សង្ឃឹមថាអ្នកបានចាត់ចែងដាក់ប្រភេទអត្ថបទទាំងនោះទៅតាម Label នីមួយដែលអ្នកបានបង្កើត។ ខាងក្រោមនេះគឺជា Widget Label ដែលខ្ញុំដាក់ឈ្មោះជាភាសាខ្មែរថា ជំពូក។
![]() |
គំរូ Label ដែលខ្ញុំបានចាត់ចែងបង្កើត |
របៀបបង្កើត Label
- ដើម្បីដាក់ Widget Label គឺលោកអ្នកត្រូវសរសេរអត្ថបទមួយ រួចចាត់បង្កើតឈ្មោះ Label ដែលអ្នកចង់បាន។ដាក់បង្ហាញ Labels ក្នុងប្លក
- ដើម្បីដាក់បង្ហាញ Labels ក្នុងប្លក លោកអ្នកចូលទៅដាក់ Widget Labels ដោយចូលតាម Layout >> Add a Gadget (សូមមើលរូបខាងក្រោម)- រមូល (Scroll) ចុះក្រោមរកមើល Gadget ឈ្មោះថា Labels (សូមមើលរូបខាងក្រោម)
- នោះលោកអ្នកនឹងឃើញផ្ទាំងកំណត់របស់ Widget Labels (សូមមើលរូបខាងក្រោម)
- Title : ចំណងជើង (មានស្រាប់គឺ Labels អ្នកអាចដូរថា "ជំពូក" ឬពាក្យណាដែលអ្នកចូលចិត្ត)
- Show : បង្ហាញទាំងអស់ (All Labels) បង្ហាញខ្លះមិនបង្ហាញខ្លះ (Selected Labels) បើអ្នកចុចជ្រើសយក Selected Labels អ្នកនឹងអាចកំណត់អោយ Labels មួយណាដែលមិនចង់បង្ហាញ។
- Sorting : តម្រៀបតាមលំដាប់អក្សរ
- Display : បង្ហាញជាបញ្ជី ឬ ជាពពក។
- Show number of post per label : បង្ហាញចំនួនលេខអត្ថបទដែលមានក្នុង Labels នីមួយៗ
កំណត់រួចរាល់ហើយចុចប៊ូតុង Save ជាការស្រេច។
_______________________________________________________________
មួយវិញទៀត!!!! ខ្ញុំសូមបង្ហាញជូនពីរបៀបដាក់ Label Widget ជាលក្ខណៈម៉ឺនុយទម្លាក់ (Drop Down) ដែលវាមានប្រយោជន៍ធ្វើអោយ ធ្លាប្លកដែលមាន Label ច្រើនស្រឡះល្អសន្សំសំចៃដោយដាក់រាល់ឈ្មោះ Label ទាំងលាក់ក្នុងម៉ឺនុយ ពេលអ្នកយកម៉ៅចុចទើបបង្ហាញ។
ពេលមិនទាន់ចុចបង្ហាញ Lables ដែលលាក់ក្នុងម៊ឺនុយ
ពេលចុចលើសញ្ញាព្រួញដើម្បីចូលមើលអត្ថបទតាមម៊ឺនុយ
របៀបដាក់ជំពូកជាម៉ឺនុយទម្លាក់ Drop Down Labels Widget
- Log In ចូលក្នុងគណនី Blogger របស់អ្នក- ដាក់ Widget ដែលមានឈ្មោះថា Labels តាមរបៀបខាងលើអោយរួចរាល់
- Backup Template ប្លក ដើម្បីការពារជាយថាហេតុ ឬក៏ចង់បកក្រោយវិញ
- ចូលទៅ Template >> Edit HTML >> Proceed (សូមមើលរូបខាងក្រោម)
- អ្នកត្រូវប្រាកដថាអ្នកមិនចុចធីកលើ expand widget teplates ទេ
- ស្វែងរកពាក្យថា :
<b:widget id='Label1' locked='false' title='Labels' type='Label'/>
តែបើលោកអ្នកបានដូរឈ្មោះ Gadget ទៅជាពាក្យអីផ្សេងពីពាក្យដើមថា Labels ហើយនោះសូមស្វែងរកតែត្រឹមពាក្យថា
<b:widget id='Label1' locked='false' title=
(បើសិនជាចង់លឿនសូមចុច : F3 ឬ Ctrl+F រួចវាយ ពាក្យស្វែងរកខាងលើ ក្នុងប្រអប់ស្វែងរក- រកឃើញហើយជំនួស (replace) ដោយកូដខាងក្រោមនេះ រួចចុច Save Template ជាការស្រេច (សូមមើលរូបខាងក្រោម)
អំពីកូដ Drop Down Labels Widget
<b:widget id='Label1' locked='false' title='ជំពូក' type='Label'>
<b:includable id='main'>
<b:if cond='data:title'>
<h2><data:title/></h2>
</b:if>
<div class='widget-content'>
<select style='width:100%' onchange='location=this.options[this.selectedIndex].value;'>
<option>ចុចសញ្ញាព្រួញដើម្បីជ្រើសរើស</option>
<b:loop values='data:labels' var='label'>
<option expr:value='data:label.url'><data:label.name/>
(<data:label.count/>)
</option>
</b:loop>
</select>
<b:include name='quickedit'/>
</div>
</b:includable>
</b:widget>
- title='ជំពូក' : អ្នកអាចដូរពាក្យជំពូកទៅតាមការពេញចិត្ត ( Labels, ចំណាត់ក្រុម,...)
- 'width:100%' : កំណត់ប្រវែងរបាម៉ឺនុយ គិតជាភាគរយ។
- ចុចសញ្ញាព្រួញដើម្បីជ្រើសរើស : ជាពាក្យដែលបង្ហាញក្នុងរបា សម្រាប់បញ្ជាប់ប្រាប់។
- (<data:label.count/>) : បង្ហាញចំនួនអត្ថបទក្នុង Label នីមួយៗ បើអ្នកមិនចង់បង្ហាញអាចលុបវាចោល។
សង្ឃឹមថាការបង្ហាញពីរបៀប "ដាក់ជំពូកជាម៉ឺនុយទម្លាក់ (Drop Down Labels Widget)" ខាងលើនឹងជួយសន្សំផ្ទៃរបស់ប្លកលោកអ្នកបានមួយផ្នែកធំ និងបង្កើនសោភណភាពប្លកលោកអ្នកកុំអោយរញ៉េរញ៉ៃ :D៕
No comments:
Post a Comment