ប្លកអាក្បាលធំសូមនាំគន្លឹះ "ដាក់រូបបេះដូងធ្លាក់"
សម្រាប់លម្អប្លករបស់លោកអ្នក
ជាពិសេសត្រូវនឹងថ្ងៃបុណ្យ នៃក្ដីស្រឡាញ់ (Valentine day)។ និយាយ
Valentine day គឺមានភាពចម្រូងចម្រាសណាស់នៅស្រុកខ្មែរ
ដោយចាស់ៗគាត់ស្អប់យុវវ័យណាដែលហៅបុណ្យនោះថា "បុណ្យសង្សារ"។ ត្រឹមត្រូវណាស់ Valentine day មិនមែនជាថ្ងៃ
សម្រាប់តែគូស្នេហ៍បង្ហាញសេចក្ដីស្រឡាញ់នោះទេ មនុស្សគ្រប់វ័យ
មិនថាចាស់មិនថាក្មេង អ្នកណាក៏អាចបង្ហាញបានផងដែរ
ដោយមានជាផ្កាមួយទង ឬមួយបាច់
ឬកាដូអ្វីមួយដើម្បីបញ្ជាក់ពីទឹកចិត្តស្រឡាញ់
ឬនាំគ្នាទៅញ៉ាំអីៗ (ហេសហេ គឺញ៉ាំអាហារ :D)។
សូមមើលវិធីដាក់ខាងក្រោមនេះ ៖
ចុចទីនេះដើម្បីមើលគំរូពិត មុននឹងអនុវត្តន៍
៙ របៀបដាក់រូបបេះដូងធ្លាក់លម្អប្លកលោកអ្នក ៖
- កត់ត្រាចូល (Log in) គណនី Blogger លោកអ្នក។- ចូលទៅ Template >> Edit HTML >> Proceed (សូមមើលរូបខាងក្រោម)
- ស្វែងរកពាក្យថា </head> (បើចង់លឿនសូម Ctrl+F រួចវាយពាក្យស្វែងរកក្នុងប្រអប់ស្វែងរករបស់ Browser)។
- ចម្លងកូដ "បេះដូងធ្លាក់" ខាងក្រោម យកទៅបិទភ្ជាប់ ពីលើពាក្យ </head> រួចចុចឆ្នុច Save template ជាការស្រេច។ (សូមមើលរូបខាងក្រោម)
កូដ "បេះដូងធ្លាក់"
<script type="text/javascript" src="http://bloggertrixcode.googlecode.com/files/ValentineScript-bloggertrix.js">
</script>
</script>
លទ្ធផលដែលទទួលបាន |
No comments:
Post a Comment