អត្ថបទផ្សេងទៀតៈ

Monday, September 30, 2013

កែ​ទំហំ​រូប​តំណាង​អ្នក​បញ្ចេញ​មតិ​អោយ​ធំជាង​មុន​ឬ​មាន​រាង​មូល

ប្រភពៈ អាក្បាលធំ

Blogspot បាន​អនុញ្ញាតិ​អោយ​អ្នក​ប្រើប្រាស់​​អាច​បន្ថែម​កូដ (Code) ចូល​ទៅ​ក្នុង Template ​ដើម្បី​អោយ​ប្លក ​កាន់​តែ​មាន​លក្ខណៈ​ពិសេស ​និង​ជា​ការ​ចង់​បាន​របស់​អ្នក​ប្រើប្រាស់​ផ្សេង ជាពិសេស​អ្នក​ដែល​ចេះ​កូដ​។ ប្លក​​​អា​ក្បាល​ធំ​សូម​នាំ​យក​កូដ CSS ​ដែល​វា​ធ្វើ​អោយ​រូប​តំណាង​របស់​អ្នក​ដែល​បាន​ដាក់​មតិ​ក្នុង​ប្លក​លោកអ្នក ​មាន​ទំហំ​ធំជាង​មុន ឬ​ដូរ​ពី​មាន​រាង​ជ្រុង​ទៅ​ជា​មាន​រាង​មូល​វិញ។ សូម​មើល​របៀប​ដាក់​កូដ​ដូច​ខាង​ក្រោម​នេះ៖

របៀប​កែ​ទំហំ​រូប​ភាព​អ្នក​បញ្ចេញ​មតិ​អោយ​ធំ​ជាង​មុន៖
គំរូ​ពី​តូច​ទៅ​ធំ
     លោក​អ្នក​មិន​អាច​កំណត់​ទំហំ ​រូប​ភាព​អ្នក​បញ្ចេញ​មតិ​របស់ Blogspot  បាន​ទេព្រោះ​មិន​មាន​មុខងារ​អោយ​កំណត់​បាន ដែល​វា​ផ្ទុយ​ពីប្លក​របស់​ Wordpress ដែល​មាន​មុខងារ​អាច​អោយ​ម្ចាស់​ប្លក​ធ្វើ​ការ​​កែ​​ទំហំ​រូប​ភាព​បាន។ ដូច​នេះ​បើ​ចង់​កែប្រែ​យើង​ត្រូវ​បញ្ចូល​កូដ ទៅ​ក្នុង Template របស់ Blogger របស់អ្នក​តាម៖
- ចូល​ទៅ​ក្នុង​គណនី Blogger របស់អ្នក​តាម www.blogger.com
- ចូលទៅ​កាន់ Template >> Edit HTML >> Proceed (សូមមើល​រូប​ខាង​ក្រោម)

- ស្វែង​រក​ពាក្យ​ថា :  ]]></b:skin>  (បើ​សិន​ជា​ចង់​លឿន​សូមចុច : F3 ឬ Ctrl+F រួច​វាយ​ពាក្យ​ ]]></b:skin> ក្នុង​ប្រអប់ស្វែង​រក)
- ចំលង​ code យក​ទៅ​ Paste ដាក់​ពី​ខាង​លើ​ពាក្យ​ថា ]]></b:skin> ដោយ​ទុក​ចន្លោះ​មួយ​បន្ទាត់ ឬ​មិន​បាច់​ទុក​ក៏​បាន​ដែរ (សូម​មើល​រូប​ខាង​ក្រោម​នេះ)
ហាយឡាយ​ពណ៌លឿង​គឺ​ជា​កូដ​ដែល​បាន​ដាក់​រួច​ពី​លើ​ពាក្យ ]]></b:skin>
កូដ​ធ្វើ​អោយ​ទំហំ​រូប​ភាព​អ្នក​បញ្ចេញ​មតិ​អោយ​ធំ​ជាង​មុន

 របៀប​កែ​ទំហំ​រូប​ភាព​អ្នក​បញ្ចេញ​មតិ​អោយ​ធំ​ជាង​មុន និង​មាន​រាង​មូល៖
គំរូ​ពី​ជ្រុង​ទៅ​មូល
     មួយ​វិញ​ទៀត បើ​អ្នក​ចង់​អោយ​រូបភាព​តំណាង​អ្នក​បញ្ចេញ​មតិ​មាន​រាង​មូល និង​ធំ​ជាង​មុន​នោះ ​គឺ​ត្រូវ​ប្រើ​កូដ​ខាង​ក្រោម​នេះ​វិញ កូដ​ខាង​ក្រោម​គឺ​ជា​ការ​បន្ថែម​ពី​កូដ​ខាងលើ​ដែល​ធ្វើ​អោយ​វា​មាន​រាង​មូល​ និង​មាន​ស៊ុម​ពណ៌​ស ​ព័ទ្ធ​ជុំវិញ។ សូម​មើល​ខាង​ក្រោម​នេះ៖
 កូដ​ធ្វើ​អោយ​ទំហំ​រូប​ភាព​អ្នក​បញ្ចេញ​មតិ​អោយ​ធំ​ជាង​មុន និង​មាន​រាង​មូល

ចំណាំ៖ លោក​អ្នក​មិន​ត្រូវ​ប្រើ​កូដ​ទាំង​ពីរ​ជា​មួយ​គ្នា​ទេ ត្រូវ​ប្រើ​មួយ​អត់​មួយ។
លោក​អ្នក​​អាច​កំណត់​ទំហំ​ដោយ​ការ​ដូរ​ទំហំ​ពី 50px ទៅ​ទំហំ​ដែល​អ្នក​ចង់​ពង្រីក (ឧទាហរណ៍៖ 60px, 80px ឬ 100px)
max-width:50px
width:50px
max-height:50px
height:50px

No comments:

Post a Comment