ប្រភពៈ អាក្បាលធំ
ក្នុងគន្លឹះខ្ញុំសូមបង្ហាញពីរបៀបដាក់ Google+ Badges ចេញថ្មី របស់សេវាកម្ម Google+ ដែល widget នេះធ្លាប់ចេញឲ្យប្រើក្នុង Blogger យូរហើយ តែគេទើបតែកែប្រែរូបរាងថ្មី ដោយបង្ហាញរូបតំណាងរបស់ម្ចាស់គណនី ឬ ទំព័រ ឬ ក្រុម ជាដើម។
Google+ Badges វាមិនខុសពី Facebook Like Button ដែលយើងធ្លាប់ឃើញនោះទេ តែ Google+ Badges វាមើលទៅស្អាតនិងទាន់សម័យជាង ព្រោះមានរូបតំណាង និងរូបបដា ស្អាតជាង Facebook Like Button ដែលគ្មានអ្វីសោះក្រៅពី ឆ្នុចពីខៀវមួយ, តើមានឆ្ងល់ហេតុអ្វីក៏ Facebook ល្ងង់ខាង UI ម្ល៉េះ? ខ្ញុំគិតថានេះមកពី Facebook គិតឃើញតែពីរឿងលុយពេក ខាងរូបរាងអត់សូវខ្វល់ទេ ខ្វល់តែការផ្សាយពាណិជ្ជកម្មក្នុង Facebook, ចង់អ្នកណាផ្សាយពាណិជ្ជកម្មក្លែងក្លាយបំពុលក្នុង Facebook យ៉ាងម៉េចក៏យ៉ាងម៉េចទៅ ឲ្យតែគេជាវសេវាផ្សាយពាណិជ្ជកម្មរបស់ខ្លួន។
៙ របៀបដាក់ Google+ Badges ដែលមានស្រាប់ក្នុងប្រព័ន្ធ Blogger ៖
នៅក្នុងប្រព័ន្ធ Blogger មានដាក់ឲ្យប្រើ Google+ Badges យូរហើយដែរ តែគេមិនសូវដាក់ ក៏ព្រោះតែវាមិនបង្ហាញរូបតំណាងម្ចាស់គណនីនោះ គ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ គ្រាន់តែជាឆ្នុច សម្រាប់ដាក់ឲ្យគេចុចតភ្ជាប់តែប៉ុណ្ណោះ។ សូមមើលរបៀបដាក់ខាងក្រោម ៖- តម្រូវការត្រូវមានប្រើ Google+ ដែលដាក់ឈ្មោះបំពេញព័ត៌មានឲ្យហើយស្រេច បើមិនទាន់មានសូមចូលទៅបង្កើត រួចបំពេញ និងដាក់រូបភាព ឲ្យហើយជាមុនសិន។ ចុចទីនេះចូលទៅ Google+
- កត់ត្រាចូល (Log In) ទៅក្នុងគណនី Blogger របស់អ្នក។
- ដើម្បីងាយស្រួល លោកអ្នកត្រូវភ្ជាប់ Blogger ជាមួយ Google+ របស់អ្នកឲ្យហើយសិន, ងាយស្រួលទេគ្រាន់តែចូលទៅតាប Google+ រួចចុចឆ្នុចពណ៌ខៀវ Get Started ហើយធ្វើតាមការទាមទារងាយៗ។
ចុចឆ្នុច Get Started រួចចុចទៅតាមការទាមទារងាយៗ |
- សន្មតថាអ្នកបានភ្ជាប់ Blogger ជាមួយ Google+ ហើយ។
- ចូលទៅបើកយក Google+ Badges ដោយចុចទៅតាប Layout >> ចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ (ឧទាហរណ៍សូមមើលរូបខាងក្រោម)
