តើលោកអ្នកជាអ្នកប្រើប្រាស់សេវាកម្មផ្ទុកឯកសារ Google Drive
មែនទេ? ឥឡូវនេះ Google បានច្របាច់ទំហំស្ដុកឯកសារដូចជា Gmail, G+,
Drive ឲ្យចូលគ្នាបង្កើតបានជាទំហំដល់ទៅ 15GB ឯណោះ
ដែលទំហំនេះធំជាង SkyDrive របស់ Microsoft ទៅទៀត។
តែអ្វីដែលជាបញ្ហារបស់សេវាកម្ម Google Drive នោះគឺ
មានខ្មែរយើងមួយចំនួន អត់ដឹងពីរបៀបទាញយកចេញពីហ្នឹងទេ
មិនដឹងជារកថ្លែងថាម៉េចទេ (ក្ដៀនយោបល់)!!!! (o_O)។
ដូចនេះក្នុងអត្ថបទគន្លឹះនេះ នឹងបង្ហាញលោកអ្នក (ជាពិសេសម្ចាស់តំណ)
ពីរបៀបធ្វើឲ្យការទាញយកពី Google Drive ដោយផ្ទាល់ភ្លាមៗ
មិនបាច់ចូលដល់ផ្ទាំងកិច្ចរបស់ Google Drive ឡើយ
ដើម្បីបង្កការងាយស្រួលដល់បងប្អូនខ្មែរយើង :D។
៙ ការទាញយកឯកសារតាមរបៀបពីកំណើតរបស់ Google Drive ៖
ការទាញយកឯកសារដែលគេផ្ទុកនៅ Google Drive
គឺជាការងាយស្រួលខ្លាំងណាស់ គ្មានអីស្មុគស្មាញនោះទេ
វាមិនបង្ហាញជា button ទេ, គ្រាន់តែត្រូវចុចនៅម៉ឺនុយ File >> Download ដើម្បីទាញយកជាការស្រេច។ តែប៉ុណ្ណឹងឯង!!!!!!!!!!!!
៙ របៀបធ្វើឲ្យងាយ ដោយមិនចាំបាច់ចូលទៅផ្ទាំងកិច្ចឡើយ ៖
ខាងលើខ្ញុំគ្រាន់តែពញ្ញាក់អ្នកមិនស្គាល់ Google Drive សោះ ខាងក្រោយទើបជាចំណុចសំខាន់ :D ៖- Lon in ចូលទៅក្នុងគណនី Google Drive។
- សាក upload ឯកសារមួយចូលក្នុង Google Drive ឬក៏ Share ឯកសារដែលមានស្រាប់ ។
- ពេល upload ចប់ត្រូវកំណត់ឲ្យឯកសារនោះ អាចឲ្យសាធារណៈជនអាចទាញយកបាន (បើយើងមិនកំណត់ឲ្យសាធារណៈជនអាចទាញបានទេ នោះការធ្វើតំណ direct download នឹងមិនដំណើរការទេ)។
- កណ្ដុរស្តាំលើឯកសារនោះ ជ្រើសយក Share... >> Share... ។
- សូមចម្លងទុក ID (អក្សរសំគាល់ឯកសារ) សូមមើលរូបខាងក្រោមនេះ
- ឥឡូវសូមធ្វើការជំនួសត្រង់អក្សរ xxxxxxxxxxxxxxx ជាមួយនឹង ID ដែលអ្នកចម្លងទុកខាងលើនោះ ។
https://docs.google.com/uc?id=xxxxxxxxxxxxxxx&export=download
- មកដល់ចំណុចចុងក្រោយនេះការធ្វើតំណ direct download សម្រាប់ Google Drive បានរួចរាល់ហើយ សូមយកទៅប្រើសម្រាប់ដាក់ឲ្យគេទាញយកចុះ ប្រាកដជាស្រួលជាងមុន។
បើអ្នកគិតថាតំណដែលបង្កើតរួចនេះវែង គិតចង់ឲ្យខ្លីនោះសូមប្រើសេវាកម្មបង្រួម URL ឲ្យខ្លី ដែល ប្លកអាក្បាលធំធ្លាប់បានបង្ហាញជូនម្ដងហើយ។ ហើយបើថាការរៀបរាប់ខាងលើនៅតែមានបញ្ហាទាញយកមិនបានទៀត អាចមកពីតំណនោះមិនសម្រាប់ជាសាធារណៈ ឬក៏លោកអ្នក..... :D៕
No comments:
Post a Comment