចម្លង​កូដ រួច​ដូរ URL ទៅ​ជា​រូប​ដែល​យើង​ចង់​បង្ហាញ រួច​ចុច​លើ​តាប HTML នៅ​ក្នុង​កម្មវិធី​និពន្ធ​អត្ថបទ​របស់​ប្លក។ សូម​មើល​ឧទាហរណ៍​រូប​ខាង​ក្រោម ៖
ឈរ​លើ​តាប HTML
រូប​ភាព​ Matrix មាន​ចលនា​ជា​ប្រភេទ gif

No comments:

Post a Comment