- នោះលោកអ្នកនឹងឃើញ Google+ Badges នៅលេចលើគេ មិនបាច់រកឯណាឆ្ងាយទេ ចុចបើកយកវាទៅនៅចាំអីទៀត។ តែបើមិនឃើញសូមស្វែងរកដោយខ្លួនឯងចុះ :D
-ដោយសារតែយើងបានភ្ជាប់ Blogger ជាមួយ Google+ រួចហើយនេះ យើងមិនបាច់ខ្វល់ទៅរក Profile ឬ Page ID យកមកបិទភ្ជាប់ទៀតទេគឺភ្ជាប់ស្រាប់ហើយ។ មានជម្រើសពីរគឺផ្ទៃពណ៌ខ្មៅ និងស , ឯទំហំប្រើដោយស្វ័យប្រវត្ត កំណត់ហើយចុច Save ។
- នៅយើងនឹងបាន Google+ Badges widget ដែលមានឆ្នុចសម្រាប់ឲ្យអ្នកប្រើ Google+ គេចុចតភ្ជាប់ជាមួយយើង ដើម្បីទទួលដំណឹងផ្សេងពីយើងតាមរយៈបណ្ដាញសង្គម G+ បានហើយ។
តែអ្វីដែលគួរឲ្យស្ដាយនោះគឺ អត់មានបង្ហាញរូបតំណាងរបស់យើងទេ វាទៅជាបង្ហាញឈ្មោះរបស់យើងជាមួយរូប Logo G+ ទៅវិញ!!!!! :D។ ដូច្នេះដើម្បីដាក់បង្ហាញរូបរបស់យើង សូមមើលរបៀបដាក់ថ្មី ខាងក្រោមនេះ ធានាថាពេញចិត្ត បើមិនពេញចិត្តទេ មិនបាច់ចុច Like ប្លកអាក្បាលធំក៏បានដែរ ហេសហេ :D។
៙ របៀបដាក់ Google+ Badges ដែលមានរូបតំណាង និងជម្រើសជាច្រើនទៀត ៖
របៀបដាក់ Google+ Badges ដែលមានស្រាប់ក្នុង Blogger គឺបានបញ្ចប់ហើយ។ ឥឡូវមកមើលពីរបៀបដាក់ Google+ Badges ថ្មី! ចេញពីគេហទំព័រ Google Developers ម្ដងវិញ ដែលមានរូបរាងថ្មីគួរឲ្យចង់ដាក់។- ចូលទៅគេហទំព័រ Google Developers ត្រង់ផ្នែក Google+ Badge ចុចទីនេះ ។ នោះលោកអ្នកនឹងបានឃើញពីកន្លែងកំណត់មុខងារ Google+ Badge យ៉ាងងាយស្រួល (សម្រាប់អ្នកធម្មតា) និងការពន្យល់ពីលក្ខណៈបន្ថែមទៀត (សម្រាប់អ្នកជំនាញ)។
-មុខងារកំណត់ Google+ Badge សម្រាប់អ្នកប្រើធម្មតា ៖
- Google+ user : សម្រាប់ជ្រើសយកប្រភេទផ្ទាល់ខ្លួន, ទំព័រ និងក្រុម ដែលអ្នកបានបង្កើត។
- Features : មានពីរជម្រើស Icon (បង្ហាញត្រឹមឈ្មោះនិង Logo របស់ G+) និងមួយទៀត Badge បង្ហាញជាកាតមានរូប។
- Layout : ជាលក្ខណៈបញ្ឈរ ឬ ផ្ដេក ។
- Width : កំណត់ទំហំទទឹងរបស់ Google+ Badge។
- Color theme : ផ្ទៃពណ៌ស ឬផ្ទៃពណ៌ខ្មៅ។
- Cover Photo : រូបភាពរបស់ក្រប។
- tagline : តំណរបស់គណនី ផ្ទាល់ខ្លួន, ទំព័រ និងក្រុម។
- Language : ជ្រើសរើសភាសា (មានភាសាជាច្រើនតែអត់ទាន់មានជាភាសាខ្មែរទេ)។
