អត្ថបទផ្សេងទៀតៈ

Monday, September 30, 2013

ដាក់រូប​បេះដូង​ធ្លាក់​លម្អ​ប្លក (គំរូទី 2)

ប្រភពៈ អាក្បាលធំ

សួស្ដី​បាទ កាលពី​អត្ថបទ​មុន​ ខ្ញុំ​បាទ ធ្លាប់​បាន​និយាយ​អំពី​របៀប​ដាក់ "​រូប​បេះដូង​ធ្លាក់​លម្អ​ប្លក" ​មាន​រូប​បេះ​ដូង​ពណ៌​ក្រហម តែ​ប្រហោង​ក្នុង ធ្លាក់​ក្នុង​ប្លកជា​ច្រើន​។ តែ​នៅ​ក្នុង​គន្លឹះ​នេះ​វិញ​គឺ​រូប​បេះដូង​ធ្លាក់​ដែរដដែល​ហ្នឹង តែ​មាន​រូប​​ភាព​រាង​តាន់ (ផុះ​ស្អាត) ​ពណ៌​ក្រហម មិន​ប្រហោង​ដូច​មុន​ទេ បើ​ចង់​ដឹង​ថា​វា​ខុស​គ្នា​បែប​ណា​នោះ សូមមើល​ពី​វិធី​ដាក់​ដ៏​ងាយ​ស្រួល ដូច​​​ខាង​ក្រោម​នេះ ៖

- កត់ត្រា​ចូល (Log in) ​គណនី Blogger ​លោកអ្នក។
- ចូល​ទៅ Layout រួច​ចុច Add a Gadget។




- រមូល​​ចុះ (Scroll) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)

- បិទភ្ជាប់​កូដ "រូប​បេះដូង​តាន់​ធ្លាក់" ខាង​ក្រោមនេះ ដាក់​ក្នុង HTML/JavaScript ​ រួច​ចុច Save
- ចូល​ដល់​ផ្ទាំង Layout វិញ លោកអ្នក​អាច​ចាប់​ទាញ​ធាតុ​ក្រាហ្វិក "រូប​បេះដូង​តាន់​ធ្លាក់"  យក​ទៅ​ដាក់​នៅ​ទីតាំង​​លើ​គេ​បង្អស់។

- រួច​ចុច​ឆ្នុច  save arrangement  ជា​ការ​ស្រេច។

កូដ "រូប​បេះដូង​តាន់​ធ្លាក់" សម្រាប់​ដាក់​ក្នុង HTML/JavaScript
<script src='http://anas.ku93.googlepages.com/lovingheart.js'> </script>

លទ្ធ​ផល​ដែល​ទទួល​បាន ៖

No comments:

Post a Comment