អត្ថបទផ្សេងទៀតៈ

Monday, September 30, 2013

កាន់​តែ​ងាយ​ស្រួល​ដាក់​មតិ​របស់​លោកអ្នក​ជា​មួយ DISQUS

ប្រភពៈ អាក្បាលធំ

សួស្ដី​បងប្អូន​ខ្មែរ​ ខ្ញុំ​គ្មាន​អ្វី​ដែល​ត្រូវ​​ចែក​រំលែក​សំខាន់​ៗ​​អី​នោះ​ទេ តែ​ចង់​បង្ហាញ​ពី​គន្លឹះ​ខ្លះ​ដែរ​ខ្ញុំ​បាន​ដឹង​ដោយ​សារ​ ប្រើ Internet ។ កាល​ពី​លើក​មុន​ខ្ញុំ​បាន​និយាយ​អំពី "បន្ថែម​ភាពងាយ​ស្រួល​ទៅ​អោយប្រ​អប់បញ្ចេញ​មតិរបស់ BlogSpot" ដោយ​ប្រើ Comment System របស់ IntenseDebate ។

តែ​លើក​នេះ​ខ្ញុំ​និយាយ​អំពី​ ​​​Comment System មួយ​ទៀត​ដែល​មិន​ណយ​ជាង IntenseDebate ប៉ុន្មាន​ឡើយ​ដែល​មាន​ឈ្មោះ​ថា DISQUS ។ មុន​នឹង​ចូល​ដល់​ការ​ប្រើ​ប្រាស់​ខ្ញុំ​សូម​ពន្យល់​អំពី​ពាក្យ​ថា Comment System ជាមុន​សិន​ណា :D ៖


- Comment System គឺជា​ប្រព័ន្ធ​ដែលគេ​បង្កើត​ឡើង​សម្រាប់​ធ្វើ​អោយ​​ប្រអប់​បញ្ចេញ​មតិ​របស់​ គេហទំព័រ​ផ្សេងៗ កាន់តែ​ប្រសើរ​ឡើង ​ឬ​ ​ពិសេស​និង​ងាយ​ស្រួល​ក្នុង​ការ​បញ្ចេញ​មតិ ដែល​គេ​បាន​បញ្ចូល​មុខងារ​ជា​ច្រើន​និង​ចាំបាច់​មួយ​ចំនួន​ធំ។ តើ​គេ​បង្កើត Comment System ដើម្បី​ភាព​ងាយស្រួល​ឬ? ហាស ហា ត្រូវ​ហើយ ហើយ​ម៉្យាង​​ទៀត​នោះ​គឺ​គេ​បង្កើត​មក​គឺ​ដើម្បី​រកលុយ ព្រោះ​បើ​យើង​ចង់​បាន​មុខងារ​ពេញ​លេញ​នោះ​គឺ​ត្រូវ​ទិញ តែ​បើ​ប្រើ​ការ​សាមញ្ញ​គឺ មិន​គិត​លុយ​ទេ :D។

ប្រៀប​ប្រើ Comment System របស់ DISQUS ៖

- ចូល​ទៅ​បង្កើត​​គណនី​មួយ​​ក្នុង​វ៉ែបសាយ DISQUS
- បន្ទាប់​ពី​ចុះ​ឈ្មោះ​រួច​រាល់​អស់​ហើយ សូម​ចុច​នៅ​លើ​តាប Install រើស​យក Blogger (អ្នក​អាច​រើស​យក​អា​ផ្សេង​ដែល​ត្រូវ​ជាមួយ​អ្នក) សូម​មើល​រូប​ខាង​ក្រោម៖

-សូមមើល​ត្រង់​ចំនុច​លេខ 3 ដែល​មាន​ប៊ូតុងដាក់ថា Add site "AKbalThom" to Blogger ចុច​លើ​វា​ទៅ​ចាំ​អង្កាលទៀត :D សូម​មើល​រូប​ខាង​ក្រោម៖

-ប្រសិនបើ​អ្នក​បាន​ Log in Blogger រួច​ជា​មុន​នោះ វា​នឹង​ចូល​ដល់ ​Add Page Element ប៉ាដោយ ដូច​រូប​ខាង​ក្រោម​នេះ សូម​ចុច​ប៊ូតុង ADD WIDGET សូម​មើល​រូប​ខាង​ក្រោម៖

+++Select a blog : បើសិនយើង​មាន​គណនី blog ច្រើន នោះ​យើង​ជ្រើស​រើស។
+++Title : គឺ​ជា​ឈ្មោះ​ដែល​យើង​ដាក់អោយ​សំរាប់សំគាល់នៅ​ក្នុង Layout។

-ចំនុច​សំខាន់​ចុង​ក្រោយនេះគឺ​ត្រូវ​ចាប់​ទាញ​ Widget របស់ DISQUS យក​មក​ដាក់ ពីក្រោម Widget Blog Posts រួចចុច​ប៊ូតុង Save arrangement ជា​ការ​ស្រេច។ សូម​មើល​រូប​ខាង​ក្រោម៖

លទ្ធផល​ដែល​ទទួល​បាន​គឺ​មាន​ប្រអប់បញ្ចេញ​មតិ​មួយ​ដ៏​ស្រស់ស្អាត​និង​ពេញ​លក្ខណៈ :D

No comments:

Post a Comment