- ចូលទៅប្លករបស់យើងវិញ ចុចលើតាប Layout >> ចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ (ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូរចុះ (scroll down) រកមើល gadget ដែលមានឈ្មោះថា HTML/JavaScript រួចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
-បិទភ្ជាប់កូដ "Google+ Badges" ដែលយើងបានចម្លងខាងលើមុននោះ ចូលក្នុង HTML/JavaScript Gadget ដោយដាក់ឈ្មោះ ឬមិនបាច់ដាក់ឈ្មោះក៏បាន រួចចុចប៊ូតុង Save ។ សូមមើលរូបខាងក្រោម ៖
- នោះលោកអ្នកនឹងទទួលបានលទ្ធផលដូចខាងក្រោមនេះ គឺស្អាត និងទាន់សម័យ ៖
ប្រភេទបញ្ឈរនិងមាន Cover
ប្រភេទផ្ដេកមិនអាចដាក់ Cover បានទេ
បន្ថែម : តើធ្វើយ៉ាងម៉េចទើបដឹងប្រវែងទទឹងនៃទីតាំង Sidebar (របាចំហៀង) ឬ Footer (របាបាត)?
ចម្លើយ ៖ វិធីដ៏លឿននិងមិនចាំបាច់ប្រើកម្មវិធីច្រើន ត្រឹមមាន Firefox ជាការស្រេច ៖
- ចុចលើឆ្នុច Firefox >> អ្នកអភិវឌ្ឍន៍បណ្ដាញ
- ចុចលើ កម្មវិធីពិនិត្យរចនាប័ទ្ម និង DOM , ពេលនោះយើងអាចព្រួញកណ្ដុរទៅស្ទុងលើតំបន់ដែលជាគែមសាច់អត្ថបទ ប្លក ដែលមានខ្សែចុចៗពណ៌ប្រផេះជាសំគាល់។
- រួចចុចលើ តាបគំរូប្រអប់ នោះអ្នកនឹងឃើញលេខបញ្ជាក់ពីចំនួនទទឹងនិងកំពស់របស់ទីតាំងដែល យើងចុចស្ទុងខាងលើ។ សូមមើលរូបខាងក្រោម
ចម្លើយ ៖ វិធីដ៏លឿននិងមិនចាំបាច់ប្រើកម្មវិធីច្រើន ត្រឹមមាន Firefox ជាការស្រេច ៖
- ចុចលើឆ្នុច Firefox >> អ្នកអភិវឌ្ឍន៍បណ្ដាញ
- ចុចលើ កម្មវិធីពិនិត្យរចនាប័ទ្ម និង DOM , ពេលនោះយើងអាចព្រួញកណ្ដុរទៅស្ទុងលើតំបន់ដែលជាគែមសាច់អត្ថបទ ប្លក ដែលមានខ្សែចុចៗពណ៌ប្រផេះជាសំគាល់។
- រួចចុចលើ តាបគំរូប្រអប់ នោះអ្នកនឹងឃើញលេខបញ្ជាក់ពីចំនួនទទឹងនិងកំពស់របស់ទីតាំងដែល យើងចុចស្ទុងខាងលើ។ សូមមើលរូបខាងក្រោម
កាលពីមុនខ្ញុំចង់ដាក់វាដែរអត់មានរូប ហើយក៏ធ្លាប់មានគេហទំព័របរទេសគេខំប្រឹងកែច្នៃដាក់បង្ហាញជារូប តំណាង តែវាមានរបៀបធ្វើរញ៉េរញ៉ៃពេក តែឥឡូវ Google មានអភិវឌ្ឍន៍ឲ្យវាបានស្អាត និងទាក់ទាញ គួរឲ្យចង់ប្រើ។ ជួបគ្នានៅគន្លឹះប្លកលើកក្រោយទៀត អរគុណដែលមានមើល៕
No comments:
Post a Comment