គំរូអំពី link list |
ការបង្កើតបញ្ជីតំណភ្ជាប់គឺជាវិធីងាយស្រួលមួយក្នុងការតម្រៀបតំណ
អោយមានលំដាប់លំដោយ ទៅតាមការចង់បានរបស់លោកអ្នក។ ឧទាហរណ៍ :
ខ្ញុំបានសរសេរអត្ថបទស្ដីពីគន្លឹះប្រើប្រាស់ប្លក
ខ្ញុំសរសេរពីអត្ថបទមួយទៅ អត្ថបទមួយដោយគ្មានលំដាប់
ធ្វើអោយអ្នកអានគេមិនដឹងថា ត្រូវមើលពីណាមកមុន។
តែបើខ្ញុំបង្កើត "បញ្ជីតំណ"
មួយដោយជ្រើសរើសអត្ថបទតម្រៀបគ្នាតាមលំដាប់មេរៀននោះ
ឃើញថាពិតជាងាយស្រួលដល់អ្នកអាន។
- ចូលក្នុងគណនី Blogger របស់លោកអ្នក
- ចូលទៅ Layout >> Add a Gadget
- រកមើល Widget ឈ្មោះថា HTML/JavaScript
- បិទភ្ជាប់កូដចូល រួច Save
អំពីកូដ បញ្ជីតំណភ្ជាប់ (link list)

Your link list

TITLE-1

TITLE-2

TITLE-3

TITLE-4

TITLE-5

TITLE-6

TITLE-7

TITLE-1

TITLE-2

TITLE-3

TITLE-4

TITLE-5

TITLE-6

TITLE-7

- Your link list : គឺជាចំណងជើងដែលអ្នកត្រូវដាក់
- LINK-1 : តំណភ្ជាប់
- TITLE-1 : ចំណងជើងតំណភ្ជាប់
កូដខាងលើអាចអោយអ្នកបង្កើត បញ្ជីតំណភ្ជាប់ (link list) ដែលអាចតម្រៀបតំណបានតាមចិត្ត។ Blogger ក៏មាន Gadget link list ដែរ តែខ្ញុំសូមបញ្ជាក់ថា មូលហេតុដែលយើងត្រូវប្រើកូដដោយខ្លួនឯងនេះ មកពីងាយស្រួលយកទៅដាក់ក្នុងប្លកដទៃ ក្នុងករណីលោកអ្នកមានប្លកច្រើន។
អំពី Gadget Link List ដែលមានស្រាប់របស់ Blogger
គេប្រើ gadget Link List ដើម្បីបង្កើតបញ្ជីតំណភ្ជាប់ លក្ខណៈពិសេសគឺនៅពេលចុចលើតំណវានឹងបើកតំណក្នុង តាបដដែលនៃ Browser។- Title : ឈ្មោះសំគាល់ Gadget
- Number of link to show in list : កំណត់ចំនួនបង្ហាញតំណ បើអ្នកមានតំណ 7 អ្នកដាក់លេខ 4 វាបង្ហាញតែ 4 ទេ បើមិនដាក់តម្លៃស្មើនឹងបង្ហាញតំណទាំងអស់។
- Sorting : តម្រៀបតំណ
- New Site URL : តំណភ្ជាប់
- New Site Name : ឈ្មោះតំណ
- ប៊ូតុង Add Link : សម្រាប់ដាក់តំណបន្ថែមទៀត។
អំពី Gadget List ដែលមានស្រាប់របស់ Blogger
មិនខុសពី gadget Link List ខាងលើដែរទេ គេប្រើ gadget List ដើម្បីបង្កើតបញ្ជីតំណភ្ជាប់ លក្ខណៈពិសេសគឺនៅពេលចុចលើតំណវានឹងបើកតំណក្នុង តាបថ្មីមួយទៀតនៃ Browser។
- Title : ឈ្មោះសំគាល់ Gadget
- Number of items to show in list : កំណត់ចំនួនបង្ហាញតំណ បើអ្នកមានតំណ 7 អ្នកដាក់លេខ 4 វាបង្ហាញតែ 4 ទេ បើមិនដាក់តម្លៃស្មើនឹងបង្ហាញតំណទាំងអស់។
- Sorting : តម្រៀបតំណ
- Add List Item : ដាក់ឈ្មោះរបស់តំណ បន្ទាប់មកទើបចុចរូបផែនដីពណ៌បៃតង ដើម្បីដាក់តំណ រួចរាល់់ហើយ ចុច Add Item ដើម្បីទុក។
អំពី Gadget Blog List ដែលមានស្រាប់របស់ Blogger
គេប្រើ gadget Blog List ដើម្បីបង្កើតតំណភ្ជាប់ពីគេហទំព័រ/ប្លកនានា លក្ខណៈពិសេសគឺអាចបង្ហាញចំណងជើងអត្ថបទថ្មីបំផុតពីតំណ របស់គេហទំព័រ/ប្លកនានា ដែលអ្នកបានដាក់។- Title : ឈ្មោះសំគាល់ Gadget
- Sort : តម្រៀបតំណ
- Show : កំណត់ចំនួនបង្ហាញតំណ មាន 5 , 10 , 25។
Icon : រូបសំគាល់ប្លក (Favicon)
Title of most recent item : ចំណងជើងអត្ថបទរបស់តំណ
Snippet of most recent item : បង្ហាញអត្ថបទខ្លីៗ របស់អត្ថបទតំណ
Thumbnail of most recent item : បង្ហាញរូបភាពដែលមានក្នុងអត្ថបទតំណ
Date of list update : បង្ហាញថ្ងៃរបស់អត្ថបទតំណ
- Add to list និង Add a blog to your list : សម្រាប់ដាក់តំណចូល។
សង្ឃឹមថាអ្នកនឹងរីករាយជាមួយការសន្សំតំណភ្ជាប់នានា របស់លោកអ្នកទុកក្នុងប្លក។ ទោះបីជាអ្នកមិនមានអ្វីត្រូវសរសេរក៏ដោយ ក៏លោកអ្នកអាចបង្កើតប្លកមួយដើម្បីសន្សំតំណភ្ជាប់គេហទំព័រនិង ប្លកនានាបានដែរ៕
No comments:
Post a Comment